» យកបំពង់ទីបវាយសម្លាប់មនុស្សទាំងថ្ងៃ ត្រូវសមត្តកិច្ចខណ្ឌទួលគោកវ៉ៃខ្នោះបានភ្លាមៗ » បើកកម្មវិធីពិព័រណ៍កសិកម្មឆ្នាំ២០២៦ ជាផ្លូវការ ដោយមានស្តង់ពិព័រណ៍ប្រមាណ៤០០ បានចូលរួមតាំងផលិតផល » អ្នកបើយន្តហោះទ័ពអាកាសហ្វីលីពីន ៤នាក់ស្លាប់ដោយន្តយសារហោះបុកគ្នា ពេលហ្វឹកហ្វឺន » កម្ពុជា តវ៉ាចំពោះការបន្តរំលោភបំពានរបស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា នៅតំបន់តាទុំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ » ថវិកាជាតិឆ្នាំ២០២៧ ប្រមាណជិត ៤០ទ្រីលានរៀល (ជិត១០ពាន់លានដុល្លារ)ត្រូវបានរាជរដ្ឋាភិបាលអនុមត័ » វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» » ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង » សេនាធិការកងទ័ពហ្វីលីពីនចុះមើលស្ថានភាពនៅច្រកបឹងត្រកួនដែលយោធាថៃធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀង » ធ្វើឃាតព្រះសង្ឃមួយអង្គវត្តពុទ្ធគីរីថ្មដា ហើយយកទៅដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ » ថៃ កំពុងត្រូវប៉ាន់ខ្សែភាពយន្តខ្លួនតែពលរដ្ឋមីយ៉ាន់ម៉ា ជាន់-ក ផ្ទុះកំហឹង រឿងលួចសម្លៀកបំពាក់រាជវង្សគេ ទៅដាក់ក្នុងរឿងភាគរបស់ខ្លួន »  សំណើ៤ចំណុចរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា UNCLOS ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃពិសេសការតម្លើងកំរឹតការទូត » ២ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10356 នាក់

ម្សិលមិញ 8050 នាក់

សរុប 20738791 នាក់

ថវិកាជាតិឆ្នាំ២០២៧ ប្រមាណជិត ៤០ទ្រីលានរៀល (ជិត១០ពាន់លានដុល្លារ)ត្រូវបានរាជរដ្ឋាភិបាលអនុមត័

 

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះរាជរដ្ឋាភិបាលសម្តេចធិបតីហ៊ុនម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គសម្រេចអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧»។ច្បាប់ថវិការជាតិសម្រាប់ឆ្នាំ២០២៧ ត្រូវបានតាក់តែងឡើងយ៉ាងហ្មត់ចត់ និងប្រាកដនិយម សំដៅឆ្លើយតបទៅនឹងបរិការណ៍សេដ្ឋកិច្ចសកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ ដោយដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការការពារអធិបតេយ្យជាតិ ធានាស្ថិរភាពជីវភាពរបស់ប្រជាពលរដ្ឋ និងរក្សាចីរភាពហិរញ្ញវត្ថុសាធារណៈឱ្យបានរឹងមាំ។a omc meeting 

បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ដែល ៦ ជំពូក និង ១២ មាត្រា ដោយត្រូវបានប្រសិទ្ធនាមជាផ្លូវការថា «ថវិកាដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី រក្សាស្ថិរភាពជីវភាពប្រជាជន និងគាំទ្រកំណើនចំគោលដៅ ក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់ ដោយធានានូវលទ្ធភាពឆ្លើយតបគ្រប់គ្រាន់ និងចីរភាពហិរញ្ញវត្ថុសាធារណៈ»។

សេចក្តីព្រាងច្បាប់បានវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៧ ដោយព្យាករណ៍ថា នឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ដែលជាសន្ទុះងើបឡើងខ្ពស់ជាងកំណើនដែលបានព្យាករក្នុងឆ្នាំ២០២៦។ កំណើនដ៏រឹងមាំនេះ នឹងរុញច្រានឱ្យផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) កើនឡើងដល់ ៣ ២៧៧ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៧ ពោលគឺកើនឡើង ២៥៨ ដុល្លារអាមេរិក បើធៀបនឹងកម្រិត ៣ ០៩៨ ដុល្លារអាមេរិក ដែលបានគ្រោងទុកក្នុងឆ្នាំ២០២៦ កន្លងទៅ។

