» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5495 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695666 នាក់

អឺរ៉ុប​យល់ព្រម​ផ្តល់ជំនួយ​ជា​ទឹកប្រាក់ ៩​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន​និង​ទុក​ច្រក​ឲ្យ​ហុង​គ្រី​ទិញ​ប្រេង​

 

​ប៊ែ​ល​ហ្សិ​ក​៖ កាលពី​ថ្ងៃទី​៣០​ខែឧសភា លោក Charles Michel ប្រធាន​គណៈកម្មការ​អឺរ៉ុប EC បានប្រកាសថា នៅក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​បែ​ល​ហ្ស៊ិក ថ្នាក់ដឹកនាំ​អឺរ៉ុប បាន​យល់ព្រម​ផ្តល់ប្រាក់ជំនួយ​៩​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​ក្នុងពេល​កំពុងតែ​មា​នស​ង្គ្រា​ម​។​a eu uy1 

​នៅលើ​បណ្តាញ​សង្គម Twitter លោក Charles Michel បាន​បញ្ជាក់ថា នឹង​បន្ត​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ដោយ​ប្រាក់សុទ្ធ ហើយ​សន្យា​បន្ត​ជួយ​ដល់​ប្រទេស​នេះ​ក្នុងការ​ស្ថាបនា​ឡើងវិញ​។​​ក្នុងពេល​ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​អឺរ៉ុប​បានសម្រេច​លុប​ប្រព័ន្ធ​ធនាគារ Sberbank ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT នៅក្នុង​កញ្ចប់​ទណ្ឌកម្ម​ទី​៦​របស់​អឺរ៉ុប​។ នៅក្នុង​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃទី ៣០-៣១​ខែឧសភា ថ្នាក់ដឹកនាំ​អឺរ៉ុប បាន​ឯកភាព​កាត់បន្ថយ​ការទិញ​ប្រេង​ពី​រុស្ស៊ី រហូតដល់​ទៅ​៩០%​នៅ​ចុងឆ្នាំ​២០២២​នេះ​។​

​បច្ចុប្បន្ន​ថាមពល​ប្រេង​ជាង ៦០% របស់​រុស្ស៊ី​ត្រូវបាន​ដឹកជញ្ជូន​ទៅកាន់​អឺរ៉ុប​តាមរយៈ​ដែនទឹក និង​៣០%​ទៀត​តាមរយៈ​បំពង់​បង្ហូរ Druzhba​។ ការសម្រេច​របស់​អឺរ៉ុប​ក្នុងការ​ហាមប្រាម​ដឹកជញ្ជូន​តាម​ដែនសមុទ្រ​ចំនួន​៩០%​នៅ​ចុង​ឆ្នាំនេះ​។ ចំណែក​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី ព្រមទាំង​សាធារណរដ្ឋ​ឆេ​ក នៅតែ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​ប្រមាណ ១០% ដោយសារតែ​ប្រទេស​នេះ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ថាមពល​ប្រេង​ពី​រុស្ស៊ី​.​។​

សូមបញ្ជាក់ថា តាំងពី​ដើមទី ហុង​គ្រី​តែង​យកជើងរាទឹក​នៅក្នុង​ទណ្ឌកម្ម​ប្រេង​របស់​រុស្ស៊ី​។ តែ​ក្នុងពេល​ជាមួយគ្នា ហុង​គ្រី​ក៏​មិន​ប្រឆាំង​ដាច់អហង្ការ​ដែរ​ដោយបាន​ទាមទារ និង​ដាក់​លក្ខខណ្ឌ​មួយចំនួន​។ ក្រោយពី​បាន​ជជែក ត ថ្លៃ គ្នា អស់​ជាច្រើន​ម៉ោង កិច្ចព្រមព្រៀង​មួយ​ត្រូវបាន​រកឃើញ​នៅ​ពាក់កណ្តាល​យប់​ថ្ងៃ​ចន្ទ ទី​៣០ ឧសភា​។ នៅក្នុង​កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​នឹង​បញ្ឈប់​ការទិញ​ប្រេង​រុស្ស៊ី​ដែល​ដឹក​តាមផ្លូវ​សមុទ្រ​។ ចំណែក​ប្រេង​រុស្ស៊ី​ដែល​បង្ហូរ​តាម​បំពង់​ឈ្មោះ Droujba ប៉ែក​ខាងត្បូង​ត្រូវបាន​សហភាព​អឺរ៉ុប​ទុក​ឲ្យ​សមាជិក ៣​ប្រទេស គឺ​ហុង​គ្រី សាធារណៈរដ្ឋ​ឆែក និង​ស្លូ​វ៉ា​គីប​ន្ត​ទិញ​ធម្មតា​។​

​នេះ​ជា​លក្ខខណ្ឌ និង​ការធានា​ទី​១ ដែល​ហុង​គ្រី​បានទទួល​ពី​សហភាព​អឺរ៉ុប​។ ចំណែក​លក្ខខណ្ឌ និង​ការធានា​ទី​២ បាន​ចែងថា នៅពេលណា​ដែល​ការបង្ហូរ​ប្រេង​រុស្ស៊ី​តាម​បំពង់​ឈ្មោះ Droujba ត្រូវបាន​ផ្អាក​នៅ​ថ្ងៃ​ណាមួយ សហភាព​អឺរ៉ុប​យល់ព្រម​ឲ្យ​ហុង​គ្រី​អាច​បន្ត​ទិញ​ប្រេង​រុស្ស៊ី​ដោយ​ដឹក​តាមផ្លូវ​សមុទ្រ​។ ក្រោយពី​ទទួលបាន​លក្ខខណ្ឌ និង​ការធានា​ទាំងពីរ​នេះ ហុង​គ្រី​បាន​យល់ព្រម​ចុះហត្ថលេខា​លើ​កញ្ចប់​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​រុស្ស៊ី​។ សរុបមក សហភាព​អឺរ៉ុប​នឹង​បញ្ឈប់​ការនាំ​ប្រេង​ពី​រុស្ស៊ី​ដល់​ទៅ ៩០% នៅត្រឹម​ដំណាច់ឆ្នាំ ២០២២ នេះ​។​a eu uy 


​