» លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ » នគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទ្វាតូបលក់គ្រឿងអលង្ការនៅផ្សារចាស់ ដែលមានតម្លៃជិត ៤០ម៉ឺនដុល្លារ » ប្តីអ្នកស្រីតំណាងរាស្ត្រគណបក្សភុំចៃថៃរងការចោទពីបទពាក់ពន្ធ័ល្បែងឆបោកតាមអនឡាញ » ក្រសួងការងារសម្របសម្រួលករណីបិទសហគ្រាស គ្រីអេត ប្រ៊ីដ បញ្ចប់ដោយធានាការទូទាត់ប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ » ប្រទេសតួគីនិងស៊ីរ៊ីប្រកាសពីផែនការជួយអារ៉ាប៊ីសាអ៊ូឌីតក្នុងពេលដែលរដ្ឋាភិបាលយ៉េម៉ែនប្រកាសពីការសម្លាប់ពួកហ៊ូធី » ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)»

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5813 នាក់

ម្សិលមិញ 7923 នាក់

សរុប 20619053 នាក់

ប្រធានាធិបតី​បារាំង​រក្សា​ការចរចា​ជាមួយ​ប្រធានាធិបតី​ពូ​ទីន​ឯ​ហុង​គ្រី​បន្ត​សហកា​ជាមួយ​រុស្ស៊ី​!

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀ​ហ្សេ​ឡឹ​ន​ស្គី​( Volodymyr Zelensky )​នៅពេល​ថ្មីៗ​នេះ​បាន​លើកឡើងថា ប្រទេស​ហុង​គ្រី​ត្រូវតែ​ជ្រើសរើស រវាង​រុស្ស៊ី នឹង​ភាគី​ម្ខាង​ទៀត ។ តែ រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី លោក​ភី​ទ​រ័ស្សី​ចា​តូ​( Peter Szijjarto) បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​ប្រធានាធិបតី អ៊ុយ​ក្រែ​ន​ដែល​ចាត់ទុកថា ទីក្រុង Budapest ខ្វះ​ការគាំទ្រ​ប្រឆាំងនឹង​សកម្មភាព​យោធា​របស់​រុស្ស៊ី​មកលើ​ប្រទេស​អ៊ុយ​ក្រែ​ន​។a russy france1 

លោក​ភី​ទ​រ័ស្សី​ចា​តូ​( Peter Szijjarto) បាន​បញ្ជាក់ថា «​អ៊ុយ​ក្រែ​ន​ចាំបាច់​ត្រូវតែ​បញ្ចប់​រាល់​សកម្មភាព​ប៉ះពាល់​ដល់​ប្រទេស​ហុង​គ្រី​។ នេះ​មិនមែនជា​សង្គ្រាម​របស់​យើងខ្ញុំ​ឡើយ ដូច្នេះ​យើង​ចាំបាច់​ត្រូវតែ​ចៀស​ឆ្ងាយ​ពី​សង្គ្រាម​ទាំងនោះ​»​។​​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​បាន​បញ្ជាក់ថា ពេល​ថ្មីៗ​នេះ​ប្រធានាធិបតី​ពូ​ទីន​បាន​ទូរស័ព្ទ​ជូនពរ​នាយករដ្ឋមន្ត្រី Viktor Orban ដែល​គណបក្សកាន់អំណាច​ទទួលបាន​ជ័យជម្នះ នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី ៣​ខែមេសា​។​ទោះបីយ៉ាងណា​ក្នុងនាម​ជា​ប្រទេស​សមាជិក​អង្គការ​ណា​ទុ​ដែរ នៅក្នុង​ជំនួប​ពិភាក្សា លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុង​គ្រី​បាន​ជំ​រុញឱ្យ​រុស្ស៊ី​អនុវត្ត​បទ​ឈប់​បាញ់ និង​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​ដឹកនាំ​បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន ក្នុង​ទីក្រុង Budapest ប្រទេស​ហុង​គ្រី​។​​កន្លងមក នាយករដ្ឋមន្ត្រី Viktor Orban ធ្លាប់បាន​លើកឡើងថា ប្រទេស​របស់លោក​គាំទ្រ​សហគមន៍​អឺរ៉ុប​ដាក់ទណ្ឌកម្ម​រុស្ស៊ី ប៉ុន្តែ​ការដាក់ទណ្ឌកម្ម​លើ​វិស័យ​ថាមពល គឺជា «​បន្ទាត់​ក្រហម​»។

