» វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» » ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង » សេនាធិការកងទ័ពហ្វីលីពីនចុះមើលស្ថានភាពនៅច្រកបឹងត្រកួនដែលយោធាថៃធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀង » ធ្វើឃាតព្រះសង្ឃមួយអង្គវត្តពុទ្ធគីរីថ្មដា ហើយយកទៅដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ » ថៃ កំពុងត្រូវប៉ាន់ខ្សែភាពយន្តខ្លួនតែពលរដ្ឋមីយ៉ាន់ម៉ា ជាន់-ក ផ្ទុះកំហឹង រឿងលួចសម្លៀកបំពាក់រាជវង្សគេ ទៅដាក់ក្នុងរឿងភាគរបស់ខ្លួន »  សំណើ៤ចំណុចរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា UNCLOS ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃពិសេសការតម្លើងកំរឹតការទូត » ២ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ » ពលរដ្ឋនៅឃុំចុងផ្លាស់មកតវ៉ាសុំរែងមាសក្រែងបានម៉ារស់តែមន្ត្រីថា ប៉ះពាល់បរិស្ថានឈ្មួញរកបានជាំង២ពាន់លានខ្មែរបានពន្ធតេ១៥០លានដុល្លារ » កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5052 នាក់

ម្សិលមិញ 5599 នាក់

សរុប 20716947 នាក់

ថៃ កំពុងត្រូវប៉ាន់ខ្សែភាពយន្តខ្លួនតែពលរដ្ឋមីយ៉ាន់ម៉ា ជាន់-ក ផ្ទុះកំហឹង រឿងលួចសម្លៀកបំពាក់រាជវង្សគេ ទៅដាក់ក្នុងរឿងភាគរបស់ខ្លួន

 

ប្រទេសថៃ៖ថ្មីៗនេះ ប៉ុស្តិ៍ទូរទស្សន៍ និងផលិតកម្មដ៏ល្បីប្រចាំប្រទេសថៃ GMM បានបញ្ចេញឈុត Trailer នៃរឿងភាគមួយមានចំណងថា Scarlet Heart Thailand ដែលជារឿងយកលំនាំតាមរឿងភាគដ៏ល្បី គឺ Moon Lovers: Scarlet Heart Ryeo របស់ប្រទេសកូរ៉េខាងត្បូង។a thai film2 

Version រឿងរបស់ថៃនេះ បានបង្វែរពេលវេលានៃសាច់រឿងដើម ទៅកាន់អាណាចក្រឡានណាក្នុងប្រវត្តិសាស្រ្តថៃ កាលពីប្រមាណ ៣០០ ឆ្នាំមុន ដោយផ្តោត Nabun ជានារីសម័យថ្មី ដែលកំពុងជួបប្រទះនឹងវិបត្តិផ្ទូនៗ ហើយក៏បានឆ្លងពេលវេលា ទៅក្នុងរាងកាយរបស់ Fongnuan ដែលជាស្ត្រីអភិជនសម័យនោះ។

រឿងនេះមានសន្ទុះនៃការគាំទ្រខ្លាំងសម្បើមណាស់ គ្រាន់តែវីដេអូនៃ Trailer ក៏ទទួលបានការទស្សនារហូតដល់ ២៧ លាន Views ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ ។

តែសម្រាប់មហាជនមីយ៉ាន់ម៉ាវិញ បានប្រតិកម្មមិនពេញចិត្តជាមួយនឹងរឿងភាគនេះជាខ្លាំង ហើយកំពុងផ្ទុះការវែកញែកយ៉ាងក្តៅគគុកតាមបណ្តាញសង្គម ដោយពួកគេបានចោទថាជនជាតិថៃ បានលួចចម្លងសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេដាក់នៅក្នុងរឿងភាគខាងលើនេះ។

ពលរដ្ឋមីយ៉ាន់ម៉ា បានលើកឡើងថា សម្លៀកបំពាក់ដែលប្រើប្រាស់នៅក្នុងរឿងនេះ មិនមែនជាសម្លៀកបំពាក់បែបតង់អ៊ូនៅក្នុងអាណាចក្រឡានណានោះទេ តែជាសម្លៀកបំពាក់ថាំងម៉ាធាន (Htaingmathein) របស់រាជវង្សនៅក្នុងសម័យយ៉ាដាណាបុន (Yadanabon) របស់ប្រទេសមីយ៉ាន់ម៉ាទៅវិញទេ។

មហាជនថៃ ក៏បាននាំគ្នាចូលទៅយកលេសការពារថា ដោយសារតែអាណាចក្រឡានណា ធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ភូមា ដូច្នេះហើយទើបវប្បធម៌របស់ថៃ និងមីយ៉ាន់ម៉ាមានភាពស្រដៀងគ្នា។

មហាជនមីយ៉ាន់ម៉ាក៏បានដាក់ទៅវិញថា សម័យតង់អ៊ូ និងសម័យយ៉ាដាណាបុន ហើយពេលនេះពួកគេកំពុងតែទាមទារឱ្យភាគីថៃបកស្រាយពីប្រភព រួមមានកំណត់ត្រាប្រវត្តិសាស្រ្ត និងឯកសារយោងរបស់ក្រុមរៀបចំសម្លៀកបំពាក់ ដើម្បីបញ្ជាក់រឿងនេះឱ្យបានច្បាស់ផងដែរ។a thai fillm