រមណីយដ្ឋាន សង្រ្គាម The War Resort) " />

វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4484 នាក់
ម្សិលមិញ 6418 នាក់
សរុប 20016651 នាក់
ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងកម្ពុជា និងថៃ បានធ្លាក់ចុះដល់ចំណុចទាបបំផុតមិនធ្លាប់មាន។ ចំណងជើងសារព័ត៌មានថៃ សរសេរថា "កម្ពុជាបិទច្រមុះថៃ" ដែលកំពុងលេចឮខ្លាំងនៅក្នុងប្រទេសថៃ គឺជាការបង្វែរដំណើររឿង (Narrative Distortion) ដ៏គ្រោះថ្នាក់ ដែលបិទបាំងការពិតថា អ្នកបង្កហេតុពិតប្រាកដ និងជាអ្នកចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ចនេះ គឺប្រទេសថៃតែម្នាក់ឯងនោះទេ។ កម្ពុជាមិនដែលចង់បិទច្រមុះប្រទេសជិតខាងណាឡើយ គឺមានតែឆន្ទៈការពារអធិបតេយ្យភាព (Sovereignty) និងឆ្លើយតបដោយការអត់ធ្មត់ជាយុទ្ធសាស្ត្រ (Strategic Patience) ប៉ុណ្ណោះ។
I- ប្រភពនៃការបង្កហេតុ៖ ពីគ្រាប់កាំភ្លើង ទៅវោហាសាស្ត្រស្អប់ខ្ពើម និងសង្រ្គាមសេដ្ឋកិច្ច!៖ឫសគល់នៃភាពតានតឹងនេះ មិនមែនចាប់ផ្តើមពីសេដ្ឋកិច្ចទេ តែចាប់ផ្តើមពីឈាម និងការរំលោភទឹកដី។ ដោយផ្អែកលើសំណុំរឿងក្តី ភស្តុតាងចង្អុលបង្ហាញថា÷- នៅថ្ងៃ ពុធ ទី ២៨ ខែឧសភា ឆ្នាំ២០២៥។- ទីកន្លែង៖ ភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។- ប្រហែល ម៉ោង ៥:៣០ ព្រឹក ដល់ ៥:៤៥ ព្រឹក។
ទាហានថៃបានបើកការវាយប្រហារ ដោយចេតនា ចូលទៅបាញ់សម្លាប់ទាហានកម្ពុជាម្នាក់ នៅក្នុងលេណដ្ឋានការពារជាតិរបស់ខ្លួន។ ជនរងគ្រោះស្ថិតក្នុងស្ថានភាពគ្មានឯកសណ្ឋានប្រយុទ្ធ (ស្លៀកខោខ្លី) កំពុងសម្រាកលើអង្រឹង និងពុំមានអាវុធក្នុងដៃឡើយ។ ទង្វើនេះគឺជាការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ និងជាការកាប់សម្លាប់ក្រៅប្រព័ន្ធតុលាការ (Extrajudicial Killing) ដែលកំណត់ដោយច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law - IHL) [ឯកសារយោង 2] ។
បន្ទាប់ពីហេតុការណ៍សោកនាដកម្មនេះ ជំនួសឱ្យការទទួលខុសត្រូវ គ្រប់សម្លេងនៅក្នុងប្រទេសថៃ តាំងពីប្រជាពលរដ្ឋ អ្នកនយោបាយ មន្ត្រីរាជការ រហូតដល់បញ្ញាវន្ត និស្សិត ពិធីករ ពិធីការិនី និងអ្នកបង្កើតមាតិកា (Influencers) បានរួបរួមគ្នាបញ្ចេញសម្លេងដុតដាលជាតិនិយមជ្រុល (Ultranationalism) ប្រកបដោយការមើលងាយប្រជាជនកម្ពុជាថា "ជាប្រទេសតូច ក្រីក្រ សុំទានកន្លះប្រទេស"។
