» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5377 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695548 នាក់

នាវា​កងទ័ពជើងទឹក​រ​ចិន ២​គ្រឿង ចូល​ចត​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៥​ថ្ងៃ​


​ព្រះសីហនុ​៖ ថ្ងៃទី​១៩​ឧសភា​នាវា​កងទ័ពជើងទឹក​រំ​ដោះ​ប្រជាជន​ចិន ចំនួន ០២​គ្រឿង បាន​ចូល​ចត​ដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ រយៈពេល​៥​ថ្ងៃ​ដើម្បី​បំពេញ​ទស្សនកិច្ច នឹង​បង្កើន​ចំណងមិត្តភាព​ឱ្យបាន​ល្អប្រសើរ​មួយកម្រិត​ទៀត រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​។​a ship china1 

​នាយ​នា​វី​ទីបញ្ជាការ​ជួប​មុខ​អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ បាន​ប្រាប់​បណ្តាញ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២៤​នេះ​ថា នាវា​ទាំងពីរ​៖
*​ទី​១. ឈ្មោះ QI JIGUANG លេខ 83 ជា​ប្រភេទ​នាវា​ហ្វឹកហ្វឺន​។​*​ទី​2. ឈ្មោះ JINGGANG SHAN​លេខ 999 ជានា​វា​បុក​ច្រាំង នាវា​ទាំងពីរ​ចូល​ចត​ចាប់ពី​ថ្ងៃទី ១៩-២៣ ខែឧសភា​។​
​លោក​ឧ​ត្ត​មនា​វី​ទោ​បាន​បន្តថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​មេបញ្ជាការ និង​ក្រុម​នាវិក នាវា​ហ្វឹកហ្វឺន លេខ ៨៣ និង​នាវា​បុក​ច្រាំង លេខ ៩៩៩ នៃ​កងទ័ព​រំដោះប្រជាជន​ចិន អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​បង្កើន​ចំណងមិត្តភាព​ឱ្យបាន​ល្អប្រសើរ​មួយកម្រិត​ទៀត រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន ព្រមទាំង​ផ្លាស់ប្តូរ​ទំនាក់ទំនង​កងទ័ព​ទាំងពីរ​ប្រទេស។

ក្នុងកំឡុងពេល​ធ្វើ​ទស្សនកិច្ច​នេះ ភាគី​ចិន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ពិធី បដិសណ្ឋារកិច្ច ជប់លៀង​លើ​នាវា​បំពេញ​ទស្សនកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​បង្កើន​ចំណងមិត្តភាព​ឲ្យ​បានល្អ​ប្រសើរ​មួយកម្រិត​ទៀត រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ចិន​វា និង​បើក​ដំណើរការ​ឲ្យ​សាធារណ​:​ជន​បាន​ចូល​ទស្សនា ផ្លាស់ប្តូរ​ការសិក្សា និង​វប្បធម៌ និង​សកម្មភាព​កីឡា​។​​លោក​បន្ថែមទៀតថា លក្ខណៈ​បច្ចេកទេស​នាវា​៖ ទី​១. នាវា​ឈ្មោះ QI JIGUANG លេខ 83 (​ជា​នាវា​ហ្វឹកហ្វឺន​) ទម្ងន់​ផ្ទុក 9.000tons បណ្ដោយ 165.3m ទទឹង 22.2m ជម្រៅ​ទឹក 6.8m ល្បឿន 22knots ។ និង​ទី​២. នាវា​ឈ្មោះ JINGGANG SHAN លេខ 999 (​ជានា​វា​បុក​ច្រាំង​) ទម្ងន់​ផ្ទុក 25.000tons បណ្ដោយ 210m ទទឹង 28m ជម្រៅ​ទឹក 7m ល្បឿន 25knots ។ ប្រធាន​ប្រតិភូ ឯកឧត្តម ឧ​ត្ត​មនា​វី​ទោ SHAO SHUGUANG ។a ship china a ship china2 

​