» ឈុតប្រពៃណីខ្មែរក្នុង MV របស់តារាចម្រៀងវៀតណាមដែលកំពុងល្បី ជាស្នាដៃរបស់កូនខ្មែរកម្ពុជាក្រោមម្នាក់ » កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3753 នាក់

ម្សិលមិញ 6815 នាក់

សរុប 20056247 នាក់

ប្រទេស​ផ្សេង​ៗព្រួយ​ចង់​ឲ្យ​ផ្អាក​ប្រយុទ្ថតែ​អាមេរិក​ប្រកាស​ឈរជួយ​អ៊ីស្រាអែល​

​អ៊ីស្រាអែល​៖ ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រជាជាតិ​មួយ​ដែលមាន​អ្នក​កាន់សាសនា​ឥស្លាម​ដ៏​ច្រើន​បំផុត​របស់​ពិភពលោក ជា​អ្នកគាំទ្រ​យូរអង្វែង​ណាស់​មកហើយ​ទៅលើ​បុព្វហេតុ​ជាតិ​ប៉ា​ឡេ​ស្ទី​ន ដោយបាន​លើកឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​៨​តុលា​ថា អ​ពី​ក្តី​ព្រួយបារម្ភ ទៅលើ​ការកើនឡើង​នូវ​ជម្លោះ​រវាង​ភាគី​អ៊ី​ស្រា​អ៊ែ​ល ហើយ​និង​ប៉ា​ឡេ​ស្ទី​ន​និង បានធ្វើការ​អំពាវនាវ​សូមឱ្យ​បញ្ចប់​នូវ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើហិង្សា​បង្ហូរឈាម​គ្នា​នេះ​។​
​នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​។ ប្រទេស​ឥណ្ឌូណេស៊ី​បានធ្វើការ​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​អំពើហិង្សា ដើម្បី​បញ្ជៀ​ស​ពី​ការស្លាប់​មនុស្ស​បន្តទៀត​។​a hama2 

​ប្រទេស​ឥណ្ឌូណេស៊ី​តែងតែ​បង្ហាញ​សម្លេងគាំទ្រ​ដល់​ប្រជាពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន ក្នុង​បុព្វហេតុ​ដើម្បី​ទាមទារ​ឯករាជ្យ​ភាពជា​តិ​ប៉ា​ឡេ​ស្ទី​ន​។​ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​ដ​បាន​គូសបញ្ជាក់ថា ឬ​សគល់​នៃ​បញ្ហា​សង្គ្រាម គឺ​កើតឡើង​ដោយសារតែ​ការកាន់កាប់​មកលើ​ទឹក​ដី​ប៉ា​ឡេ​ស្ទី​ន​ពី​សំណាក់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល ហើយ​រឿងនេះ​ត្រូវតែ​ដោះស្រាយ​ដោយ​អនុលោម​ទៅតាម​ច្បាប់​ដែល​បាន​ឯកភាពគ្នា​នៃ​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​ចំណែក​ក្រសួងការបរទេស​ចិន និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ខ្លួន​យ៉ាង​ដូច្នេះ​ថា «​ចិន​មាន​ក្តីបារម្ភ​យ៉ាង​ជ្រាលជ្រៅ អំពី​ស្ថានការណ៍​កើនឡើង​នាពេល​បច្ចុប្បន្ននេះ នៃ​ភាព​តានតឹង​និង​អំពើហិង្សា​រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន​។ ទីក្រុង​ប៉េកាំង​សូម​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ព្យាយាម​បង្ហាញ​ភាព​អត់ធ្មត់​និង​បញ្ឈប់​ការវាយប្រហារ​ដាក់គ្នា ដើម្បី​ការពារ​អាយុជីវិត​ជន​ស៉ី​វិល​ស្លូតត្រង់ និង​ទប់ស្កាត់​កុំឱ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​»​។​

​ទីក្រុង​ប៉េកាំង​បាន​បន្តថា ការប៉ះទង្គិច​គ្នា​ម្តង​ហើយ​ម្តងទៀត​រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន បាន​ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់​ថា ភាពជាប់គាំង​អូសបន្លាយ នៃ​ដំណើរការ​ស្វែងរក​សន្តិ​ភាព គឺ​មិនមាន​និរន្តរភាព​ឡើយ ហើយ​មធ្យោបាយ​ចម្បង​ដើម្បី​ងើប​ចេញពី ប​ញ្ហ​វិវាទ​រវាង​អ៉ី​ស្រា​អែល​និង​ប៉ា​ឡេ​ស្ទី​ន គឺ​ស្ថិត​ទៅលើ​ការអនុវត្ត «​ដំណោះស្រាយ​រដ្ឋ​ពីរ​» និង​ការបង្កើត​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ឯករាជ្យ​មួយ​។​នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃអាទិត្យ ទី​៨ ខែតុលា ឆ្នាំ​២០២៣​។​

