» វៀតណាម ទើបរកឃើញទីតាំងកាប់ជ្រូកឆ្លងឈឺ យកធ្វើប៉ាតេ និងប្រហិត លក់លើទីផ្សារ ជាង ២ឆ្នាំមកហើយ  » កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL » ទំនិញ ថៃ ចូលមកបាន ដោយសារ មានភ្លើងខៀវ ពីមន្រី ខិលខូចបើកដៃ ឲ្យចូលមក តាមច្រកផ្លូវទឹកនិង ផ្លូវគោក! » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតផ្តល់អនុសាន៍ ក្នុងឱកាសប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» » ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង » សេនាធិការកងទ័ពហ្វីលីពីនចុះមើលស្ថានភាពនៅច្រកបឹងត្រកួនដែលយោធាថៃធ្វើសកម្មភាពផ្ទុយពីកិច្ចព្រមព្រៀង » ធ្វើឃាតព្រះសង្ឃមួយអង្គវត្តពុទ្ធគីរីថ្មដា ហើយយកទៅដុត សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ » ថៃ កំពុងត្រូវប៉ាន់ខ្សែភាពយន្តខ្លួនតែពលរដ្ឋមីយ៉ាន់ម៉ា ជាន់-ក ផ្ទុះកំហឹង រឿងលួចសម្លៀកបំពាក់រាជវង្សគេ ទៅដាក់ក្នុងរឿងភាគរបស់ខ្លួន »  សំណើ៤ចំណុចរបស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា UNCLOS ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃពិសេសការតម្លើងកំរឹតការទូត » ២ខែចុងក្រោយនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសបានចំនួន៥០ករណី នៅក្នុងភូមិសាស្ត្រ ឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ «គីរីរម្យ» ខេត្តកំពង់ស្ពឺ » ពលរដ្ឋនៅឃុំចុងផ្លាស់មកតវ៉ាសុំរែងមាសក្រែងបានម៉ារស់តែមន្ត្រីថា ប៉ះពាល់បរិស្ថានឈ្មួញរកបានជាំង២ពាន់លានខ្មែរបានពន្ធតេ១៥០លានដុល្លារ » កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន! » លោកស្រី Iwona Kmiecik ជនជាតិប៉ូឡូញអគ្គនាយិកាក្រុមហ៊ុន IM Capital Holding ស្លៀកឈុតប្រពៃណីខ្មែរ ជួបសម្តេចធិបតី !  » ធ្លាប់បួសដែរតែមិនស្គាល់បាបលួចបច្ចយ៍ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ចំនួន ៤,៤០០,០០០រៀលត្រូវឃាត់ខ្លួន » គណៈកម្មការផ្សះផ្សាលើកទឹកចិត្ដឱ្យកម្ពុជា-ថៃតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5060 នាក់

ម្សិលមិញ 5599 នាក់

សរុប 20716955 នាក់

កម្ពុជាបង្កកទ្រព្យជិត ១ពាន់លានដុល្លារក្នុងសំណុំរឿង Prince Group និងស្វែងរកជនត្រូវចោទ ២៩នាក់តាម INTERPOL

 

 

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានបង្កកទ្រព្យសម្បត្តិដែលមានតម្លៃប៉ាន់ស្មានជិត ១ពាន់លានដុល្លារអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុន Prince Group ខណៈកំពុងស្នើសុំជំនួយពីអង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) ដើម្បីស្វែងរកជនត្រូវចោទ និងមេខ្លោងចំនួន ២៩នាក់ ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស ពាក់ព័ន្ធនឹងបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសម្អាតប្រាក់។a chhay jenzy 

លោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ និងប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹង នៅថ្ងៃទី២១ ខែតុលាថា ការស៊ើបអង្កេតបានរកឃើញបណ្តាញក្រុមហ៊ុនពាក់ព័ន្ធនឹង Prince Group សរុបចំនួន ១៩៨ក្រុមហ៊ុន ក្នុងនោះ ៩៨ក្រុមហ៊ុនស្ថិតនៅកម្ពុជា និង ១០០ក្រុមហ៊ុនទៀតនៅក្រៅប្រទេស។

ដោយសារសំណុំរឿងនេះមានទំហំធំ និងភាពស្មុគស្មាញ ព្រមទាំងពាក់ព័ន្ធនឹងបណ្តាញក្រុមហ៊ុនដែលមានរចនាសម្ព័ន្ធចាត់តាំងទាំងក្នុង និងក្រៅប្រទេសការស្រាវជ្រាវត្រូវបានអូសបន្លាយអស់រយៈពេលជាច្រើនខែ។

តាមលោក ស៊ីណារិទ្ធ តុលាការកម្ពុជាកំពុងបន្តនីតិវិធីស៊ើបសួរលើសំណុំរឿង Prince Group ពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តដោយក្រុមមានការចាត់តាំង និងបទសម្អាតប្រាក់មានស្ថានទម្ងន់ទោស ដោយកំណត់ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) និងបក្ខពួកថាជាមុខសញ្ញាសំខាន់ក្នុងសំណុំរឿងនេះ។

ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជាបានចាត់វិធានការលើទីតាំងពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៩១០កន្លែង រួមទាំងមជ្ឈមណ្ឌលឆបោកធំៗ ៨៦កន្លែង ដោយបានបញ្ជូនសំណុំរឿង ៥២៩ករណីទៅតុលាការ និងចោទប្រកាន់ព្រមទាំងឃុំខ្លួនជនត្រូវចោទចំនួន ៥,៧៧៨នាក់។

លោកបានបញ្ជាក់ថា ក្រុមជនត្រូវចោទបានប្រើប្រាស់អគារ និងទីតាំងកាស៊ីណូមួយចំនួន ដែលស្ថិតក្រោមស្លាកក្រុមហ៊ុនសម្ព័ន្ធ Prince Group ដើម្បីលួចលាក់ប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមក។

រហូតមកដល់ពេលនេះ តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៣២នាក់ និងបានដាក់ជនត្រូវចោទ ៤នាក់ផ្សេងទៀតឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ៥នាក់បន្ថែមទៀត ព្រមទាំងស្វែងរកទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធ។

ក្នុងចំណោមមុខសញ្ញាសំខាន់ៗ លោកបានបញ្ជាក់ថា សមត្ថកិច្ចបានឃាត់ខ្លួនបុគ្គលចំនួន ៦នាក់ រួមមាន ចេន ហ្ស៊ី, លី សុង, លីវ យិន, អ៊ឹង ដារ៉ា, អៀង សុខលីម និង Huang Ron ហើយបានបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

ចំពោះជនត្រូវចោទ និងមេខ្លោង ២៩នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស សមត្ថកិច្ចកម្ពុជាបានចាប់ផ្តើមនីតិវិធីស្នើសុំដាក់បញ្ចូលឈ្មោះក្នុងនិវេទន៍ក្រហមរបស់ INTERPOL ព្រមទាំងស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជំរុញការស៊ើបអង្កេត និងការអនុវត្តច្បាប់។

លោក ស៊ីណារិទ្ធ បានបញ្ជាក់ថា កម្ពុជាក៏កំពុងសហការជាមួយភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងប្រមូលភស្តុតាងបន្ថែមសម្រាប់ដំណើរការនីតិវិធីរបស់តុលាការ។

 

លោក ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ថា បច្ចុប្បន្ន តុលាការបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទនៅក្នុងសំណុំរឿងនេះសរុបចំនួន ៣២ នាក់, បានបង្កាប់ដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលើជនត្រូវចោទចំនួន ៤ នាក់ និងបានឱ្យសមត្ថកិច្ចបន្តស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ៥ នាក់ ផ្សេងទៀត ព្រមទាំងទ្រព្យសម្បត្តិដែលមានការពាក់ព័ន្ធនឹងសំណុំរឿងនេះ។

ចំពោះទ្រព្យសម្បត្តិដូចជាអគារ កាស៊ីណូ អចលទ្រព្យជាច្រើនពាន់កន្លែង និងចលនទ្រព្យជាច្រើនពាក់ព័ន្ធនឹងសំណុំរឿងក្រុមហ៊ុនព្រីនស៍គ្រុប ត្រូវបានប៉ាន់ស្មានថា មានទឹកប្រាក់ស្មើក្នុងរង្វង់ជិតមួយពាន់លានដុល្លា និងត្រូវបានតុលាការសម្រេចបង្កក ខណៈពេលកំពុងពិនិត្យមូលដ្ឋានច្បាប់ និងភស្តុតាង ដើម្បីធ្វើការចាត់ចែងជាបណ្តោះអាសន្ននូវទ្រព្យដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ឬជាផលនៃបទល្មើស ឱ្យមកស្ថិតក្រោមការគ្រប់គ្រងឬជាសម្បត្តិរបស់រដ្ឋ ឬឈានទៅសម្រេចការរឹបអូសជាស្ថាពរស្របតាមច្បាប់ និងនីតិវិធីជាធរមាននាពេលខាងមុខ។

លោក ឆៃ ស៊ីណារិទ្ធ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយភ្នាក់ងារ FBI របស់អាម៉េរិក, ក្រសួងសន្តិសុខសាធារណៈចិន និងដៃគូអន្តរជាតិនានា ក្នុងការបន្តស្រាវជ្រាវស៊ើបអង្កេត ស្នើសុំផ្លាស់ប្តូរព័ត៌មាន ដើម្បីប្រមូលភស្តុតាងជូនតុលាការធ្វើការសម្រេចផ្តន្ទាទោសជនល្មើស និងបណ្តាញក្រុមឧក្រិដ្ឋជន។a chhay jenzy1 a chhay jenzy2 a chhay jenzy3 a chhay jenzy4