
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5055 នាក់
ម្សិលមិញ 5599 នាក់
សរុប 20716950 នាក់
ខេត្តកោះកុង ! គ្រឿងសមុទ្រជិត៤តោន ព្រមទាំងទំនិញប្រើប្រាស់២៣មុខលួចលាក់ដឹកជញ្ចូនតាមផ្លូវទឹកនាំចូលពីប្រទេស ថៃ មកក្នុង ខេត្តកោះកុង ត្រូវបានសមត្ថកិច្ចស្រុកមណ្ឌលសីមា និងមន្ត្រីជំនាញ បានស្ទាក់បង្រ្កាបបានដោយឃាត់ខ្លួនមនុស្ស៥នាក់នៅវេលាទៀបភ្លឺនៅថ្ងៃទី២០ តុលា ២០២៦។ ក្នុងនោះមាន២ទីតាំងឡើងទំនិញផ្សេងៗគ្នាស្ថិតនៅចំណុចព្រែកភេរ ភូមិកោះចាក និងព្រែកតាមូល ភូមិទួលគគីរក្រោមឃុំទួលគគីរ។
លោក ប៉ែន ប៊ុនឈួយ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងថា បទល្មើសទំនិញខុសច្បាប់ពីប្រទេសថៃ កំពុងត្រូវបានតាមដានឃ្លាំងមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ មួយរយៈកាលចុងក្រោយនេះ រហូតដល់មានការបង្រ្កាបជាបន្តបន្ទាប់ផងដែរ។
ទំនិញខុសច្បាប់ដឹកពីប្រទេសថៃដែលបង្រ្កាបបាន រួមមាន៖ ត្រីបបែល ៣៥កេស ខ្យងដូង១៣កេស ខ្យងភ្នែកប្រើស២កេស ជង្គងមាន់៤កេស ត្រីមេមាន់២កេស ម្សៅដោះគោហាកាដូ១កេស ខោអាវ១ថង់តូច ថ្នាំពណ៌សេក៥កេស ថ្នាំពណ៌ម៉ាកCMP២កេស ប្រេងម៉ូតូ ២កេស សាំងក្រអូប១កេស ស្រោមដៃ៣ប្រអប់ ខ្សែដេមង២បេ មង២ដុំធំ សំណាញ់ជ័របៃតង១ដុំធំ ស្បែខ្មៅ៣ដុំ ប៊ូឡុង២៨បាវ លួស១៥ដុំ ម្សៅបិទទូក៥បាវ និងកាឆេ៥៤កេឆេ។
ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់ មានឈ្មោះទី១-សេន កុសល ម្ចាស់រថយន្តម៉ាកStarex ស្លាកលេខភ្នំពេញ-2CD-0729 ទី២-ឈ្មោះ ឯល ណាសៀត ម្ចាស់រថយន្តម៉ាក សាំយ៉ុង ស្លាកលេខភ្នំពេញ2J-0137 ទី៣- រីន ឡឹង ជាតៃកុងទូក ទី៤-ឈ្មោះ វណ្ណ ដេវីត និងទី៥ឈ្មោះ ជា ឡេក ជាកម្មករ។
លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកមណ្ឌលសីមា លើកឡើងថា ក្រោយកំណត់អត្តសញ្ញាណរួចមកជនសង្ស័យ សាកសួរចម្លើយលម្អិតបន្ថែម នឹងកសាងសំណុំរឿងបន្តទៅតុលាការ ។ចំណែកឯវត្ថុតាងបទល្មើសត្រូវនរឹបអូស។
ពាក់ព័ន្ធ ទំនិញគ្រប់ប្រភេទ ដែល ឈ្មួញដឹកជញ្ជូន ពី ប្រទេស ថៃ មកនេះបើតាមសេចក្តីរាយការណ៍នានា វាអាច ពាក់ព័ន្ធជាមួយសមត្ថកិច្ច ដែលឈរ ជើង ជិតព្រំដែន នៅតំបន់នោះ បណ្ដេត បណ្ដោយ បើកភ្លើងខៀវឲ្យចូលមក ជាស្មូរ ប្រព្រឹត្តអំពើរពុករលួយ។តាមប្រភពព័ត៌មានពី មន្ត្រី យោធាម្នាក់ សូមមិន បញ្ចេញឈ្មោះ ថាអ្នកដែល ដឹកបារី និង សម្ភារៈផ្សេងទៀតទៅលក់នៅប្រទេស ថៃ ឈ្មោះ សាន រដ្ឋា មានឡាន ពាក់ស្លាកលេខ ភ្នំពេញ 2BZ-6359 និង សាន វុធ ត្ថា មុខងារ ចំនួយការពេទ្យនៅផ្នែកសឹករង មណ្ឌុលសីមា រួមជាមួយ ឈ្មោះម៉េត ជាមន្ត្រីចូល និវត្តន៍ជនហើយ គាត់ស៊ី ដឹក ឥវ៉ាន់ឲ្យគេ យកទៅកាន់ច្រកគីរីវង្ស ស្ថិតនៅក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ត កោះកុង។
ប្រភពដដែលបន្តថា សព្វថ្ងៃនេះ ឥវ៉ាន់បារី ដែលក្រុមមន្ត្រីរកស៊ីដឹក ចេញពី ដងទង់ ជារាងរាល់យប់ ហើយក៏មាន ឥវ៉ាន់ថៃ ដឹកចូលមក ទឹកដី ខេត្ត កោះកុង សុទ្ធតែ មន្ត្រី។មិនដឹងថាលោកមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្ត កោះកុងដឹងថាមានមន្ត្រីខ្លួនពាក់ព័ន្ធក្នុងការ រកស៊ីជាមួយសៀមដូចសេចក្តីរាយការណ៍ខាងលើដែរឬអត់នោះទេ?។មានសេចក្តីរាយការណ៍ថាក្នុងរយះពេល៧ខែឆ្នាំ២០២៦ជំនួញជាមួយសៀមនៅមានតម្លៃជាង១ពាន់លានដុល្លារនៅឡើយបើទោះបីធ្លាក់ចុះក៏ដោយ។