«សូមជួយប្រាប់លោក ពូទីន ផង ឱ្យពេលយើង ២ ខែ ឬ ៦០ ថ្ងៃនៃបទឈប់បាញ់ទាំងស្រុង នោះយើងនឹងរៀបចំការបោះឆ្នោត»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីថ្ងៃសៅរ៍ បានរិះគន់លោក ហ្សេលេនស្គី ជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងបានលើកឡើងនៅសេតវិមានថា «ដល់ពេលដែលអ៊ុយក្រែនត្រូវមានប្រធានាធិបតីថ្មីហើយ»។ ឆ្លើយតបនឹងការចង់ឱ្យប្តូរមេដឹកនាំ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ការជ្រើសរើសមេដឹកនាំគឺជា «សិទ្ធិសម្រេចរបស់ប្រជាជនអ៊ុយក្រែន» ហើយលោកបានកត់សម្គាល់ថា សូម្បីតែលោក ពូទីន ក៏ចង់ប្តូរមេដឹកនាំអ៊ុយក្រែនដូចគ្នាដែរ។ លើសពីនេះ លោកបានបន្ថែមថា ការទម្លាក់កំហុសមកលើអ៊ុយក្រែនជុំវិញរឿងប្រេងឡើងថ្លៃ គឺជារឿងងាយស្រួលនិយាយពេកហើយ ខណៈមនុស្សគ្រប់គ្នាក្នុងពិភពលោកដឹងយ៉ាងច្បាស់ថា ថ្លៃប្រេងឡើងដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។ ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត នៅ​លើបស្ចិមលោក​ មាន​ជាអាទិ៍ អាល្លឺម៉ង់និងអង់គ្លេស បាន​​សម្តែង​សាមគ្គីភាពជាមួយ​អ៊ុយក្រែន។ លោក Andy Burham នាយករដ្ឋមន្ត្រីអង់គ្លេស បាន​ហៅទូរស័ព្ទផ្ទាល់ទៅ​​លោក​ ហ្សេឡេស្គី ហើយបញ្ជាក់​អំពីការ​គាំទ្រ​អ៊ុយក្រែនយ៉ាង​ពេញ​ទំហឹង។ ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សកាន់អំណាច CDU របស់អធិការបតី លោក Friedrich Merz លោក Wadephul បានបញ្ជាក់ថា អាល្លឺម៉ង់នៅតែបន្តឈរនៅក្បែរអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងកៀវ «ព្រមទាំងគាំទ្រលោកប្រធានាធិបតីយ៉ាងពេញទំហឹង ក្នុងការបំពេញភារកិច្ចដ៏លំបាកនេះ»។ ជំហរនេះ បានបង្ហាញពីភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រាំ បានទាមទារឱ្យអ៊ុយក្រែនរកមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី និងបានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី។ អាល្លឺម៉ង់ ដែលជាប្រទេសផ្ដល់ជំនួយធំបំផុតនៅអឺរ៉ុបដល់អ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ីដដែល បើទោះបីជារដ្ឋបាលលោក ត្រាំ បានប្រកាសផ្អាកទណ្ឌកម្មលើប្រេងឥន្ធនៈរុស្ស៊ីជាបណ្តោះអាសន្នក៏ដោយ។ លោក Wadephul បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវបន្ថយសម្ពាធទេ ផ្ទុយទៅវិញ គឺត្រូវបង្កើនសម្ពាធលើលោក ពូទីន បន្ថែមទៀត ដើម្បីបង្ខំឱ្យលោកព្រមចូលតុចរចា»។  " />

» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5036 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695207 នាក់

លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

 

អ៊ុយក្រែន៖ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅ​​រាត្រីថ្ងៃសៅរ៍ ទី​១០តុលាបាន ​ ជះកំហឹងលើ​​លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គីប្រធានាធិបតីអ៊ុយក្រែន ​នៅ​ចំពោះមុខ​អ្នក​សារព័ត៌មាន ក្នុង​បរិវេណសេតវិមាន​ ​ បាន​ប្រកាស​ឲ្យ​ប្រជាជន​អ៊ុយក្រែន​ប្តូរ​មេដឹកនាំ​ថ្មី​ និងត្រូវជ្រើសរើសនរណាដែលអាចងាយស្រួលចុះកិច្ចព្រមព្រៀងជាមួយគ្នា។ការរិះគន់ប្រធានាធិបតីអ៊ុយក្រែនកាបកើតឡើងបន្ទាប់ពីលោកដូណាល់ត្រាំបានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី។a trum zelensky 

