
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 10354 នាក់
ម្សិលមិញ 8050 នាក់
សរុប 20738789 នាក់
ភ្នំពេញ៖កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសបណ្តាលឲ្យ ជនរងគ្រោះមរណៈភាព ។
ជនសង្ស័យបានប្រើបំពង់ដែកទីបប្រវែងប្រហែល០៩តឹក មកធ្វើសកម្មភាពវាយទៅលើជនរងគ្រោះចំនួន០៣ទីប ចំក្បាល បណ្តាលឱ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅចំណុចផ្លូវលេខ២៣៩ ភូមិ២ សង្កាត់ផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ កើតហេតុនៅវេលាម៉ោងប្រហែល០៩:៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ។
ជនសង្ស័យ ឈ្មោះ នុន គាច ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអូសបន្លែក្នុងផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៥១ ក្រុមទី៤២ ភូមិ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក: ទូរស័ព្ទដៃម៉ាក OPPO A9 ពណ៌ខៀវ ប្រើស៊ីមលេខ : ០១៥ ៦២៩ ៣១០,ទូរស័ព្ទដៃម៉ាក IPhone 7 ពណ៌ខ្មៅ គ្មានស៊ីម (ជារបស់ជនសង្ស័យ), បំពង់ដែកទីបប្រវែងប្រហែល០៩តឹក (ជារបស់ជនសង្ស័យបានយកមកធ្វើសកម្មភាពវាយក្បាលជនរងគ្រោះបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅពេលកើតហេតុ) ។
ជនរងគ្រោះ ឈ្មោះ ឡេន ឡន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករបើករ៉ឺម៉កដឹកបន្លែក្នុងផ្សានាគមាស ស្នាក់នៅ បន្ទប់ជួលពុំចាំលេខ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធីដោយមិនដឹងពីមូលហេតុនៃការធ្វើឃាតនេះនៅឡើយ ៕