ពួកគេបានប្រកាសវិធានការដាក់ទណ្ឌកម្មជាសមូហភាព (Collective Punishment) ដោយឯកតោភាគីមកលើកម្ពុជា រួមមាន៖- ថៃ បិទព្រំដែន ដោយឯកតោភាគី។- ថៃ ផ្តាច់កិច្ចសន្យាលក់អគ្គិសនី។- ថៃ ផ្តាច់កិច្ចសន្យាលក់អ៊ីនធឺណិត។- ថៃ ហាមឃាត់នាំចេញ នាំចូលទំនិញ គ្រប់ប្រភេទ ដោយឯកតោភាគី។- ថៃបិទការនាំចេញប្រេងឥន្ធនៈ មកកម្ពុជា។- និងថៃបណ្តេញពលករ និងអ្នកទេសចរកម្ពុជាដោយប្រើហិង្សា (Xenophobic Expulsion) និងដោយបង្ខំពីប្រទេសថៃ។
II- យុទ្ធសាស្ត្រ ៣ខែ ដួលរលំ៖ ការគណនាខុសជាប្រវត្តិសាស្ត្ររបស់ថៃ ធ្វើអោយថៃដួលរលំខ្លួនឯង៖ការសន្និដ្ឋានដ៏ក្រអឺតក្រទមបំផុតរបស់ថៃ គឺប្រយោគដែលថា "បិទសេដ្ឋកិច្ចកម្ពុជាត្រឹម ៣ខែ សេដ្ឋកិច្ចកម្ពុជានឹងដួលរលំ (Economic Collapse) ពលរដ្ឋខ្មែរនឹងក្លាយជាអ្នកសុំទាន"។ ប្រយោគនេះមិនត្រឹមតែបង្ហាញពីការប្រកាន់ពូជសាសន៍ (Racism) ប៉ុណ្ណោះទេ ថែមទាំងជាកំហុសយុទ្ធសាស្ត្រ (Strategic Blunder) ដែលបង្ហាញពីការវិភាគមិនផ្អែកលើទិន្នន័យ (Data-Driven Analysis) អំពីការវិវត្តន៍របស់កម្ពុជាក្នុងរយៈពេល ២៧ឆ្នាំចុងក្រោយនេះ។
ប៉ុន្តែ ការពិតបានបង្ហាញផ្ទុយស្រឡះ។ មកទល់ពេលនេះ លើសពី ១ឆ្នាំបានកន្លងផុតទៅ យើងសូមចោទសួរទៅកាន់អ្នកនយោបាយ និងប្រជាជនថៃដែលបានព្យាករណ៍ទុកនោះវិញថា៖១. តើសេដ្ឋកិច្ចកម្ពុជាដួលរលំហើយឬនៅ? ផ្ទុយទៅវិញ កម្ពុជាបានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច (Economic Resilience) ដោយកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច (Economic Diversification) ដោយជោគជ័យ [ឯកសារយោង 6] ។២. តើគ្មានទំនិញថៃ កម្ពុជាដាច់ពោះស្លាប់ហើយឬនៅ? កម្ពុជាបានអនុវត្តគោលនយោបាយជំនួសការនាំចូល (Import Substitution)ដោយពង្រឹង ពង្រីកការផលិតក្នុងស្រុក និងងាកទៅរកទីផ្សារផ្សេងប្រកបដោយប្រសិទ្ធភាព។
៣. តើពលករដែលត្រឡប់មកពីថៃបានក្លាយជាអ្នកសុំទានហើយឬនៅ? ពលករទាំងនោះត្រូវបានស្រូបចូលទៅក្នុងទីផ្សារការងារក្នុងស្រុក ឬត្រូវបាននាំចេញទៅកាន់ប្រទេសទីបីក្រោមកិច្ចព្រមព្រៀងពលករទ្វេភាគី (Bilateral Labour Agreements) [ឯកសារយោង 5] ។សំណួរដ៏សំខាន់មួយទៀតដែលថៃត្រូវឆ្លើយគឺ៖ តើវិធានការទាំងនេះបានប៉ះពាល់ដល់អាជីវកម្ម និងប្រជាពលរដ្ឋថៃខ្លួនឯងខ្លាំងជាងកម្ពុជាដែរឬទេ? ការធ្លាក់ចុះនៃពាណិជ្ជកម្មឆ្លងដែន គឺជាមេរៀនដ៏ថ្លៃមួយសម្រាប់ថៃ។
III- កម្ពុជា ការពារ និងឆ្លើយតបដោយភាពធន់ (Resilience & Adaptation)÷អ្វីដែលថៃយល់ថាជា "ការបិទច្រមុះថៃ" តាមពិតគឺជាសមត្ថភាពរបស់កម្ពុជាក្នុងការសម្របខ្លួន (Adaptability) និងការឆ្លើយតបដោយសមាមាត្រ (Proportionate Response) ចំពោះការឈ្លានពានរបស់ថៃ។ នេះមិនមែនជាសង្គ្រាមសេដ្ឋកិច្ច (Economic Warfare) ពីសំណាក់កម្ពុជាទេ គឺជាការការពារសួតខ្លួនឯងមិនឱ្យថប់ដង្ហើមប៉ុណ្ណោះ៖
