» មេភូមិសាមគ្គីស្បថថាមិនបានទទួលលុយមួយលានប្រាំសែនរៀលជាថ្នូរអោយផ្ទៈ១ខ្នងនៅតំបន់ភៀសសឹកទេ! » សម្តេចមហាបវរធិបតីទទួលជួបហ៊ុនរបស់ចិនដែលសហការ បង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) នៅកម្ពុជា » តើអ្នកណា ជាអ្នកបើកដៃឲ្យសាឡង់ របស់ជនជាវៀតណាមចូល មកខុសច្បាប់លួចបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា » សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញទៅបំពេញទស្សនកិច្ចការងារនៅចិន ៣ថ្ងៃសង្ឃឹមថាបានផ្លែផ្កាល្អ! » មេទព័ភូមិភាគកម្ពុជាស្នើថៃឲ្យបញ្ឈប់ឈូសឆាយរាយបន្លាលួសនិងធ្វើការវាស់វែងតែមិនមានចម្លើយពីមេទព័ថៃ! » ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង មកកម្ពុជា នឹងបើកទំព័រថ្មីនៃទំនាក់ទំនងទ្វេភាគី » ប្អូនស្រី​បង្កើត​របស់​​អតីតព្រឹទ្ធ​សមាជិក Lindsey Graham ​ដែលចូលមរណៈភាពត្រូវ​​តែងតាំង​​​​​ជាសមាជិកព្រឹទ្ធសភាជំនួស​បង​ប្រុស​ » ទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ប្រតិកម្មអត្ថបទពាក់ព័ន្ធនឹងកម្ពុជា ចុះផ្សាយដោយ Nikkei Asia » អ្នកឧកញ៉ា គិត ម៉េង ចាត់ទុកវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាច្រករួមតែមួយ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាបានឆាប់រហ័ស និងមានប្រសិទ្ធភាព » អាជ្ញាធរអប្សរា និងមន្ទីរវប្បធម៌ខេត្តរសៀមរាប ចុះពង្រឹងការជួលសម្លៀកបំពាក់បុរាណនៅក្នុងតំបន់អង្គរ » មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋសហគមន៍ ជួយអន្តរាគមន៍ ជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ ក្នុងពេលកងទព័ជើងទឹកប្រុងជើងការ » អគ្គីភ័យឆេះបារមួយនៅកណ្តាលទីក្រុងបាងកកស្លាប់២៧នាក់ » ចាប់ខ្លួនបានហើយ ជនដៃដល់រំលោភសម្លាប់គ្រូពេទ្យជនជាតិចិន នៅបុរីពិភពថ្មីកួរស្រូវ២ » អតីតអភិបាលក្រុងអរិយ៍ក្សត្រអ្នកស្រី ធី សុវណ្ណ​ថា និង​ប្តី ជាប់ពន្ធនាគារ​​ម្នាក់ៗ​ ៣ឆ្នាំព្រោះតែនិយាយ! » កម្ពុជានឹងមានភ្លៀងធ្លាក់ខ្លាំងទូទាំងប្រទេស ដោយតំបន់មួយចំនួនកំពុងប្រឈមមុខនឹងហានិភ័យទឹកជំនន់បន្ទាប់ពីប្រទេសចិន !

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1850 នាក់

ម្សិលមិញ 9221 នាក់

សរុប 19767916 នាក់

នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​មួយគ្រឿង​ចូលមក​កូរ៉េខាងត្បូង​បន្ទាប់ពី​ដំណើរ​ទស្សនៈកិច្ច​ពូ​ទីន​នៅ​ខាង​ជើ​ង

 


​កូរ៉េខាងត្បូង​៖ នាវា​ផ្ទុក​យន្តហោះ​សហរដ្ឋ​អាម៉េរិក​មួយគ្រឿង​បាន​ចូល​មកដល់​ប្រទេស​កូរ៉េខាងត្បូង​ហើយ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា លើ​ទិសដៅ​ប្រជែង​ជំទាស់​ទៅនឹង​ការគំរាមកំហែង​ពី​សំណាក់​ប្រទេស​កូរ៉េខាងជើង​ដែល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​។​a korea army ship 