​ដោយឡែក​ក្រៅពី​ប្រទេស​ហុង​គ្រី ប្រធានាធិបតី​បារាំង​លោក​ម៉ា​ក្រុង បាន​ជួបពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ដល់​ទៅ​៩​លើក​។ លោក​ម៉ា​ក្រុង​បង្ហាញ​ការ​ជឿជាក់ថា គោលនយោបាយ​ពិភាក្សា​របស់លោក​ជាមួយ​ប្រធានាធិបតី​រុស្សី គឺជា​សកម្មភាព​ត្រឹមត្រូវ​បំផុត​។​
​លោក​ម៉ា​ក្រុង​បញ្ជាក់ថា នេះ​ជា​ជំហាន​ចាំបាច់​បំផុត​ដើម្បី​កសាង​ទម្រង់​សន្តិសុខ​ថ្មី​នៅ​តំបន់​អឺរ៉ុប ។ លោក​ម៉ា​ក្រុង​បាន​លើកឡើងថា លោក​បាន​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ពូ​ទីន​ជា​លើកដំបូង ក្នុង​ខែឧសភា​ឆ្នាំ​២០១៧​។​

​ក្នុងពេល​នេះដែរ ប្រធានាធិបតី​បារាំង លោក​ម៉ា​ក្រុង​កំពុងតែ​បង្កើន​ឥទ្ធិពល​នៅក្នុង​ប្រទេស​ខណៈ​ការបោះឆ្នោត​ជិត​មកដល់ ។ នៅក្នុង​ការស្ទង់មតិ​នាពេល​កន្លងមក លោក​ម៉ា​ក្រុង បាន​នាំមុខ​ទៅលើ​បេក្ខភាព​សំខាន់ៗ​។​​ការស្ទង់មតិ​ថ្មី​មួយ​បាន​បង្ហាញថា​ប្រធានាធិបតី​បារាំង លោក អែម​ម៉ា​នុយ​អែល ម៉ា​ក្រុង អាច​នឹង​យកជ័យ​ជម្នះ​សាជាថ្មី​លើ​លោកស្រី ម៉ា​រី​ន ឡឺ ពែន (Marine Le Pen) នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នា​ខែមេសា​នេះ បើទោះជា​លោកស្រី​កំពុងមាន​សន្ទុះ​គាំទ្រ​ខ្លាំង​ក្នុង រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ​ក៏ដោយ​។​

​បើតាម​ការស្ទង់មតិ​ថ្មី​ខាងលើ​ដែល​ធ្វើឡើង​ដោយ​ស្ថាប័ន (Ipsos Sopra Steria Cevipof) ចុះផ្សាយ​លើ​កាសែត​បារាំង Le Monde លោក​ម៉ា​ក្រុង​នឹង​ទទួលបាន​សំឡេងគាំទ្រ ២៦.៥​ភាគរយ ខណៈ​លោកស្រី ឡឺ ពែន នឹង​ទទួលបាន​សំឡេងគាំទ្រ​២១.៥​ភាគរយ ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​១ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០ ខែមេសា​នេះ​។​​ការស្ទង់មតិ​ដដែល​ក៏បាន​ឱ្យដឹង​ដែរ​ថា លោក​ម៉ា​ក្រុង​នៅតែ​អាច​ផ្ដួល​លោកស្រី ឡឺ​ពែន នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​ជុំ​ទី​២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៤ ខែមេសា​នេះ ដោយ​នឹង​ទទួលបាន​សំឡេងគាំទ្រ ៥៤​ភាគរយ ទលនឹង​៤៦​ភាគរយ​៕a russy france 

​