» វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» » ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង » សេនាធិការកងទ័ពហ្វីលីពីនចុះមើលស្ថានភាពនៅច្រកបឹងត្រកួនដែលយោធាថៃធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀង » ធ្វើឃាតព្រះសង្ឃមួយអង្គវត្តពុទ្ធគីរីថ្មដា ហើយយកទៅដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ » ថៃ កំពុងត្រូវប៉ាន់ខ្សែភាពយន្តខ្លួនតែពលរដ្ឋមីយ៉ាន់ម៉ា ជាន់-ក ផ្ទុះកំហឹង រឿងលួចសម្លៀកបំពាក់រាជវង្សគេ ទៅដាក់ក្នុងរឿងភាគរបស់ខ្លួន »  សំណើ៤ចំណុចរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា UNCLOS ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃពិសេសការតម្លើងកំរឹតការទូត » ២ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ » ពលរដ្ឋនៅឃុំចុងផ្លាស់មកតវ៉ាសុំរែងមាសក្រែងបានម៉ារស់តែមន្ត្រីថា ប៉ះពាល់បរិស្ថានឈ្មួញរកបានជាំង២ពាន់លានខ្មែរបានពន្ធតេ១៥០លានដុល្លារ » កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5051 នាក់

ម្សិលមិញ 5599 នាក់

សរុប 20716946 នាក់

 សំណើ៤ចំណុចរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា UNCLOS ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃពិសេសការតម្លើងកំរឹតការទូត

 

ភ្នំពេញ៖ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២ ក្រោមអនុសញ្ញា UNCLOS ដែលបានប្រព្រឹត្តទៅនៅទីក្រុងឡាអេ ប្រទេសហូឡង់ គណៈកម្មាធិការផ្សះផ្សាបានឯកភាពបញ្ចូលរាល់សំណើទាំង ៤ ចំណុចសំខាន់ៗរបស់កម្ពុជា ទៅក្នុងកញ្ចប់នៃវិធានការកសាងទំនុកចិត្ត ដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កបរិយាកាសអំណោយផលដល់ការចរចា។a brak clos 

ដើម្បីជំរុញឱ្យមានការជឿទុកចិត្តគ្នាឡើងវិញ និងឈានទៅរកកិច្ចព្រមព្រៀងដោយសន្តិវិធី កម្ពុជាបានដាក់ចេញនូវសំណើស្នូលចំនួន ៤ ចំណុច ដែលទទួលបានការគាំទ្រ និងឯកភាពពីគណៈកម្មាធិការផ្សះផ្សា រួមមាន៖

១. ការធ្វើទំនាក់ទំនងសាធារណៈប្រកបដោយលក្ខណៈស្ថាបនា៖ ភាគីទាំងពីរត្រូវធ្វើទំនាក់ទំនងជាសាធារណៈក្នុងរបៀបមួយដែលបង្កើតលំហវិជ្ជមាន ដោយចៀសវាងជាដាច់ខាតនូវការប្រើប្រាស់ពាក្យពេចន៍ញុះញង់ ឬវោហាសាស្ត្រណាដែលធ្វើឱ្យអាប់អួរដល់បរិយាកាសនៃការចរចា។ ប្រមុខការទូតកម្ពុជា បានលើកជាឧទាហរណ៍ជាក់ស្ដែងថា សុន្ទរកថារបស់គណៈប្រតិភូកម្ពុជាតាំងពីកិច្ចប្រជុំលើកទី១ នៅប្រទេសសិង្ហបុរីមក តែងតែប្រកាន់ខ្ជាប់នូវជំហរសម្រុះសម្រួល និងស្ថាបនាជានិច្ច។

២. ការចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង៖ រាល់សកម្មភាព និងវិធានការទាំងឡាយ ត្រូវធ្វើឡើងក្នុងគោលដៅបន្សាបភាពតានតឹង ដោយមិនបង្កឱ្យខូចខាតដល់ស្ថានភាពបច្ចុប្បន្នឡើយ។ ជាពិសេស ត្រូវចៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងយោធានៅក្នុងដែនសមុទ្រជាប់ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពដល់ការធ្វើនាវាចរណ៍ និងរបរនេសាទចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ។

៣. ការលើកកម្ពស់កម្រិតតំណាងការទូតឡើងវិញ៖ ស្នើឱ្យដំឡើងកម្រិតតំណាងការទូតរវាងប្រទេសទាំងពីរឡើងដល់កម្រិតសមស្របមួយ (ការបញ្ជូនអនុប្រធានបេសកកម្មត្រឡប់ទៅវិញ) បន្ទាប់ពីទំនាក់ទំនងការទូតបានធ្លាក់ចុះដល់កម្រិត «លេខាធិការទី២» ដែលជាកម្រិតទាបបំផុត។ ការលើកកម្ពស់នេះ គឺដើម្បីធានាឱ្យមានបណ្តាញ និងប្រព័ន្ធទំនាក់ទំនងផ្ទាល់រវាងរដ្ឋាភិបាល ជាពិសេសរវាងនាយករដ្ឋមន្ត្រីទាំងពីរ និងរដ្ឋមន្ត្រីការបរទេសទាំងពីរ ក្នុងការដោះស្រាយរាល់បញ្ហានានាតាមផ្លូវការទូត មិនមែនតាមផ្លូវយោធានោះឡើយ។

