» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30161 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597580 នាក់

ក្រៅពីបញ្ហាថៃឈ្លានពានលោករដ្ឋមន្ត្រីការបរទេសកម្ពុជាប្រាក់សុខុននិយាយអីខ្លះទៀត នៅញូយ៉ក!?

 

ញូវយ៉ក៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងនៅចំពោះមុខអង្គប្រជុំនាមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៦ពី ទង្វើឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា ផលប៉ះពាល់ដែលពលរដ្ឋខ្មែរជាង២០,០០០នាក់កំពុងជួបប្រទះដោយសារតែមិនអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញ ព្រោះតែមានការរារាំងពីកម្លាំងយោធាថៃ ការលុបចោលMOUឆ្នាំ២០០១ដោយឯកតោភាគីរបស់ថៃ និងជម្រើសដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជានិច្ចនូវការដោះស្រាយបញ្ហាជាមួយភាគីថៃដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ a brak onu1 

លោករដ្ឋមន្រ្តី បញ្ជាក់ថា ភាពតានតឹង និងជម្លោះ(កម្ពុជា-ថៃ)នាពេលថ្មីៗនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងកម្ពុជា និងថៃ។ ក្រៅពីការធ្វើឱ្យទំនាក់ទំនងមានភាពតានតឹង ជម្លោះនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រាលជ្រៅ និងយូរអង្វែង រួមទាំងការខូចខាតដល់បេតិកភណ្ឌវប្បធម៌ និងការបន្តគំរាមកំហែងពីសំណាក់គ្រាប់មិនទាន់ផ្ទុះជាដើម។

លោកបន្ថែមថា ភូមិសាស្រ្តបានចងភ្ជាប់ប្រទេសយើងជាមួយគ្នា ក្នុងនាមជាអ្នកជិតខាងអចិន្រ្តៃយ៍ប្រទេសទាំងពីរត្រូវរួមរស់ក្បែរគ្នាជានិច្ច ហើយសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រជាជនទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្នា។ ដូច្នេះ ការកសាងទំនុកចិត្តឡើងវិញ មិនមែនគ្រាន់តែជារឿងដែលយើងចង់បានប៉ុណ្ណោះទេ តែវាជាកត្តាចាំបាច់សម្រាប់អនាគតនៃទំនាក់ទំនងទ្វេភាគី និងសម្រាប់ការយកចិត្តទុកដាក់រួមរបស់យើង ដែលចង់បានសន្តិភាពយូរអង្វែង និងទំនាក់ទំនងជាប្រទេសជិតខាងល្អនឹងគ្នា។

លោក ប្រាក់ សុខុន បន្តថា ការអនុវត្តប្រកបដោយប្រសិទ្ធភាព ពេញលេញ និងសុឆន្ទៈ ចំពោះរាល់ការព្រមព្រៀងគ្នា ក្នុងនោះរួមមានសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួរ កុងសង់ស៊ីសហ៊្វូសៀន និងជាពិសេសសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានប្តេជ្ញាចិត្តបដិសេធការគំរាមកំហែង ឬការប្រើកម្លាំង ការគោរពខណ្ឌសីមាព្រំដែនអន្តរជាតិ ក៏ដូចជាការអនុវត្តវិធានការជាក់ស្តែងដើម្បីបន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ និងជំរុញប្រក្រតីភាពទំនាក់ទំនងទ្វេភាគី។

លោកបន្ថែមថា ក្នុងចំណោមវិធានការទាំងនេះ ការចាប់ផ្តើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន នឹងរួមចំណែកយ៉ាងសំខាន់ដល់ការដោះស្រាយបញ្ហាទាមទារនានា ដែលនៅសេសសល់ពាក់ព័ន្ធនឹងព្រំដែន និងការបង្កើតខ្សែព្រំដែនមួយដ៏ច្បាស់លាស់ដែលភាគីទាំងពីរទទួលស្គាល់ទៅវិញទៅមក ដោយអនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្វីដែលមានសារៈសំខាន់ដូចគ្នាដែរ ហើយមានផលប៉ះពាល់ដោយផ្ទាល់លើផ្នែកមនុស្សធម៌ នោះគឺការមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញបានរបស់ប្រជាពលរដ្ឋកម្ពុជាជាង២០,០០០នាក់ ដោយសារការបន្តកាន់កាប់ ការរារាំងរបស់កម្លាំងយោធាថៃ។ ដូចដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានលើកឡើងនៅពេលចុះទៅពិនិត្យតំបន់ព្រំដែនកាលពីខែកក្កដាកន្លងទៅថា«ពួកគេត្រូវការ និងសមទទួលបាននូវការអនុញ្ញាតឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ»។

ដូចគ្នានេះដែរ ការបញ្ឈប់សកម្មភាពទាំងឡាយនៅក្នុងទឹកដីដែលត្រូវបានកាន់កាប់ ដែលអាចបង្កើត ពង្រឹងស្ថានភាពជាក់ស្តែង នឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីសុឆន្ទៈ និងការគោរពចំពោះច្បាប់អន្តរជាតិ។ ការប្តេជ្ញាចិត្តដូចគ្នានេះ ចំពោះដំណោះស្រាយវិវាទដោយសន្តិវិធី ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងវិធីសាស្រ្តរបស់យើង ចំពោះវិវាទលើដែនសមុទ្រកម្ពុជា-ថៃផងដែរ។ នេះជាការលើកឡើងបន្ថែមរបស់លោករដ្ឋមន្រ្តីការបរទេសកម្ពុជា។