​សេចក្តីប្រកាស​របស់​កូរ៉េខាងត្បូង ហើយ​ចេញផ្សាយ​បន្ត​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​អា​អេ​ហ្វ​ប៉េ​នៅថ្ងៃនេះ​បានឱ្យដឹង​បន្តទៀតថា ការបញ្ជូន​នាវា​ផ្ទុក​យន្តហោះ​របស់​អាម៉េរិក​ម​កបាន​កើតមានឡើង​បន្ទាប់ពី​ប្រទេស​កូរ៉េខាងត្បូង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ក្រុង​សេ​អ៊ូ​ល ដើម្បី​តវ៉ា​ការពារ​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​វ្ល៉ា​ឌឺ​មៀរ​ពុ​ទីន និង​មេដឹកនាំ​គីម​ជុង​អ៊ុន​របស់​កូរ៉េខាងជើង​នៅ​ក្រុង​ព្យុងយ៉ាង​កាលពី​សប្តាហ៍​កន្លងទៅ ដែល​ក្នុង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះបាន​លើកឡើងថា ក្នុង​គ្រា​ប្រទេស​មាន​អាសន្ន​ណាមួយ​កើតឡើង​ចេញពី​ការវាយប្រហារ ប្រទេស​ទាំងពីរ​សន្យាថា​នឹង​ជួយ​គ្នា​ទៅវិញទៅមក​។​

​តាម​សេចក្តីថ្លែងការណ៍​របស់​កង​នាវា​ជើង​ទឹក​កូរ៉េខាងត្បូង​ដដែល​បានឱ្យដឹង​បន្ថែមទៀតថា នាវា​ផ្ទុក​យន្តហោះ​នៃ​កងទ័ពជើងទឹក​សហរ​ដ្ឋ​អាម៉េរិក​ឈ្មោះ ថេ​អូ​ឌ័​រ រ៉ូ​ស​ស្វែ​លត៍​(Theodore Roosevelt) បានមក​ដល់​មូលដ្ឋាន​កង​យោធា​ជើង​ទឹក​ប៊ូសាន​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា កន្លងទៅ​។ សេចក្តីថ្លែងការណ៍​ដដែល​បាន​គូស​បញ្ជាក់ទៀតថា នេះ​ជាការ​បង្ហាញ​ភាពខ្លាំង​នៃ​សម្ព័ន្ធមិត្ត​រវាង​កូរ៉េខាងត្បូង និង​សហរដ្ឋ​អាម៉េរិក​លើ​វិស័យ​យោធា រួមគ្នា​ដោះស្រាយ និង​ឆ្លើយតប​ចំពោះ​កា​រព​ន្លឿ​ន​ការគំរាមកំហែង​ចេញពី​ប្រទេស​កូរ៉េខាងជើង​។​

​ការមកដល់​នាវា​ផ្ទុក​យន្តហោះ​ចុងក្រោយ​នេះ បាន​កើតមានឡើង​រង្វង់​រយៈពេល​៧​ខែ បន្ទាប់ពី​មាន​នាវា​ផ្ទុក​យន្តហោះ​អាម៉េរិក​ឈ្មោះ យូ​អេស​អេស ខាល​វីន​សុន​(USS Carl Vinson) បានមក​កាន់​ប្រទេស​កូរ៉េខាងត្បូង​ដែរ ដើម្បី​បង្ហាញ​ភាពខ្លាំង​ប្រឆាំងនឹង​កូរ៉េខាងជើង​។​

​ដោយឡែក​ប្រទេស​កូរ៉េខាងជើង​ឯណោះ​វិញ តាម​សេចក្តីរាយការណ៍​បានឱ្យដឹងថា ក្នុងពេល​ថ្មីៗ​កន្លងមកនេះ កង​យោធា​កូរ៉េខាងជើង​បានបង្ហាញ​សកម្មភាព​នានា​មានដូចជា​ការដាក់​បង្ក​ប់​គ្រាប់មីន​នៅលើ​ផ្ទៃដី​រាប ការពង្រីក​កុសលោបាយ​ពេល​ប្រយុទ្ធ និង​ដាក់​របាំង​ប្រឆាំងនឹង​រថពាសដែក​នៅជាប់​ព្រំដែន​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ផងដែរ​។​

​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ទីក្រុង​ព្យុងយ៉ាង​នៅតែ​បន្ត​បញ្ជូន​បា​ឡុង​ផ្ទុក​ដោយ​សំរាម​និង​កាកសំណល់​មនុស្ស​រាប់ពាន់​បា​ឡុង​បន្តទៀត​ចូលមក​កាន់​តំបន់​ភាគខាងត្បូង ក្នុង​ទឹកដី​កូរ៉េខាងត្បូង ខណៈដែល​ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់លោក គីម ជុង​អ៊ុន​បាន​ព្រមាន​កាលពីពេល​ថ្មីៗ​បន្តទៀត ហាក់​ទំនង​ដូចជា​កូរ៉េខាងជើង​មាន​ក្តី​ប្រាថ្នា​ចង់​សងសឹក​បក​ត្រឡប់​មករក​កូរ៉េខាងត្បូង​វិញ​ដែរ​។​
​ប្រភព​៖ AFP