រដ្ឋាភិបាលអាមេរិក​​ បានចុះកិច្ចព្រមព្រៀងទិញប្រេងម៉ាស៊ូតពីរុស្ស៊ី ក្នុងទំហំច្រើនលានតោន​ ដើម្បីទាញតម្លៃប្រេងឥន្ធនៈឲ្យ​ចុះថោក។ លោក ដូណាល់ ត្រាំ​ បានប្រកាសតាម​បណ្តាញ​សង្គម Truth Social ​ថ្ងៃសុក្រទី​៩តុលា ថា ​​តាមរយៈកិច្ចសន្យាទិញលក់ថ្មីនេះ​​ រុស្ស៊ីនឹង​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត​ ​ ចំនួន​ ៣សែនតោន ភ្លាមៗ​ ហើយ​បន្ត​បង្កើន​ចំនួន​ថែម​ទៀត​​ដល់​១លាន​តោន នៅខែធ្នូ សម្រាប់ផ្គត់ផ្គង់​ទីផ្សារសហរដ្ឋ​អាមេរិក និងពិភពលោក​។

 

ប្រធានាធិបតីអាមេរិក​រូប​នេះ​ បាន​ទម្លាក់​កំហុស​លើមេដឹកនាំ​​​អ៊ុយក្រែន ដែល​បន្ត​វាយប្រហារ​រោងចក្រចម្រាញ់​ប្រេងរុស្ស៊ី​ និង​ជា​ចំណែក​ធ្វើ​ឲ្យ​ប្រេង​ឡើងថ្លៃ​កាន់តែ​ខ្លាំង​។​ លោក ត្រាំ ថា​ លោក ហ្សេឡេនស្គី មិនអាច​នៅ​រឹងទទឹង​ ហើយ​បន្ត​​ជំរុញ​ឲ្យ​តម្លៃប្រេង ​ឡើង​ថ្លៃ​តទៅទៀត​ទេ។​តែលោកប្រធានាធិបតីអាមេរិកមិនបាននិយាយាពីសង្គ្រាមជាមួយអ៊ីរ៉ង់ដែលបង្កឲ្យប្រេងឡើងថ្លៃនោះទេ។

ក្រៅពី​ទម្លាក់​កំហុសលោក ដូណាល់ ត្រាំ លោក ត្រាំ ក៏​បន្ទោស​ប្រមុខរដ្ឋអ៊ុយក្រែន ដែល​មិន​ព្រ​មទទួល​យក​កិច្ចព្រ​ម​ព្រៀង ដោយ​លើកឡើងថា កិច្ចព្រមព្រៀងពន្លត់ភ្លើងសង្គ្រាម​នៅ​អ៊ុយក្រែន​ ​ប៊ិះនឹង​សម្រេច​ជាច្រើនលើក​​​ តែ​លោក ហ្សេឡេនស្គី មិនព្រម​ដោយ​សំអាង​ហេតុផលផ្សេងៗ។ ​ លោកប្រធានាធិបតីអាមេរិក​ បែរជា​សរសើរ​ ​មេដឹកនាំរុស្ស៊ី​ថា​ លោក វ្ល៉ាឌីមៀរ ពូទីន ចង់​ចុះកិច្ចព្រមព្រៀង​បញ្ចប់​សង្គ្រាម​ ជា​យូរ​ហើយ។​

​

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានរិះគន់ កិច្ចសន្យា​ទិញប្រេងរុស្ស៊ីពីសំណាក់អាមេរិក ថាជាការសម្រេចចិត្តដ៏ទន់​ខ្សោយ និង​ដ៏កំសាកបំផុត​​។ មិនតែប៉ុណ្ណោះ កងទ័ពអ៊ុយក្រែនក៏ថែមទាំងសម្រុកវាយប្រហារលើកន្លែងចម្រាញ់ប្រេងរុស្ស៊ី ទៀត​ផង​។

ជាការឆ្លើយតបនៅថ្ងៃអាទិត្យ​ ទី​១១តុលា​​ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានប្រកាសសំណើតាមប្រព័ន្ធតេឡេក្រាម​ ថា ទ័ព​អ៊ុយក្រែន​នឹង​ឈប់​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធចម្រាញ់​ប្រេង​រុស្ស៊ី ពេលណា​ ទ័ព​រុស្ស៊ី​ ឈប់​វាយប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន​ វិញដែរ។​

​ ប្រធានាធិបតីអ៊ុយក្រែន ក៏ឆ្លៀតរិះគន់​ការ​វាយប្រហាររបស់ទ័ព​​​រុស្ស៊ី ដែលទម្លាក់គ្រាប់បែក​ ៥ គ្រាប់ ​សម្លាប់​ពលរដ្ឋអ៊ុយក្រែន​ យ៉ាងតិច​ ២៣នាក់​ នាថ្ងៃ​សៅរ៍​ ទី​១០តុលា នៅ Zaporijjia ភាគ​ខាងកើត​អ៊ុយក្រែន។ ​ ចំណែក​ ក្រុម​ហ៊ុនបច្ចេកវិទ្យា​​រុស្ស៊ី​ Yandex ប្រកាស​នៅថ្ងៃអាទិត្យ​ទី​១១តុលា ថា ប្រព័ន្ធដំណើរ​ការនិង​ហេដ្ឋារចនាសម្ព័ន្ធ​របស់ខ្លួននៅ​ម៉ូស្គូ ​កំពុង​តែ​ខូច បន្ទាប់ពី​រងការវាយប្រហារ​របស់​អ៊ុយក្រែន​។​

