
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5041 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716936 នាក់
ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ៦:០០នាទីព្រឹក មានករណីឃាតកម្មមួយកើតឡើង នៅចំណុចវត្តពុទ្ធគីរីថ្មដា (ហៅវត្តថ្មដាក្រោម) ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបណ្តាលឲ្យសង្ឃ១អង្គសុគត។
ជនរងគ្រោះព្រះនាម សយ សំអៀន ព្រះជន្ម ២២ព្រះវស្សា ជាព្រះសង្ឃគង់នៅវត្តខាងលើ។ ចំណែកជនសង្ស័យឈ្មោះ ហឿម សុភា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅទីតាំងកើតហេតុ ។
តាមការស្រាវជ្រាវបឋម ជនសង្ស័យត្រូវបានសង្ស័យថា បានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យសុគត រួចប្រើរទេះដឹកសាកសពទៅបរិវេណខាងក្រោយវត្ត និងយកសាំងមួយប៊ីដុងចំណុះ ៣០លីត្រ ដុតបំផ្លាញសាកសពបំបិទតាង ។
ក្រោយទទួលបានព័ត៌មានភ្លាម ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរុង ចុះអន្តរាគមន៍ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានភ្លាមៗដោយសារមិនបានរត់គេច ។
ជនសង្ស័យបានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពខាងលើមែន។ ចំពោះមូលហេតុបឋម គឺផ្ដើមចេញពីគំនុំរវាងជនសង្ស័យ និងជនរងគ្រោះ ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីបន្តស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមបញ្ជាក់ថា ករណីនេះស្ថិតក្រោមការចាត់ការរបស់សមត្ថកិច្ចហើយ និងសូមអំពាវនាវដល់សាធារណជនកុំផ្សព្វផ្សាយព័ត៌មានដែលមិនទាន់មានការបញ្ជាក់ច្បាស់លាស់ ដើម្បីជៀសវាងការយល់ច្រឡំ និងសូមតាមដានព័ត៌មានពីប្រភពផ្លូវការ ។
v