» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5380 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695551 នាក់

តុលាការ​រាជធានី​ភ្នំពេញ​កាត់ទោស​លោក​សម​រង្ស៊ី​និង​គ្នីគ្នា​ឲ្យ​ជាប់គុក​យ៉ាងតិច​២០​ឆ្នាំ​បី​បទ​ឧបឃាត​

 

​ភ្នំពេញ​៖​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១​មិនា​២០២១​នេះ​បាន​កាត់ទោស លោក សម រង្ស៊ី ប្រធានស្តីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២៥​ឆ្នាំ ព្រមទាំង​ដកហូត​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ផងដែរ​។ ឯ លោកស្រី មូរ សុខ​ហួរ និង​លោក អេង ឆៃអ៊ាង អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២២​ឆ្នាំ​។​a cnrp coma4 

​ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់​អតីត​បក្សប្រឆាំង​នេះ​៦​រូប​ផ្សេងទៀត រួមមាន លោកស្រី ជូ​ឡុង សូ​មួ​រ៉ា លោក ហូរ វ៉ាន់ លោក ម៉ែន សុថា​វរិ​ន្ទ្រ លោក នុត រំដួល លោក ឡុង រី និង​លោក អ៊ូ ច័ន្ទ​ឫទ្ធិ​តុលាការ​ក៏បាន​ដាក់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ ។ បន្ថែម​ពីនេះ តុលាការក្រុង​ភ្នំពេញ ក៏បាន​ប្រកាស​ដកហូត​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត និង​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ទៀតផង​។​

លោក សម រង្ស៊ី​ដែល​រស់នៅ​ក្រៅប្រទេស តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក បាន​ហៅ​សាលក្រម​របស់​សាលាដំបូង​ក្រុងភ្នំពេញ​នៅថ្ងៃនេះ​ថា ជា​សាលក្រម​គួរ​ឲ្យ​អស់សំណើច ហើយ​ឆ្លុះបញ្ចាំង​ពី​ការភ័យខ្លាច​របស់លោក ហ៊ុន សែន ដែល​ចង់​កម្ចាត់​លោក សម រង្ស៊ី ចេញពី​ឆាកនយោបាយ នៃ​ប្រទេស​កម្ពុជា​។ លោក សម រង្ស៊ី ថា បើ​មានការ​បោះឆ្នោត​ត្រឹមត្រូវ របប​ផ្តាច់ការ​ហួស​សម័យ នឹង​មកដល់​ទីបញ្ចប់​របស់​វា​។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​លោក សម រ​ង្ស៉ី និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ផ្សេងទៀត ត្រូវបាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ឬ ឧបឃាត ក្រោម​ឧបាយកល​ជា​យុទ្ធសាស្ត្រ​នៃ​ការវិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ​២០១៩​ដែល​ទទួល​បរាជ័យ​៕a cnrp malay 

​