» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5603 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695774 នាក់

មន្ទីរ​កសិកម្ម​ខេត្តស្ទឹងត្រែង ដកហូត​ដីព្រៃ​ជាង​២​ម៉ឺន​ហិកតា ដែល​ត្រូវបាន​កាប់​ទន្ទ្រាន យកមក​គ្រប់គ្រង​ជា​សម្បត្តិ​រដ្ឋ​វិញ​

ស្ទឹងត្រែង​៖ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្ទឹងត្រែង បានចេញ​សេចក្តីជូនដំណឹង​ចំនួន​២​ច្បាប់​ដាច់ដោយឡែក​ពីគ្នា គឺ​ចេញ​សេចក្តីជូនដំណឹង​ជា​លើក​ទី​៣​ចំពោះ​ដីព្រៃ​ជិត​២​ពាន់​ហិកតា​នៅតាម​បណ្តោយ​ផ្លូវ​ចូល​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​ស្រុក​សេសា​ន ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ និង​ផ្ទៃដី​១​កន្លែង​ផ្សេងទៀត​ទំហំ​ជាង​២​ម៉ឺន​ហិកតា ជាប់​ព្រំប្រទល់​ស្រុក​ចំនួន​២ ស្រុក​សៀម​ប៉ាង និង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ស្ថិតក្នុង​ចំណុច​ភូមិ​កាចា​ញ​ទឹក ភូមិ​កាចា​ញ​គោក ភូមិ​សំរោង ភូមិ​ណា​អូ​ង ភូមិ​ឫទ្ធី​សែន​ជ័យ ដែល​ត្រូវបាន​កាប់​ទន្ទ្រាន​ផងដែរ​នោះ គឺ​ត្រូវ​ដកហូត​យកមក​គ្រប់គ្រង​ជាស​ម្ប​តិ្ត​រដ្ឋ​វិញ​។a land steung 

​ក្នុង​លិខិត​នោះ​បញ្ជា​ក់ដោយ​ម៉ឺងម៉ាត់​ថា ក្នុងករណី​មិន​អនុវត្តតាម​ខ្លឹមសារ​ខាងលើ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត និង​កម្លាំង​គណៈ បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ស្រុក​ពាក់ព័ន្ធ នឹង​ចាត់វិធានការ​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ដោយ​នាំខ្លួន​អ្នកពាក់ព័ន្ធ​ជាក់ស្តែង​ដែល​បាន​កាប់​រានទន្ទ្រាន​ដីព្រៃ និង​បាន​សង់​លំនៅដ្ឋាន​ខុសច្បាប់​នៅលើ​ដីព្រៃ​នោះ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ផ្តន្ទាទោស​តាមច្បាប់ ។​ចំពោះ​អ្នកពាក់ព័ន្ធ​ដែល​កៀងគរ​ឲ្យ​ប្រជាពលរដ្ឋ​មក​ទន្ទ្រាន​ដី​នៅ​ទីតាំង​ខាងលើ​ដែល​ហៅថា​(​មេខ្យល់​)​ក៏ត្រូវ​ផ្តន្ទាទោស​ដូចគ្នា ។​សុំ​បញ្ជាក់ថា ដីព្រៃ​របស់​មន្ទីរ​កសិក​ម្ម​ខាងលើ​ត្រូវបាន​ចុះបញ្ជី​ប្លង់រឹង​រួចរាល់​ហើយ ទុក​ប្រើប្រាស់​ជា​ទ្រព្យសម្បត្តិ មិនអាច​បុគ្គល​ណា​ម្នាក់​កាប់​ទន្ទ្រាន​យក​ធ្វើជា​កម្មសិទ្ធិ​បានឡើយ ។ទោះបីយ៉ាងណានៅទីតាំងខាងលើនេះក៏មានប្រជាពលរដ្ឋរស់នៅអាស្រ័យផលច្រើដែរតែមិនដឆឹងថាអាជ្ញាធរខេត្តមានវិធានការដោះស្រាយបែបណានោះឡើយ?។a land steung1 a land steung2 a land steung5 a land steung3 a land steung4 
​