ថ្លែងក្នុងបទសម្ភាសន៍ជាមួយកម្មវិធី "This Week" របស់ទូរទស្សន៍ ABC ទាក់ទងបញ្ហបោះឆ្នោតលោក ហ្សេលេនស្គី បញ្ជាក់ថា៖ «សូមជួយប្រាប់លោក ពូទីន ផង ឱ្យពេលយើង ២ ខែ ឬ ៦០ ថ្ងៃនៃបទឈប់បាញ់ទាំងស្រុង នោះយើងនឹងរៀបចំការបោះឆ្នោត»។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ កាលពីថ្ងៃសៅរ៍ បានរិះគន់លោក ហ្សេលេនស្គី ជុំវិញការវាយប្រហារលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី និងបានលើកឡើងនៅសេតវិមានថា «ដល់ពេលដែលអ៊ុយក្រែនត្រូវមានប្រធានាធិបតីថ្មីហើយ»។

ឆ្លើយតបនឹងការចង់ឱ្យប្តូរមេដឹកនាំ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា ការជ្រើសរើសមេដឹកនាំគឺជា «សិទ្ធិសម្រេចរបស់ប្រជាជនអ៊ុយក្រែន» ហើយលោកបានកត់សម្គាល់ថា សូម្បីតែលោក ពូទីន ក៏ចង់ប្តូរមេដឹកនាំអ៊ុយក្រែនដូចគ្នាដែរ។ លើសពីនេះ លោកបានបន្ថែមថា ការទម្លាក់កំហុសមកលើអ៊ុយក្រែនជុំវិញរឿងប្រេងឡើងថ្លៃ គឺជារឿងងាយស្រួលនិយាយពេកហើយ ខណៈមនុស្សគ្រប់គ្នាក្នុងពិភពលោកដឹងយ៉ាងច្បាស់ថា ថ្លៃប្រេងឡើងដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។

ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេងទៀត នៅ​លើបស្ចិមលោក​ មាន​ជាអាទិ៍ អាល្លឺម៉ង់និងអង់គ្លេស បាន​​សម្តែង​សាមគ្គីភាពជាមួយ​អ៊ុយក្រែន។ លោក Andy Burham នាយករដ្ឋមន្ត្រីអង់គ្លេស បាន​ហៅទូរស័ព្ទផ្ទាល់ទៅ​​លោក​ ហ្សេឡេស្គី ហើយបញ្ជាក់​អំពីការ​គាំទ្រ​អ៊ុយក្រែនយ៉ាង​ពេញ​ទំហឹង។

ថ្លែងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សកាន់អំណាច CDU របស់អធិការបតី លោក Friedrich Merz លោក Wadephul បានបញ្ជាក់ថា អាល្លឺម៉ង់នៅតែបន្តឈរនៅក្បែរអ៊ុយក្រែន និងរដ្ឋាភិបាលក្រុងកៀវ «ព្រមទាំងគាំទ្រលោកប្រធានាធិបតីយ៉ាងពេញទំហឹង ក្នុងការបំពេញភារកិច្ចដ៏លំបាកនេះ»។ ជំហរនេះ បានបង្ហាញពីភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងក្រុងប៊ែរឡាំង និងវ៉ាស៊ីនតោន បន្ទាប់ពីលោក ត្រាំ បានទាមទារឱ្យអ៊ុយក្រែនរកមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី និងបានរិះគន់ការវាយប្រហាររបស់អ៊ុយក្រែនលើរោងចក្រប្រេងរុស្ស៊ី។

អាល្លឺម៉ង់ ដែលជាប្រទេសផ្ដល់ជំនួយធំបំផុតនៅអឺរ៉ុបដល់អ៊ុយក្រែន បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ខ្លួននឹងបន្តអនុវត្តទណ្ឌកម្មលើរុស្ស៊ីដដែល បើទោះបីជារដ្ឋបាលលោក ត្រាំ បានប្រកាសផ្អាកទណ្ឌកម្មលើប្រេងឥន្ធនៈរុស្ស៊ីជាបណ្តោះអាសន្នក៏ដោយ។ លោក Wadephul បានសង្កត់ធ្ងន់ថា៖ «យើងមិនត្រូវបន្ថយសម្ពាធទេ ផ្ទុយទៅវិញ គឺត្រូវបង្កើនសម្ពាធលើលោក ពូទីន បន្ថែមទៀត ដើម្បីបង្ខំឱ្យលោកព្រមចូលតុចរចា»។