- ថៃបិទព្រំដែន៖ កម្ពុជាយល់ព្រមតាម ហើយមិនដែលស្នើសុំបើកឡើងវិញឡើយ។ ថៃជាអ្នកដោយឯកតោភាគី បើថៃត្រូវការបើកព្រំដែនសម្រាប់ពាណិជ្ជកម្មរបស់ខ្លួនឯង ថៃក៏ត្រូវបើកដោយឯកតោភាគីដែរ។- ថៃផ្តាច់អគ្គិសនី បញ្ចប់កិច្ចសន្យាលក់ដោយឯកតោភាគី÷ កម្ពុជា ក៏មានសមត្ថភាព ផ្គត់ផ្គង់ដោយខ្លួនឯង ។- ផ្តាច់អ៊ីនធឺណិត បញ្ចប់កិច្ចសន្យាលក់ដោយឯកតោភាគី ៖ កម្ពុជាពង្រឹងសន្តិសុខបច្ចេកវិទ្យា (Cyber Security) និងអធិបតេយ្យភាពឌីជីថល (Digital Sovereignty) ដោយជោគជ័យ។
- ថៃបណ្តេញពលករ៖ កម្ពុជាកាត់បន្ថយការពឹងផ្អែកលើទីផ្សារការងារថៃ (Decoupling from Thai Labour Market) ស្រូបចូលទីផ្សារក្នុងស្រុក និងពង្រីកទីផ្សារការងារថ្មី។- ថៃពហិការទំនិញកម្ពុជា៖ កម្ពុជាឆ្លើយតបដោយការធ្វើពហិការទំនិញថៃ (National Boycott) យ៉ាងរឹងមាំ។
V- តើនរណាជាអ្នកឈ្លានពានពិតប្រាកដ? សោកនាដកម្មមនុស្សធម៌ដែលគេបំភ្លេចចោល៖ការចោទប្រកាន់ថា "កម្ពុជាជាអ្នកឈ្លានពាន" គឺជារឿងគួរឱ្យអស់ស្អប់ខ្ពើមបំផុត ខណៈដែលការពិតនៅលើដីបង្ហាញថា៖- យោធាថៃកំពុងឈរជើងខុសច្បាប់លើទឹកដីកម្ពុជា និងបន្តសកម្មភាពយោធា ទោះបីមានបទឈប់បាញ់ (Ceasefire) ក៏ដោយ [ឯកសារយោង 1]។
- កម្ពុជា មានជនភៀសខ្លួនខ្មែរលើសកន្លះលាននាក់ និងជាង ១០ម៉ឺននាក់ មិនអាចវិលទៅកាន់លំនៅឋានដើមបាន ដោយសារការកាន់កាប់ដីធ្លីរបស់ទាហានថៃ ដែលជាវិបត្តិជនភៀសខ្លួននៅនឹងកន្លែង (Internally Displaced Persons - IDPs) យ៉ាងធ្ងន់ធ្ងរ យោងតាមរបាយការណ៍របស់ UNHCR [ឯកសារយោង 1] ។
- រដ្ឋាភិបាលថៃថ្មីបានលុបចោល MoU 44 (ឆ្នាំ 2001) ដោយឯកតោភាគី ដែលជាការរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី បង្កភាពតានតឹងថ្មីនៅតំបន់ព្រំដែនសមុទ្រត្រួតស៊ីគ្នា (Overlapping Claims Area - OCA) [ឯកសារយោង 4] ។
- សមាជិករដ្ឋភាថៃបានប្រកាសផ្តាច់ទំនាក់ទំនងគ្រប់កម្រិតជាមួយកម្ពុជា និងផ្តាច់អាហារូបករណ៍និស្សិត វាជាការលុបបំបាត់ការទូតប្រជាជន និងប្រជាជន (People-to-People Diplomacy) ដែលជាការបាត់បង់របស់យុវជនជំនាន់ក្រោយទាំងសងខាង (និស្សិតថៃ កំពុងរៀននៅកម្ពុជា និងនិស្សិតកម្ពុជា កំពុងរៀននៅថៃ) ។
