» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4816 នាក់

ម្សិលមិញ 7641 នាក់

សរុប 18983507 នាក់

ប្រជាជន​រុស្ស៊ី​សម្រុក​ចេញ​ក្រៅ​ក្នុង​ខាងក្នុង​ប្រទេស​កេ​ណ្ឌ័​ទ​ព័​និង​បង្ក្រាប​ការតវ៉ា​

​រុស្ស៊ី​៖​សំបុត្រ​យន្តហោះ​ចាក​ចេញពី​ប្រទេស​រុស្ស៊ី បាន​លក់​អស់​គ្មាន​សល់​ត្រឹម​មួយប៉ប្រិចភ្នែក​ដោយសា​ជ​ន​ជាតិ​រុស្ស៊ី​ជាច្រើន​នាក់ បាន​សម្រុក​ចាកចេញ បន្ទាប់ពី​លោក​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន ប្រកាស​កែន​ទាហាន សម្រាប់​សង្គ្រាម​របស់​ទីក្រុង​មូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​។​​ការស្វែងរក​ក្នុង​គេហទំព័រ​កក់​ជើងហោះហើ​រ​ដ៏​ពេញនិយម​បំផុត​របស់​រុស្ស៊ី​គឺ Aviasales មានការ​កើនឡើង​យ៉ាងខ្លាំង​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់ Google Trends​។​a army russy2 

​ទិន្នន័យ​របស់​Aviasales​បាន​បង្ហាញថា សំបុត្រ​សម្រាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​មូ​ស្គូ​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល នៃ​ប្រទេស​តួ​ក​គី និង យ៉េ​រ៉េ​វ៉ាន់ នៃ​ប្រទេស​អា​មេ​នី ត្រូវបាន​លក់​អស់​គ្មាន​សល់​កាលពី​ថ្ងៃ​ពុធ​ទី​២១​ខែកញ្ញា ព្រោះ​ប្រទេស​ទាំង​២​នេះ អនុញ្ញាត​ឲ្យ​ជនជាតិ​រុស្ស៊ី​ចូល​ដោយ​មិនចាំបាច់​មាន​ទិដ្ឋាការ​។​​សំបុត្រ​សម្រាប់​ជើងហោះហើរ​ដែល​ដំណើរការ​ដោយ​ក្រុមហ៊ុន Air Serbia ពី​ទីក្រុង មូ​ស្គូ ទៅ ប៊េ​ល​ក្រា​ដ​(​ប្រទេស​យូ​ហ្គោ​ស្លា​វី​) ក៏​លក់​អស់​ផងដែរ​។​

​តម្លៃ​សម្រាប់​សំបុត្រ​មួយ​ជើង​ទៅកាន់​ប្រទេស​តួ​ក​គី បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅជិត ១១៥០​ដុល្លារ ពោលគឺ​កើនឡើង​បី​ដង បើ​ធៀប​នឹង​ប្រហែល ៣៦០​ដុល្លារ កាលពី​សប្តាហ៍​មុន​។​តម្លៃ​សំបុត្រ​ទៅ​ឌូ​បៃ​ក៏​កើនឡើង​ផងដែរ ដោយ​សំបុត្រ​ថ្នាក់​សេដ្ឋកិច្ច​ថោក​បំផុត គឺ​៤៩០០​ដុល្លារ​។​​ប្រភព​មួយ​បាន​ប្រាប់​រ៉​យ​ទ័​រថា ប្រជាជន​នៅតែ​ប្រញាប់ប្រញាល់​ចាកចេញ​ពី​ប្រទេស ដោយ​បារម្ភ​ថា ពួកគេ​នឹងមិន​អាច​ចេញរួច​ឡើយ​បើ​នៅតែ​បង្អង់​យូរ​។​

​ទោះបីយ៉ាងណា​ប្រទេសមួយ ធ្លាប់ជា​រដ្ឋ​ចំណុះ​ឲ្យ​សហភាពសូវៀត បានប្រកាស មិន​ផ្ដល់​ការសុំ​សិទ្ធិ​ជ្រកកោន ដល់​ជនជាតិ​រុស្ស៊ី​ណាមួយ ដែល​បាន​រត់គេច ចេញពី​ការ​កេណ្ឌ​ទ័ព​របស់​ក្រុង​មូ​ស្គូ​។​
សារព័ត៌មាន​អារ៉ាប់​អន្ដរជាតិ Alarabiya បានចេញ​ផ្សាយ កាលពី​រាត្រី ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា ថា លោក អែ​ដ​ហ្កា​ស រី​ន​ខែ​វិក​ស៍ (Edgars Rinkevics) រដ្ឋមន្ដ្រី ក្រសួងការបរទេស​ឡា​ត​វី (Latvia) បានបញ្ជាក់ នៅលើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ពុធ ដោយ​លើកឡើង អំពី​ការព្រួយបារម្ភ លើ​បញ្ហា​សន្ដិសុខ ថា ប្រទេស​ឡា​ត​វី ជា​សមាជិក​សហភាព​អឺរ៉ុប មាន​ព្រំដែន ជាប់​ជាមួយនឹង​រុស្ស៊ី នឹងមិន​ផ្ដល់​សិទ្ធិ​ជ្រកកោន​ណាមួយ ដល់​ជនជាតិ​រុស្ស៊ី ដែល​បាន​រត់​ភៀសខ្លួន ចេញពី​ការ​ចល័ត ឬ​កេណ្ឌ​ទ័ព​របស់​ក្រុង​មូ​ស្គូ នោះឡើយ​។​

