
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5059 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716954 នាក់
ខេត្តកំពង់ស្ពឺ៖មន្រ្តីឧទ្យានុរក្សប្រចាំការិយាល័យឧទ្យានជាតិគីរីរម្យ នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការបង្ក្រាបការ គាប់ គាស់ រុករាន ឆ្ការដុត និងដាំដំណាំ គោលបំណងយកដីព្រៃធ្វើជាកម្មសិទ្ធ (មិនជួបម្ចាស់) អញ្ញាតជន ចំនួន១ករណី នៅចំណុចខាងលើអូរកសេះ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ«គីរីរម្យ»។ មន្ត្រីឧទ្យានុរក្ស កំពុងបន្តស្រាវជ្រាវរកជនល្មើស ដើម្បីចាត់ការតាមនីតិវិធី នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។
សូមបញ្ចាក់ថា ក្នុងប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ រយៈពេល ២ ខែចុងក្រោយនេះ (គិតចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦) មន្ត្រីឧទ្យានុរក្ស បានបង្ក្រាបបទល្មើសធនធានធម្មជាតិខុសច្បាប់ សរុបចំនួន ៥០ ករណី នៅក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ។
បទល្មើសបង្រ្កាបបានទាំងនោះរួមមាន៖១-បោះបង្គោលហ៊ុមព័ទ្ធ ក្នុងគោលបំណងដើម្បីយកដីធ្វើជាកម្មសិទ្ធិ ដកហូតផ្ទៃដីទំហំប្រមាណ ១៩.៥៧ហិកតា ចំនួន ៣៤ករណី និងបានបញ្ជូនទៅតុលាការបានចំនួន ៥ករណី សរុបផ្ទៃដីទំហំ ២.៨៥ហិកតា។២-កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធ ដកហូតផ្ទៃដីទំហំប្រមាណ ៣.៥២ហិកតា ចំនួន ៥ករណី។៣-ចាប់ដោយដាក់អន្ទាក់សត្វព្រៃ ដកហូតអន្ទាក់ ចំនួន១៥ខ្សែ (សត្វស្វាងាប់ ចំនួន១ក្បាល ជាប់អន្ទាក់) ចំនួន ១ករណី។៤-កាប់រំលំ បំផ្លាញព្រៃឈើ ដកហូតឈើប្រភេទលេខ២(ស្រល់) ៦ដើម និង៤សន្លឹក ចំនួន ៤ករណី។៥-ការរុករាន ទន្ទ្រានដី សង់រោង យកដីធ្វើជាកម្មសិទ្ធដោយគ្មានការអនុញ្ញាត ចំនួន ៤ករណី។៦- បាញ់ថ្នាំសម្គាល់ព្រំដី ២ ករណី។