» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11178 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701349 នាក់

ចិន​ព្រមាន​ប្រទេស​អាស៊ាន​កុំ​ឲ្យ​ងាករេ​កុំ​ធ្វើជា​ភ្នាក់ងារ​ខាងក្រៅ​ប្រឆាំង​ចិន​

​ចិន​៖​នៅ​ថ្ងៃ​អង្គារ ទី​៧ ខែមីនា លោក ឈី​ន ហ្គា​ង​រដ្ឋមន្ត្រីការបរទេស​ចិន បានលើកឡើង ថា សមាគម​ប្រជាជាតិ​អាស៊ី​ភូមិភាគ​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា (​អាស៊ាន​) គួរតែ​រក្សា​ជំហ​ឱ្យ​ច្បាស់​ទៅលើ​គូប្រជែង​មហាអំណាច​ណាមួយ រវាង​ប្រទេស​ធំៗ​។​ថ្លែង​ក្នុង​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​នៅក្នុង​ទីក្រុង​ប៉េកាំង​នោះ លោក ហ្គា​ង​ក៏បាន​លើកឡើង​ផងដែរ​ថា អាស៊ាន​មិនអាច​ក្លាយទៅជា​ភ្នាក់ងារ​របស់​កម្លាំង​ខាងក្រៅ​ណាមួយ​នោះឡើយ​។​a china asea 

​ការលើកឡើង​របស់លោក​រដ្ឋមន្ត្រីការបរទេស​ចិន​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​ចំពោះ​បណ្តាញ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​លើកឡើងថា ការប្រឈមមុខ​ទៅនឹង​កំណើនសេដ្ឋកិច្ច​យឹត​យ៉ាវ​របស់​ចិន​អាចធ្វើឱ្យ​សម្រាល​ដល់​សម្ពាធ​ក្រុម​ប្រទេស​នៅក្នុង​តំបន់​មួយចំនួន​។​​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​បានលើកឡើង​បន្តទៀតថា យុទ្ធសាស្ត្រ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​បង្កើតឡើង​ដោយ​សហរដ្ឋ​អាម៉េរិក គឺជា​ការប៉ុនប៉ង​ដើម្បី​បង្កើតឱ្យមាន​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​ក្រុម​ប្រទេស​នៅក្នុង​តំបន់​។ លោក​ឈី​ន ហ្គា​ង​បាន​គូសបញ្ជាក់​បែប​ច្បាស់លាស់​ទៀតថា ការប៉ុនប៉ង​ណាមួយ​ដើម្បី​ឡោមព័ទ្ធ​ចិន នោះ​គឺជា​រឿង​បរាជ័យ​។​

​តាមន័យ​នេះ លោក​រដ្ឋមន្ត្រីការបរទេស​ចិន​បាន​សង្កត់ធ្ងន់​ទៀតថា “​វា​គ្រាន់តែ​នាំទៅរក​ផលប៉ះពាល់​ទៅលើ​និម្មាបនកម្ម​សហប្រតិបត្តិការ​តំបន់​ប្រកបដោយ​បរិ​យា​ប័ន្ន និង​បើកចំហ នៃ​ម​ជ្ឈ​ម​ភាព​អាស៊ាន​តែប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ វា​នឹង​ធ្វើឱ្យ​ខូច​ដល់​ផលប្រយោជន៍​រយៈពេល​វែង និង​ទូទៅ​នៅក្នុង​ចំណោម​ក្រុម​ប្រទេស​ស្ថិតនៅក្នុង​តំបន់​”​។​​លោក ឈី​ន បានកត់សម្គាល់​បន្តទៀត​ថា ក្រុម​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​នៅក្នុង​តំបន់​ទាំងឡាយ បាន​អះអាងថា អាស៊ាន មិនគួរ​ក្លាយទៅជា​សិទ្ធិ​ប្រទាន​សម្រាប់​ភាគី​ណាមួយ ហើយក៏​គួរតែមាន​ភាពច្បាស់លាស់​ទៅលើ​គូប្រជែង​មហាអំណាច​ណាមួយ​ផងដែរ​។​​លោក​រដ្ឋមន្ត្រីការបរទេស​ចិន​រូបនេះ បាន​រំលេច​បន្តទៀតថា ការអភិវឌ្ឍ​សកល គួរតែ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្លាយទៅជា​ឆាក​នៃ​សហប្រតិបត្តិការ​ឈ្នះៗ ជាជាង ក្លាយទៅជា​ក្តារអុក​សម្រាប់​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​។​​លោក​រដ្ឋមន្ត្រីការបរទេស​ដដែល​រូបនេះ​បានលើកឡើង​ជា​ចុងក្រោយ​ប្រាប់​ដល់​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ​ទៀតថា សង្គ្រាមត្រជាក់់​មិនអាច​ត្រូវគេ​បញ្ឆេះ ហើយ​វិបត្តិ​ដូចជា​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ក៏​មិនអាច​កើតមានឡើង​ជាន់​ដាន​នៅក្នុង​តំបន់​អាស៊ី​នេះឡើយ​៕a china asea1 
​