វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 935 នាក់
ម្សិលមិញ 5168 នាក់
សរុប 16013069 នាក់
ភ្នំពេញ៖បណ្ឌឹតឱម យិនទៀងទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២៤ធ្នូបានធ្វើបទបង្ហាញផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងវិសោធនកម្មច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយជូននាយ នាយរង នគរបាលជាតិនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលមានលោកឧត្តមសេនីយ៍ឯកសាថេតជាស្នងការ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានបង្ហាញពីវីតិក្រម និងបទល្មើសផ្សេងៗដែលអាចរុញច្រានអោយសមត្ថកិច្ចជាប់នឹងបទល្មើសពុករលួយ ហើយក៏បានអំពាវនាវអោយសមត្ថកិច្ចរួមគ្នាលុបបំបាត់បទល្មើសសម្អាតលុយរបស់ជនល្មើសដែលកើតចេញពីគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតអោយបានល្អ។
អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ស ថេត បានប្តេជ្ញាចិត្ត ក្នុងការរួមចំណែកប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងធ្វើការកែលម្អមន្ត្រីនគរបាលមួយចំនួនផងដែរ។