៤. ការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងដែលមានស្រាប់៖ ជំរុញឱ្យភាគីទាំងពីរអនុវត្តដោយស្មោះត្រង់នូវរាល់កិច្ចព្រមព្រៀងដែលបានអនុម័តជាមួយគ្នាកន្លងមក ជាពិសេសបទឈប់បាញ់ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាអាណត្តិរបស់គណៈកម្មាធិការផ្តោតលើដែនសមុទ្រក៏ដោយ ប៉ុន្តែភាពតានតឹងនៅលើដីគោកពិតជាជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការផ្សះផ្សានៅសមុទ្រ ហេតុនេះការគោរពកិច្ចព្រមព្រៀងដីគោកគឺជារឿងមិនអាចខ្វះបាន។

ទន្ទឹមនឹងការឯកភាពលើសំណើទាំងនេះ ភាគីទាំងពីរក៏បានឈានដល់ការព្រមព្រៀងបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍ផ្ទាល់ (Hotline) រវាងមេបញ្ជាការកងទ័ពជើងទឹកទាំងសងខាង ដើម្បីដោះស្រាយរាល់បញ្ហាបន្ទាន់ដែលអាចកើតឡើងនៅដែនសមុទ្រក្នុងអំឡុងពេលចរចា។ បន្ថែមលើនេះ គណៈកម្មាធិការក៏បានទទួលស្គាល់សិទ្ធិរបស់កម្ពុជាក្នុងការបញ្ចេញមតិ និងធ្វើសេចក្តីថ្លែងការណ៍ការពារការពិត និងសិទ្ធិស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ ដើម្បីកែតម្រូវព័ត៌មានមិនត្រឹមត្រូវនានា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា វិធានការកសាងទំនុកចិត្តទាំងនេះ មានទម្ងន់គតិយុត្តិ នយោបាយ និងសីលធម៌ខ្ពស់ ដោយសារតែត្រូវបានធ្វើឡើងនៅក្រោមដំបូលវិមានសន្តិភាព ដែលជាទីស្នាក់ការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ (PCA)។ លោកបានប្រៀបធៀបថា សម្រាប់រដ្ឋដែលអះអាងថាគោរពច្បាប់អន្តរជាតិ និងការងារការទូត ការសន្យានៅចំពោះមុខស្ថាប័នកំពូលទាំងនេះ គឺប្រៀបដូចជាការធ្វើសច្ចាប្រណិធាននៅក្នុងព្រះវិហារវត្តអារាមចំពោះភក្ត្រព្រះសង្ឃយ៉ាងដូច្នោះដែរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីភាពចាំបាច់និងសារៈសំខាន់ក្នុងការដំឡើងកម្រិតតំណាងការទូតរវាងកម្ពុជានិងថៃ ឱ្យឡើងមកដល់កម្រិត«អនុប្រធានបេសកកម្ម»ឡើងវិញ បន្ទាប់ពីកម្រិតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះដល់កម្រិត«លេខាធិការទី២» ដែលជាកម្រិតទាបបំផុតនៅក្នុងកម្រិតទំនាក់ទំនងការទូត ចាប់តាំងពីមានជម្លោះព្រំដែនកម្ពុជា-ថៃក្នុងឆ្នាំ២០២៥។

ប្រមុខការទូតកម្ពុជាបានថ្លែងថា ការដំឡើងកម្រិតតំណាងការទូតរវាងប្រទេសទាំងពីររឹតតែមានសារៈសំខាន់ ក្នុងគ្រាដែលភាគីទាំងពីរកំពុងមានភាពតានតឹងនិងជម្លោះ។ ពោលដំឡើងកម្រិតតំណាងការទូត មានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការ រក្សាទំនាក់ទំនងដោយសន្តិវិធី ដោះស្រាយរាល់បញ្ហាវិវាទផ្សេងៗដោយសន្តិវិធីតាមផ្លូវការទូត និងស្វែងរកដំណោះស្រាយដែលមិនមែនការប្រើប្រាស់យោធា។

យ៉ាងណាមិញលោកបញ្ជាក់ថា ប្រទេសទាំងពីរក៏ធ្លាប់បានជួបគ្នាស្តារទំនាក់ទំនងកម្រិតការទូតឡើងវិញដែររហូតដល់២លើកឯណោះ ប៉ុន្តែមិនអាចធ្វើទៅបានរហូតមកទល់នឹងពេលនេះ ដោយសារនៅមានភាពតានតឹងជាបន្តបន្ទាប់។

ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សានៅវិមានសន្តិភាព នាទីក្រុងឡាអេ ប្រទេសហូឡង់ ប្រមុខការទូតកម្ពុជាថ្លែងថា ភាគីកម្ពុជានៅតែជឿជាក់ថា កាលដែលភាគីថៃតែងអះអាងថាខ្លួនយកចិត្តទុកដាក់លើការងារការទូតនិងការសន្ទនានេះ ប្រទេសថៃនឹងអនុវត្តនូវអ្វីដែលខ្លួនបានអះអាង តាមរយៈការអនុវត្តនូវអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក។

សូមបញ្ជាក់ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានបញ្ចប់សំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃ នៅក្នុងកិច្ចប្រជុំលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់កាលពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦។ សំណុំវិធានការការកសាងទំនុកចិត្ត រួមមានការជំរុញឱ្យកម្ពុជានិងថៃ ដំឡើងកម្រិតតំណាងការទូតរបស់ខ្លួន ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។

ជាមួយគ្នា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា កិច្ចព្រមព្រៀង និងវិធានការមួយចំនួនដែលកម្ពុជានិងថៃបានព្រមព្រៀងគ្នាកន្លងមកនៅមិនទាន់បានអនុវត្តពេញលេញនៅឡើយទេ។ ក្នុងន័យនេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តដែលមានស្រាប់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយការស្ថាបនា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦៕a thai embassy k