» រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​ » បណ្តេញ​វៀតណាម​និង​ចិន​រាប់រយ​នាក់​ទៅ​ស្រុក​វិញ​ពាក់ព័ន្ធ​បទល្មើស​ឆបោក​តាម​ប្រព​ន្ធ័​អន​ឡាញដោយមិនកាត់ទោស? » ញាក់សាច់​!​បង្ក្រាប គ្រឿងញៀន​បាន​ជាង​១០០​គីឡូក្រាម និង​អាវុធ​១​ដើម​! » មនុស្ស​៤​នាក់​បាន​បាត់​បង់ជីវិត និង​មនុស្ស​២​នាក់​ទៀត ត្រូវ​រងរបួស​ធ្ងន់​ពេល ដើរ​រើស​ជ័រ កាច់​ផ្ដៅ​ក្នុងព្រៃ » ក្រសួង​ការងារ ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អង្គភាព​អភិវឌ្ឍន៍​ធនធានមនុស្ស​កូរ៉េ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​ពលករ​ » ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ ៤​ក្នុងស្រុក​អង្គស្នួល​ក្លាយជា​កន្លែង​ថ្លឹង​លុយ​របស់លោក​ប្រធាន​ស្ថានីយ៍​!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2507 នាក់

ម្សិលមិញ 8227 នាក់

សរុប 14129388 នាក់

ក្រុម​សមរង្ស៊ី​នៅ​អាមេរិក​ត្រៀម​រៀបចំ​ផែនការ​ទ​ទួ​លលោក​សមរង្ស៊ីពេលមកស្រុកខ្មែរ​លោក​សុខ​ឥ​សាន្ត​ថា​ត្រៀម​ខ្នោះ​ហើយ​!

​អាមេរិក​៖​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​មនុស្ស​៥០​ភាគរយ​ចូលរួម​ប្រជុំ​កាលពី​ថ្ងៃអាទិត្យ​ទី​២០​មករា​នៅឯ​ទីក្រុង​ឡូ​វែ​ល រដ្ឋ​ម៉ា​ស្សាជូ​សេត សហរដ្ឋអាមេរិក បានរៀបចំ​ផែនការ​ត្រៀមកម្លាំង​មនុស្ស​ទៅ​ទទួល លោក សម រង្ស៊ី ពេល​វិល​ត្រលប់​មកកាន់​ប្រទេស​កម្ពុជា​វិញ នៅពេល​ឆាប់ៗ​ខាងមុខនេះ​។a chhay eang

លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​កាសែត​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​គឺ គណបក្ស​សង្គ្រោះ​ជាតិ ដាក់ចេញ​នូវ​ផែនការ​ចំនួន​៥ ដែល​ត្រូវធ្វើ​ក្នុងពេល​លោក សម រង្ស៊ី វិល​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅពេល​ឆាប់ៗ​នេះ​។

​កិច្ចការ​សំខាន់​ទាំងនោះ គឺ​ការត្រៀម​កម្លាំង​មនុស្ស​ទៅ​ទទួល លោក សម រង្ស៊ី មកកាន់​កម្ពុជា​វិញ ការពង្រីក​យុទ្ធសាស្ត្រ​ការទូត ការពង្រីក​ការផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​បញ្ហា ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ក្រោយ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការត្រៀម​ថវិកា​ជាដើម​។ នេះ​គឺជា​ការគូសបញ្ជាក់​រប​ស់ លោក អេង ឆៃអ៊ាង​។
លោក សម រង្ស៊ី ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​ក្នុងនាម​ជា​ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក​បាន​អះអាងថា ការសម្រេច​បែបនេះ គឺមាន​សមាជិក ១៥​រូប លើ ២៤ នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ បាន​ចូលរួម​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ក្នុង​កិច្ចប្រជុំ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ទាក់ទង​នឹង​ការប្រកាស​វិលត្រឡប់​របស់ លោក សម រង្ស៊ី មកកាន់​កម្ពុជា​នៅពេល​ខាងមុខនេះ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឆ្លើយតប​ថា «​មិនបាច់​ត្រៀម​ស្អី​ទេ ទ្វារ​បាន​បើកចំហ​រួចហើយ មាន​ខ្នោះដៃ​និង​គុក​រង់ចាំ​ទទួល​រួចជាស្រេច​មិន​ពិបាក​ទេ បើ​ពិបាក ពិបាក​រក សម រង្សី​ដាក់​ខ្នោះ​មិនបាន ដោយសារ​ទណ្ឌិត សម រង្សី ជា​មនុស្ស​កំសាក​មិន​ហ៊ាន​មក​ឡើយ​»​។​លោក​ផៃ​ស៊ី​ផាន​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ហៅ​សកម្មភាព​លោក​សមរង្ស៊ី​ជា​សកម្មភាព​ចិត្តសាស្ត្រ​ហើយ​បញ្ជាក់ថា​រដ្ឋា​ភិ​ា​ប​ល​បាន​ត្រៀម​រួចហើយ​។​

​សូម​បញ្ជាក់ដែរថា​ក្រុម​ដែល​អះអាងថា​ភាគី​លោក​កឹម​សុខា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ឌឺ​កិច្ចប្រជុំ​នុះ​។​សេចក្តីថ្លែងការណ៍ CNRP-USA ដែល​ចេញផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​២១​ខែមករា​ឆ្នាំ​២០១៩​នេះ បាន​បញ្ជាក់ថា “​រាល់​ការសម្រេច​ទាំងឡាយណា​” ក្រោម​ការដឹកនាំ​របស់​លោក សម រង្ស៊ី ប្រធានស្តីទី​ក្លែងក្លាយ​មិនអាច​យកជាការ​បានឡើយ ព្រោះ​វា​គ្រាន់តែ​ជាការ​សម្រេច​របស់​ក្រុម​លោក សម រង្សី តែប៉ុណ្ណោះ មិន​ឆ្លុះបញ្ចាំង និង​មិនមែនជា​ការសម្រេច​រប​ស់ គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

CNRP – USA សូមបញ្ជាក់​ជាថ្មី​ថា​លោក​សម រង្ស៊ី មិនមែនជា​ប្រធាន​គណបក្ស ឬ​ជា​ប្រធានស្តីទី ដែល​ទទួលបាន​ការផ្ទេ​រ​សិទ្ធិ​ពី​ប្រធាន​បក្ស​លោក កឹម សុខា ឡើយ​។ ផ្ទុយទៅវិញ​ប្រធានស្តីទី​ក្លែងក្លាយ​លោក សម រង្ស៊ី គឺ​កើតចេញពី​បក្ស​ប្រហារ​លើក​បន្តុប​ខ្លួនឯង​ដោយ​ផ្ទុយ​ពី​ស្មារតី និង​គោលការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ទទួលស្គាល់​ទៀតផង​។​a chhay eanga1 a chhay eanga a chhay eang2 a chhay eang1