​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​កំពុងតែ​តានតឹង​នេះដែរ ខាង​ក្រុម​ប្រទេស​លោកខាងលិច​ឯណោះ​វិញ​បានធ្វើការ​ថ្កោលទោស​ទៅលើ​រលក​នៃ​ការវាយប្រហារ​ដែល​បាន​បង្កឡើង​ដោយ​ក្រុម​ហា​ម៉ាស់ ខណៈដែល​ប្រទេស​អាម៉េរិក និង​សហគមន៍​អឺរ៉ុប​បាន​ចាត់ទុកថា ក្រុម​ហា​ម៉ាស់​នោះ​ជា​ក្រុម​ភេរ​វករ​។​​ប្រ​ធានា​ថិ​ប​តី​រុស្ស៊ី​លោក​វ្លា​ឌី​មៀ​ពូ​ទីន​បាន​រិះគន់​អាមេរិក​លើ​ជម្លោះ​រវាង​ក្រុម​ហា​ម៉ាស​និង​អ៊ីស្រាអែល​នេះ​។ នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​នេះ (​ពេលវេលា​នៅ​ទីក្រុង​ញូវយ៉ក​) ក្រុមប្រឹក្សាសន្តិសុខ​រប​ស់​អង្គការសហប្រជាជាតិ នឹង​កោះ​ប្រជុំគ្នា​បន្ទាន់ ដើម្បី​ជជែក​អំពី​ស្ថានការណ៍​ខាងលើ​។​

​សម្រាប់​ការ​វាយឆ្មក់​លើក​នេះ​ភាគី​អ៊ី​ស្រា​អ៊ែ​ល បាន​និយាយថា មាន​ពលរដ្ឋ​អ៊ី​ស្រា​អ៊ែ​ល​ច្រើនជាង​២០០​នាក់​បាន​ស្លាប់​ដោយសារតែ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ពី​សំណាក់​ក្រុម​សកម្មជន​ហា​ម៉ាស់​ប៉ា​ឡេ​ស្ទី​ន​កាលពី​យប់​ថ្ងៃ​សៅរ៍​កន្លងទៅ​។ លោកនាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អ៊ែ​ល ប៊ី​ន​ចា​មីន ណេ​ត​តា​ញ់​យ៉ា​ហ៊ូ​(Minister Benjamin Netanyahu) បានលើកឡើង​បែប​ប្តេជ្ញា​ហិង្សានិយម​ថា លោក​នឹង​បោសសម្អាត​ក្រុម​នៅ​សេសសល់​លាក់ខ្លួន​ពួន​អាត្មា​របស់​ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ហ្គា​ហ្សា ។​

​រីឯ​ខាង​ក្រុមមន្ត្រី​ប៉ា​ឡេ​ស្ទី​ន​គាំទ្រ​ដោយ​ក្រុម​ហា​ម៉ាស​នៅ Gaza វិញ បាន​អះអាងថា ការវាយប្រហារ​សងសឹក​របស់​អ៉ី​ស្រា​អែល​ទៅលើ​តំបន់​របស់ខ្លួន​ក៏បាន​ផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច​២៣២​នាក់​ផងដែរ ខណៈ​ជិត​១,៧០០​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ក្រុម Hamas បាន​បាញ់ស្រោច​មី​ស៉ី​ល​រាប់ពាន់​គ្រាប់ ហើយ​បញ្ជូន​ជន​សកម្មប្រយុទ្ធ​របស់​ខ្លួន​ឆ្លង​ព្រំដែន​ដើម្បី​វាយប្រហារ​អ៉ី​ស្រា​អែល​ដោយផ្ទាល់ ព្រមទាំង​ចាប់​មនុស្ស​ជាច្រើន​យក​ធ្វើជា​ចំណាប់ខ្មាំង​។ វា​គឺជា​ការកើនឡើង​ភាព​តានតឹង​ដ៏​ប​ង្អូ​រ​ឈាម​បំផុត នៃ​បញ្ហា​វិវាទ​រវាង​អ៉ី​ស្រា​អែល​នឹង​ប៉ា​ឡេ​ស្ទី​ន គិត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​​ដើម្បី​បង្ហាញ​ការគាំទ្រ​សហរដ្ឋអាមេរិក​បា​នប​ញ្ជូ​ន​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង USS Gerald R. Ford ដែលជា​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង​ស៊េរី​ទំនើប​បំផុត​មួយ​របស់​កងទ័ពជើងទឹក​អាមេរិក និង​ដឹក​ទាហាន​ជាង ៥,០០០​នាក់​ធ្វើដំណើរ​ទៅកាន់​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ខាងកើត ដើម្បី​បង្ហាញ ការគាំទ្រ និង​ត្រៀមលក្ខណៈ​ផ្ដល់ជំនួយ​ដល់​អ៊ីស្រាអែល បន្ទាប់ពី​ការវាយប្រហារ​របស់​ក្រុម​ហា​ម៉ាស់​បាន​បន្សល់ទុក​មនុ​ស្ស​ច្រើនជាង ១,០០០​នាក់ នៃ​ភាគី​ទាំងសងខាង​បាត់បង់​ជីវិត​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Lloyd Austin កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ (​ម៉ោង​ក្នុង​តំបន់​) បាន​និយាយថា​លោក​បាន​បញ្ជា​ឱ្យ​កង​នាវាចម្បាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្ដហោះ​ចម្បាំង USS Gerald R. Ford អមដំណើរ​ដោយ​នាវាចម្បាំង​ប្រដាប់​ដោយ​មី​ស៊ី​ល និង​នាវា​ពិឃាដ ធ្វើដំណើរ​ទៅកាន់​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ​រ៉ា​ណេ​ខាងកើត ដើម្បី​បង្ហាញ​សាច់ដុំ និង ត្រៀមលក្ខណៈ​ធ្វើការ​ឆ្លើយតប និង​ដឹកនាំ​សកម្មភាព​ឃ្លាំមើល ក៏ដូចជា​រារាំង​រាល់​ការបញ្ជូន​អាវុធ​បន្ថែម​ណាមួយ​ទៅឱ្យ​ក្រុម​ហា​ម៉ាស់​។ លោក Lloyd Austin ថា​មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិក ក៏​កំពុង​បង្កើន​ចំនួន​យន្ដហោះ​ចម្បាំង F-35, F-15, F-16 និង A-10 នៅក្នុង​តំបន់​ផងដែរ​។​