ឈរលើចក្ខុវិស័យនៃការកៀរគរចំណូល សម្រាប់ឆ្នាំ២០២៧ រាជរដ្ឋាភិបាលបានគ្រោងប្រមូលចំណូលថវិកាថ្នាក់ជាតិឱ្យបានចំនួន ៣២ ៣២៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ១៣,៨៩% នៃ ផ.ស.ស.) ដែលស្មើនឹងអត្រាកំណើន ៦,៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ ដោយឡែក ចំណូលថវិកាថ្នាក់ក្រោមជាតិ ត្រូវបានគ្រោងទុកចំនួន ២ ៨១៩ ប៊ីលានរៀល ដែលមានសមាមាត្រស្មើនឹង ៨% នៃចំណូលសរុបថវិការដ្ឋ ឬប្រមាណ ១,១៨% នៃ ផ.ស.ស. សំដៅបន្តពង្រឹងការអភិវឌ្ឍ និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឱ្យកាន់តែឆ្លើយតបចំតម្រូវការជាក់ស្តែង។

នៅលើទិដ្ឋភាពនៃការប្រើប្រាស់ថវិកាវិញ ថវិកាថ្នាក់ជាតិឆ្នាំ២០២៧ បានកំណត់ទិសដៅយុទ្ធសាស្ត្រក្នុងការរៀបចំចំណាយសរុបប្បញ្ញត្តិក្នុងកម្រិត ៣៩ ៧០០ ប៊ីលានរៀល (ជិត ៤០ ទ្រីលានរៀល) ត្រូវជា ១៧,០៧% នៃ ផ.ស.ស.។ ទំហំចំណាយនេះបង្ហាញពីការកែសម្រួលទម្លាក់បន្តិច និងការប្រកាន់យកជំហរត្បិតត្បៀតប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ បើធៀបនឹងចំណាយថវិការដ្ឋក្នុងឆ្នាំ២០២៦ ដែលមានចំនួន ៤០ ៩១៣ ប៊ីលានរៀល (ត្រូវជា ១៨,៨៥% នៃ ផ.ស.ស.)។

ការកំណត់កម្រិតចំណាយនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពនៃការបែងចែកធនធាន ចៀសវាងការខ្ជះខ្ជាយ និងរក្សាឱ្យបាននូវតុល្យភាពហិរញ្ញវត្ថុជាតិ ស្របតាមគោលការណ៍ចីរភាពបំណុលសាធារណៈ។

ទោះបីជាទំហំចំណាយសរុបត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្តី ថវិកាឆ្នាំ២០២៧ នៅតែបន្តផ្តល់អាទិភាពចម្បងលើបេសកកម្មយុទ្ធសាស្ត្រស្នូល រួមមាន៖ ការពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការទ្រទ្រង់និរន្តរភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ, ការបន្តរក្សាស្ថិរភាពសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការគាំទ្រដល់ការអនុវត្តអាទិភាពគោលនយោបាយសំខាន់ៗ។

ថវិកាឆ្នាំ២០២៧ ត្រូវបានវាយតម្លៃថានឹងដើរតួនាទីជាកាតាលីករដ៏មានឥទ្ធិពល ក្នុងការគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍមូលធនមនុស្ស និងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានភាពធន់ រឹងមាំ និងមានចីរភាពយូរអង្វែងឆ្ពោះទៅអនាគត.។

សូមបញ្ជាក់ថាសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈចំនួន៤ រួមមាន៖១-របាយការណ៍ស្តីពីការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ៩ខែ ឆ្នាំ២០២៦ និងការកែសម្រួលក្របខ័ណ្ឌហិរញ្ញវត្ថុរយៈពេលមធ្យម (MTFF)។

២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២៧។៣-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន៕