
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5053 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716948 នាក់
បរទេសវៀតណាម៖សាច់ជ្រូក ដែលងាប់ដោយសារជំងឺ និងមានមេរោគ ប្រមាណ ៤០០តោន ត្រូវបានអាជ្ញាធរវៀតណាម រឹបអូសបាន ក្នុងប្រតិបត្តិការចុះបង្ក្រាបមួយ ក្រោយស៊ើបដឹងថា សាច់ទាំងនោះ បានកែច្នៃលក់ចែកចាយនៅលើទីផ្សារ អស់រយៈពេលជាង ២ឆ្នាំមកហើយ ។
កាសែតយុវយ័វៀតណាម( Tuoi Tre )កាលពីថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានឲ្យដឹងថាប៉ូលិសបានឆ្មក់ចូលសត្តឃាតដ្ឋានមួយកន្លែង ក្នុងខេត្ត Dong Nai ភាគខាងត្បូង ហើយក្នុងប្រតិបត្តិការនោះ ប៉ូលិសចាប់បានមនុស្ស ៩នាក់ ក្រោយទទួលបានតម្រុយកាលពីខែកញ្ញា រួចក៏បើកការស៊ើបអង្កេត ឈានដល់ការបង្ក្រាបនេះ។ជនសង្ស័យ ទាំង ៩នាក់ បានប្រមូលទិញ កាប់សម្លាប់ និងលក់សាច់ជ្រូកកើតជំងឺ និងជ្រូកងាប់ប្រមាណ ៤០០ តោន សម្រាប់បរិភោគ ចាប់តាំងពីចុងឆ្នាំ ២០២៤មក ដោយប្រមូលបានប្រាក់ចំណេញខុសច្បាប់ជិត ៣៨៧ ០០០ដុល្លារអាមេរិក។
យោងតាមការអះអាងពីអាជ្ញាធរ មេខ្លោងឈ្មោះ Tran Van Hung បានបញ្ជាឱ្យបក្សពួកឈ្មោះ Trinh Thanh Lam ទៅទិញជ្រូកងាប់ រួចដឹកមកសត្តឃាតដ្ឋាន ក្នុងស្រុក Xuan Loc ដើម្បីកាត់ច្រកជាសាច់បីជាន់ សាច់សុទ្ធ និងសាច់ភ្លៅ។ក្រោយមក បណ្តាញនេះបានលក់សាច់ទាំងអស់ ឱ្យទៅឈ្មួញម្នាក់ឈ្មោះ Phuong តម្លៃចាប់ ០.៩៦ ដុល្លារ-១.៥៤ ដុល្លារ ក្នុងមួយគីឡូក្រាម ដើម្បីយកទៅចែកចាយបន្តលើទីផ្សារ។ក្នុងប្រតិបត្តិការបង្ក្រាបនោះដែរ ប៉ូលិសក៏ ដកហូតសាច់ជ្រូក ដែលមានឆ្លងវីរុសជំងឺផ្តាសាយជ្រូកអាហ្វ្រិក ប្រមាណ ៧តោន ព្រមទាំងវត្ថុតាងផ្សេងៗទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសមិនទាន់ទម្លាយទេថាតើ សាច់ជ្រូកទាំងនោះ ត្រូវបានចែកចាយយកទៅក្រៅប្រទេសដែរឬក៏អត់ ប៉ុន្តែបច្ចុប្បន្ន កំពុងបើកការស៊ើបអង្កេតជាបន្ត ដើម្បីតាមរកអ្នកអាចជាប់ពាក់ព័ន្ធផ្សេងទៀត៕