V- សរុបសេចក្តីមក៖សន្តិភាពជាជម្រើសតែមួយគត់ដែលកម្ពុជាចង់បាន!ប្រវត្តិសាស្ត្រមិនកុហកនរណាឡើយ។ កម្ពុជាមិនមែនជាកម្ពុជាកាលពី ៤០ ឆ្នាំមុនទៀតឡើយ។ ការចោទប្រកាន់ថា "កម្ពុជាបិទច្រមុះថៃ" គឺជាលទ្ធផលនៃនយោបាយប្រជាភិថុត (Populism) របស់ថៃខ្លួនឯង និងជាឧបាយកលបង្វែរអារម្មណ៍សាធារណៈ (Narrative Diversion) ដើម្បីបិទបាំងការឈ្លានពាន និងបញ្ហាផ្ទៃក្នុងរបស់ថៃ។
កម្ពុជា ជាប្រទេសតូច ទើបចាកចេញពីសង្គ្រាមបាន ២៧ឆ្នាំ មិនមានហេតុផលណាក្នុងការចង់បំផ្លាញប្រទេសជិតខាង ដែលជាដៃគូពាណិជ្ជកម្ម និងសមាជិកអាស៊ានដូចគ្នានោះទេ÷
- កម្ពុជាត្រូវការសន្តិភាព។- កម្ពុជាត្រូវការ ការគោរពគ្នាទៅវិញទៅមក (Mutual Respect)។- កម្ពុជា ត្រូវការយុត្តិធម៌តាមច្បាប់អន្តរជាតិ (International Law)- និងកម្ពុជាត្រូវការ ការដោះស្រាយវិវាទដោយសន្តិវិធី (Peaceful Dispute Resolution) តាមស្មារតីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) [ឯកសារយោង 3] ។
បើសិនជាថៃកំពុងថប់ដង្ហើមមែន ថៃអាចដកដៃខ្លួនឯងដែលកំពុងច្របាច់កខ្លួនឯងចេញទៅ នោះមានដង្ហើមដកវិញហើយ។ កម្ពុជានៅតែបើកចំហផ្លូវសម្រាប់ការសន្ទនា ប៉ុន្តែនឹងមិនអត់ឱនចំពោះការរំលោភបំពានអធិបតេយ្យភាពរបស់ខ្លួនជាដាច់ខាត ៕
VI- ឯកសារយោងសំខាន់ៗ (References)។១. UNHCR (ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន)៖ របាយការណ៍ប្រចាំឆ្នាំស្តីពីវិបត្តិជនភៀសខ្លួន និងជនផ្លាស់ទីលំនៅក្នុងប្រទេស (IDPs) នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។២. ICJ (តុលាការយុត្តិធម៌អន្តរជាតិ)៖ ដីកាសម្រេចឆ្នាំ ២០១៣ ស្តីពីការបកស្រាយសាលក្រមឆ្នាំ ១៩៦២ ពាក់ព័ន្ធនឹងតំបន់ប្រាសាទព្រះវិហារ បញ្ជាក់ពីកាតព្វកិច្ចដកទ័ព និងអធិបតេយ្យភាពដែនដី។
៣. ASEAN Secretariat៖ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលចែងអំពីការគោរពអធិបតេយ្យភាព និងការដោះស្រាយវិវាទដោយសន្តិវិធី។៤. MoU 44 (2001)៖ អនុស្សរណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្តីពីតំបន់អភិវឌ្ឍន៍រួមនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា (OCA)។៥. ILO (អង្គការពលកម្មអន្តរជាតិ)៖ របាយការណ៍ស្តីពីនិន្នាការចំណាកស្រុករបស់ពលករកម្ពុជា និងផលប៉ះពាល់នៃការបណ្តេញចេញជាសមូហភាព។
៦. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា៖ របាយការណ៍ស្ថិតិពាណិជ្ជកម្មអន្តរជាតិ បង្ហាញពីការធ្វើពិពិធកម្មទីផ្សារ (Market Diversification) ក្រោយវិបត្តិការទូតជាមួយថៃ។អត្ថបទ(រមណីយដ្ឋាន សង្រ្គាម The War Resort)