​បើតាម​លោក Lloyd Austin រដ្ឋបាល​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នឹង​ផ្ដល់ឱ្យ​កងកម្លាំង​អ៊ីស្រាអែល​នូវ​បរិក្ខារ និង​ធនធាន​បន្ថែម ក្នុងនោះ​រួមមាន ទាំង​មាន​ទាំង​អាវុធ​ផងដែរ ហើយ​កញ្ចប់​ជំនួយ​សន្តិសុខ​ដំបូង​អាច​នឹង​ត្រូវបាន​បញ្ជូន​ទៅដល់​ដៃ​អ៉ី​ស្រា​អែល ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​​សូមជម្រាបថា លោក ចូ បៃ​ឌិន​ប្រធានាធិបតី​អាមេរិក បាន​ដឹកនាំ​ក្រុម​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក បើក​ការតាមដាន​ស្ថានការណ៍ នៅក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់ ដែល​រួមមាន​ដូចជា អេ​ហ្ស៊ី​ប តួ​ក​គី ហ្កា​តា អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊​កដា​នី អូ​ម៉​ង់ អេ​មី​រ៉ាត់​អារ៉ាប់​រួម ក៏ដូចជា​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប​ផ្សេងទៀត​។​

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​កន្លងទៅនេះ បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​ពី ផលប៉ះពាល់​នៃ​សង្គ្រាម​រវាង​អ៉ី​ស្រា​អែល និង​ក្រុម​ហា​ម៉ាស់ ទៅលើ​ជន​ស៊ីវិល ពិបាក​ក្នុង​ការទទួល​បានការ​ផ្គត់ផ្គង់​ស្បៀងអាហារ​ចាំបាច់​។ នេះ​បើតាម​ការ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន AFP នៅ​ថ្ងៃ​ចន្ទ ទី​៩ ខែតុលា ឆ្នាំ​២០២៣​។​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ កម្មវិធី​ស្បៀងអាហារ​ពិភពលោក​របស់​អង្គការសហប្រជាជាតិ ហៅ​កាត់​ថា WFP បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី ការធ្លាក់ចុះ​ស្ថានភាព​កាន់​ដុនដាប​នៅក្នុង​ទឹកដី​អ៉ី​ស្រា​អែល និង​ប៉ា​ឡេ​ស្ទី​ន ព្រមទាំង​ផលប៉ះពាល់​នៃ​សង្គ្រាម​នេះ​ទៅលើ​ប្រជាជន​ស៊ីវិល​។​​សេចក្ដីថ្លែងការណ៍​ដដែល បានបញ្ជាក់​ដូច្នេះ​ថា «​ខណៈ​ជម្លោះ​កាន់តែ​កើនឡើង ជន​ស៊ីវិល ក្នុងនោះ​រួមមាន​ទាំង​កុមារ និង​ក្រុមគ្រួសារ​ងាយ​រងគ្រោះ កំពុង​ប្រឈម​នឹង​បញ្ហា​ប្រឈម នៅក្នុង​ដំណើរ​ការទទួល​បានកា​រ​ផ្គត់ផ្គង់​ស្បៀងអាហារ​ចាំបាច់​នានា ដោយសារតែ​បណ្ដាញ​ផ្គត់ផ្គង់​ស្បៀងអាហារ ត្រូវបាន​រំខាន រីឯ​ការផលិត​ចំណីអាហារ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ពី​ជម្លោះ​»​។​a hama4 a hamas2