» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5542 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695713 នាក់

ការ​បក​ស្រា​យ​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​អំពី​ការទាមទារ​ឲ្យ​កែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រគឺ​ស្មើ​និង​ការប៉ង​ធ្វើការ​ផ្តួលរំលំ​!

​ប្រទេស​ថៃ​៖​តុលាការ​ធម្មនុញ្ញ​ថៃ​បានចេញ​សេចក្តីសម្រេច​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​វិច្ឆិកា​បកស្រាយ​លើ ការទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ​ធ្វើឡើង​ដោយ​មេដឹកនាំ​បាតុករ​ចំនួន ៣​រូប កាលពី​ខែសីហា​ឆ្នាំ​២០២០ គឺ​ស្មើនឹង​ការប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម​។a activ thai

​សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ថៃ​នេះ​ត្រូវបាន​ធ្វើឡើង​ទៅតាម​បណ្តឹង​របស់​មេធាវី​ជា​អ្នកគាំទ្រ​រាជានិយម​ម្នាក់ បាន​កំណត់ថា ការទាមទារ​កំណែទម្រង់ ធ្វើឡើង​ដោយ​មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទាំង ៣​រូប គឺជា​ការប្រើប្រាស់​រូបភាព​សិទ្ធិសេរីភាព​បញ្ចេញមតិ ក៏ប៉ុន្តែ បង្កប់​ដោយ​ចេតនា​ចង់​ផ្តួលរំលំ​របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ ហើយ​ថា នេះ​គឺជា​ទង្វើ​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​សន្តិសុខ​ជាតិ​។​

សូម​រំលឹកថា នៅក្នុង​អំឡុង​បាតុកម្ម​នៅឯ​សកល​វិទ្យាល័យ​ធម្ម​សាត កាលពី​ខែសីហា​ឆ្នាំទៅ​២០២០ មេដឹកនាំ​បាតុករ​និស្សិត​បាន​ថ្លែង​សារ​ទាមទារ​ឲ្យ​មាន​កំណែទម្រង់​១០​ចំណុច ដោយនៅ​ក្នុងចំណោម​នោះ​ក៏មានដែរ ការទាមទារ​ឲ្យ​ធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ ជាពិសេស ទាមទារ​ឲ្យ​មាន​តម្លាភាព​ផ្នែក​ហិរញ្ញវត្ថុ​ព្រះបរមរាជវាំង និង​ទាមទារ​លុបចោល​ច្បាប់​ដាក់ទោស​បទ​ប្រមាថ​ព្រះមហាក្សត្រ​។​

​ការពិត​តុលាការ​ធម្មនុញ្ញ​ថៃ មាន​សមត្ថកិច្ច​ជំនុំជម្រះ​តែ​ទៅលើ​ធម្មនុញ្ញភាព​នោះ មិនបាន​កាត់សេចក្តី អំពី​ទោសទណ្ឌ​ទៅលើ​មេដឹកនាំ​បាតុករ​ទាំង ៣​រូបនេះ​ទេ​។ ក៏ប៉ុន្តែ មានការ​បារម្ភ​ថា សេចក្តីសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​នេះ​អាច​នឹងត្រូវ​តុលាការ​ព្រហ្មទណ្ឌ​ថៃ​យកទៅ​ប្រើ​ជា​មូលដ្ឋាន​ច្បាប់ ចោទប្រកាន់​មេដឹកនាំ​បាតុករ​ពីបទ​ក្បត់ជាតិ​។​

​បច្ចុប្បន្ននេះ ក្នុងចំណោម​មេដឹកនាំ​បាតុករ​ទាំង ៣​រូប មាន​ពីររូប​កំពុង​ជាប់​ក្នុង​មន្ទីរឃុំឃាំង​រួចទៅហើយ ដោយ​ជាប់ចោទ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​។ បទ​ប្រមាថ​ព្រះមហាក្សត្រ ដែល​តាមច្បាប់​ព្រហ្មទណ្ឌ​ថៃ អាច​ត្រូវ​ជាប់ទោស​ពន្ធនាគារ​រ​យៈ​ពេល ១៥​ឆ្នាំ ចំណែក​បទល្មើស​ប៉ុនប៉ង​ផ្តួលរំលំ​របបរាជានិយម​វិញ ដែលជា​ទោស​ក្បត់ជាតិ អាច​នឹងត្រូវ​ជាប់ទោស​ពន្ធនាគារ​មួយជីវិត ឬ​អាច​រហូតដល់​ត្រូវ​ប្រហារជីវិត​៕a thai demont 

​