លោករដ្ឋមន្រ្តីការបរទេសកម្ពុជាបានលើកឡើងបន្ថែមទៀតថា កាលពីខែឧសភាកន្លងទៅ ប្រទេសថៃបានសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ដែលជាក្របខ័ណ្ឌច្បាប់តែមួយគត់បង្កើតឡើងសម្រាប់ប្រទេសទាំងពីរធ្វើជាមូលដ្ឋានដោះស្រាយវិវាទដែនសមុទ្រ បើទោះបីជាយើងបានអំពាវនាវកុំឱ្យថៃធ្វើបែបនេះក៏ដោយ។ ហេតុនេះកម្ពុជាក៏ត្រូវបង្ខំចិត្តផ្តល់សេចក្តីទុកចិត្តទៅលើស្ថាប័ន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិដោយបានផ្តួចផ្តើមនីតិវិធីផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS)។

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិខាងលើនេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏មិនភ្លេចរំលឹកផងដែរ នូវប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានថ្លែងនៅក្នុងសុន្ទរកថា ពិសេសកាលពីខែមិថុនាកន្លងទៅថា«យើងបានប្រកាន់យកវិធានការនេះ ដើម្បីការពារអធិបតេយ្យនិងសិទ្ធិលើដែនសមុទ្ររបស់កម្ពុជាស្របតាមច្បាប់អន្តរជាតិ។ កម្ពុជាតែងតែស្វែងរកដំណោះស្រាយវិវាទជាមួយប្រទេសជិតខាងដោយសន្តិវិធី។ យើងបន្តស្វែងរកទំនាក់ទំនងជាមួយប្រទេសថៃដែលផ្អែកលើសន្តិភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ទាំងកម្ពុជា និងថៃសុទ្ធតែនឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង ដែលសម្រេចបានក្រោមការណែនាំរបស់អ្នកជំនាញអន្តរជាតិផ្នែកផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ»។

ក្រៅពីរឿងថៃឈ្លានពាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានប្រកាសជាផ្លូវការថា កម្ពុជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០» នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខនេះ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា នេះគឺជាការជួបជុំជាថ្មីនៃគ្រួសារហ្វ្រង់កូហ្វូនីនៅលើទឹកដីទ្វីបអាស៊ី បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅទីក្រុងហាណូយ កាលពីជិត ៣០ឆ្នាំមុន។ ព្រឹត្តិការណ៍នេះបង្ហាញពីភាពរស់រវើកនៃសហគមន៍ហ្វ្រង់កូហ្វូនី ដែលឆ្លងហួសពីព្រំដែនទ្វីប និងភាពខុសគ្នាផ្នែកវប្បធម៌។

កិច្ចប្រជុំកំពូលលើកទី២០ នេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលស្របគ្នាទៅនឹងមូលបទរបស់មហាសន្និបាត អ.ស.ប. ឆ្នាំនេះ ត្រង់ភាពចាំបាច់នៃការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាព។ ក្រៅតែពីការលើកស្ទួយភាសាបារាំង កម្ពុជាមានបំណងធ្វើឱ្យកិច្ចប្រជុំនេះក្លាយជាឱកាសនៃការផ្សារភ្ជាប់ប្រជាជនមកពីគ្រប់ទ្វីប ជុំវិញតម្លៃរួមនៃសន្តិភាព ការគោរពភាពចម្រុះបែប ការសន្ទនារវាងវប្បធម៌ សាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។

លោក បានបន្ថែមថា វត្តមានរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នឹងផ្តល់សារៈសំខាន់ខាងនយោបាយយ៉ាងពេញលេញដល់កិច្ចប្រជុំកំពូលនេះ ហើយនឹងធ្វើឱ្យរាជធានីភ្នំពេញក្លាយជាវេទិកាដ៏សំខាន់សម្រាប់ការសន្ទនាអន្តរជាតិ ខណៈដែលកម្ពុជាក្នុងនាមជាព្រះរាជាណាចក្រនៃប្រាង្គប្រាសាទអង្គរ ត្រៀមស្វាគមន៍ភ្ញៀវកិត្តិយសទាំងអស់ប្រកបដោយបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត៕

 

សូមបញ្ជាក់ថាក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអ.ស.ប. លើកទី៨១ នៅទីក្រុងញូវយ៉ក នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ៖លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និងអង្គការសហប្រជាជាតិ ចាប់តាំងពីបេសកកម្មអ៊ុនតាក់ (UNTAC) ដែលបានគាំទ្រដល់ការអភិវឌ្ឍជាតិ។

តំណាងប្រទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្ងើចសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏លេចធ្លោរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការដឹកនាំក៏ដូចជាធ្វើឱ្យអង្គការនេះកាន់តែរឹងមាំ និងដើរតួនាទីយ៉ាងសំខាន់ ជាពិសេសក្នុងអំឡុងពេលជាច្រើនទសវត្សរ៍ ដែលពោរពេញដោយការវិវត្ត ភាពមិនប្រាកដប្រជា និងបញ្ហាប្រឈមធំៗជាច្រើន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ផងដែរ។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចពិភាក្សាទូទៅ នៃសម័យបជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨១ នៅទីក្រុងញូវយ៉ក ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកញ្ញា នៅទីស្នាក់ការអង្គការសហប្រជាជាតិ។ អង្គប្រជុំរៀបចំឡើងក្រោមមូលបទ «ស្តារទំនុកចិត្តឡើងវិញ គ្រប់គ្រងបរិវត្តកម្ម៖ អង្គការសហប្រជាជាតិដែលសម្រេចលទ្ធផលសម្រាប់ទាំងអស់គ្នា»។a brak onu2