​ក្នុង​វិធា​នា​ការ​ទប់ទល់​ការតវ៉ាកងកម្លាំង​សន្តិសុខ​រុ​ស្ស៉ី បាន​ចាប់ឃុំខ្លួន​មនុស្ស​ជាង ១,៣០០​នាក់ នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ កំលុង​ការធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការ​កែន​កងទ័ព តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បញ្ជា​ឱ្យ​កែន​កងទ័ព​ជា​លើកដំបូង​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ មក​។ នេះ​បើតាម អង្គការសិទ្ធិមនុស្ស ដកស្រង់​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​។​​អង្គការសិទ្ធិមនុស្ស OVD-Info បានឱ្យដឹងថា​ដោយ​ផ្អែកលើ​ព័ត៌មាន​ដែល​ខ្លួន​ប្រមូលបាន​ពី​ទីក្រុង​ចំនួន ៣៨ នៅ​ទូទាំងប្រទេស​រុ​ស្ស៉ី មនុស្ស ១,៣១១​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ អង្គការ​មួយ​នេះ​បន្ថែមថា​នៅក្នុង​ចំណោម​អ្នក​ទាំងនេះ មាន​យ៉ាងហោច ៥០២​នាក់ ត្រូវបាន​ចាប់ខ្លួន ក្នុង​ទីក្រុង​មូ​ស្គូ និង​៥២៤​នាក់ នៅក្នុង​ទីក្រុង​សាំង ភី​ត​ធើ​ស្បឺ​គ (St Petersburg)​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃ​ពុធ​នេះ បាន​កោះហៅ​ទាហាន​បម្រុង​ចំនួន ៣០០,០០០​នាក់ ដើម្បី​ទៅ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន ហើយ​បាន​និយាយថា ទីក្រុង​មូ​ស្គូ​នឹង​ឆ្លើយតប​ជាមួយនឹង​កម្លាំង នៃ​ឃ្លាំង​អាវុធ​ដ៏​ធំ​របស់ខ្លួន ប្រសិនបើ​លោកខាងលិច​បន្ត​នូវ​អ្វីដែល​លោក​ហៅថា «​ការគំរាមកំហែង​នុយក្លេអ៊ែរ​» ជុំវិញ​ជម្លោះ​នៅ​ទីនោះ​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន AP នៅ​ថ្ងៃ​ពុធ ទី​២១ ខែកញ្ញា ឆ្នាំ​២០២២​។​

​នេះ​ជាការ​ចល័ត​ទ័ព​ធំ​លើកដំបូង របស់​រុស្ស៊ី​ចាប់តាំងពី​សង្គ្រាមលោកលើកទី​២ ដែលជា​ការកើនឡើង​យ៉ាងខ្លាំង​ក្នុង​សង្គ្រាម ដែល​ឥឡូវនេះ​ក្នុង​ខែ​ទី​ប្រាំពីរ​ហើយ​។​​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ទៅកាន់​ប្រជាជាតិ​រុស្ស៊ី លោក ពូ​ទីន បាន​និយាយថា «​ប្រសិនបើ​បូរណភាព​ទឹកដី​នៃ​ប្រទេស​របស់​យើង ត្រូវបាន​គំរាមកំហែង យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ដែលមាន ដើម្បី​ការពារ​ប្រជាជន​របស់​យើង នេះ​មិនមែន​ជាការ​បំភាន់​ច្រ​លំ​ទេ​»​។ លោក​បាន​បន្ថែមថា រុស្ស៊ី​មាន​អាវុធ​ជាច្រើន​ដើម្បី​ឆ្លើយតប​។​​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​បាន​គូសបញ្ជាក់ថា ការ​ចល័ត​ដោយ​ផ្នែក នឹងមាន​ទាហាន​បម្រុង​ចំនួន ៣០០,០០០​នាក់​ត្រូវបាន​កោះហៅ ហើយនឹង​អនុវត្ត​ចំពោះ​អ្នក​ដែលមាន​បទពិសោធន៍​យោធា​ពីមុនមក​៕a army russy a army russy1