» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6482 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696653 នាក់

បន្ទាប់ពីវត្តមាននាវាយោធារដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមកដល់កម្ពុជា

 

ភ្នំពេញ៖លោកស្រី Rosie Winterton រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមកដល់កម្ពុជានាថ្ងៃទី២៥សីហានឹង ត្រូវធ្វើដំណើរទស្សនកិច្ចទៅកាន់ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ ខេត្តឧត្តរមានជ័យជាទីដែលជនភៀសសឹកខ្មែរ កំពុងស្នាក់នៅជំរំបណ្តោះអាសន្ន បន្ទាប់ពីមានការប្រយុទ្ធគ្នាក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីពេលកន្លងទៅ។a minister  GB 

ក្នុងពេលទស្សនកិច្ចទៅកាន់ជំរំជនភៀសសឹកខ្មែរ លោកស្រី Rosie Winterton នឹងពិនិត្យមើល​កម្ម​វិធី​អប់រំ ដែលទទួលបានការឧបត្ថម្ភពីព្រីតថេន។ បន្ទាប់មកលោកស្រី នឹងវិលមកកាន់ទីក្រុងភ្នំពេញ ដោយគ្រោងជួបលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត និងមន្ត្រីរដ្ឋាភិបាលកម្ពុជា ដើម្បីពិភាក្សាពីការធ្វើពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍន៍ និងបញ្ហាសិទ្ធិមនុស្ស។

បើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតព្រីតថេន ទស្សនកិច្ចរបស់លោកស្រី Rosie Winterton នៅកម្ពុជាពេលនេះ ក៏ជាការគូសបញ្ជាក់ពីការគាំទ្ររបស់អង់គ្លេស​ក្នុងការរក្សាសន្តិភាព ដោយ​ចីរភាព និងការអនុវត្តឲ្យបានពេញលេញ​នូវបទឈប់​បាញ់​ដែលកម្ពុជា និងថៃ បានព្រមព្រៀងគ្នា កាលពីចុងខែធ្នូ​ឆ្នាំ​២០២៥។

សម្រាប់កម្ពុជាលោកស្រី Rosie Winterton រដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកបាននិយាយ៖ «កម្ពុជាស្ថិតនៅចំកណ្តាលតំបន់ដែលមានសារៈសំខាន់ចំពោះសន្តិសុខ និងវិបុលភាពរបស់ព្រឹតថេន។ ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្ញុំបានឃើញពីរបៀបដែលការគាំទ្ររបស់ព្រឹតថេនកំពុងជួយសហគមន៍នានាឱ្យងើបឡើងវិញពីជម្លោះ និងជួយដោះមីនដែលបង្កការគំរាមកំហែងដល់អាយុជីវិត និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ព្រឹតថេនប្តេជ្ញាគាំទ្រស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា ហើយបន្តធ្វើការរួមគ្នាដើម្បីកសាងតំបន់ដែលមានសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា»។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ធ្វើឡើង​តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាវា HMS Tamar របស់កងទ័ពជើងទឹកអង់គ្លេស បានចូលសំចតនៅមូលដ្ឋានកងទ័ពជើងទឹករាម  កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ដែលជាទស្សកិច្ចលើកទី៣ចាប់ពីឆ្នាំ២០២៣មក។ស្ថានទូតអង់គ្លេសប្រចាំកម្ពុជាឲ្យដឹងថា៖ ដំណើរទស្សនកិច្ចរបស់នាវាល្បាតសមុទ្ររបស់កងទ័ពជើងទឹកអង់គ្លេសនាពេល​នេះគឺ​ជាជំហានថ្មីមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិរវាងអង់គ្លេស និងកម្ពុជា។ តាមគម្រោង កងទ័ពជើងទឹកអង់គ្លេស និងកងយោធពលខេមរភូមិន្ទ នឹងហ្វឹកហ្វឺនលើការឆ្លើយតបផ្នែកវេជ្ជសាស្ត្រ ការថែទាំអ្នករងរបួស ការគ្រប់គ្រងការខូចខាត និងជំនាញនាវាចរណ៍ផ្សេងៗ។

សូមជម្រាបជូនថា HMS Tamar គឺជានាវាល្បាតសមុទ្រប្រភេទ River-Class របស់កងទ័ពជើងទឹកអង់គ្លេសដែលកំពុងបំពេញបេសកកម្មនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាវាល្បាតសមុទ្រនេះអនុវត្តភារកិច្ចពាក់ព័ន្ធនឹងសន្តិសុខសមុទ្រ ការការពារធនធានជលផល ជំនួយមនុស្សធម៌ និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់។ ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោក Dominic Williams បានសម្តែងការស្វាគមន៍ចំពោះការមកដល់របស់នាវា HMS Tamar និងក្រុមនាវិកអង់គ្លេស ដោយ​បានចាត់ទុកការចូលសំចតនៅមូលដ្ឋានទ័ពជើងទឹករាមជាលើកដំបូងនេះជាការ​បង្ហាញឱ្យឃើញ​ពីការរីកចម្រើននៃទំនាក់ទំនងកងទ័ពជើងទឹករវាងប្រទេសទាំងពីរ។ស្ថានទូត​ឱ្យដឹង​តាម​ទំព័រ​ហ្វេសប៊ុក (Facebook) ថា ក្នុង​អំឡុង​ទស្សនកិច្ច​នាវា HMS Tamar និងក្រុមនាវិកអង់គ្លេស នឹង​មាន​ការ​ធ្វើ​សមយុទ្ធ​ហ្វឹកហ្វឺន​រួម​ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការពារ​ជាតិ និង​ការផ្លាស់ប្ដូរ​ជំនាញ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស រួម​ទាំង​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ដែនសមុទ្រ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក។

មេបញ្ជាការ​កងទ័ពជើងទឹក លោក ទៀ សុខា បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា កងទ័ពជើងទឹក​នៃ​ប្រទេស​ទាំងពីរ​នឹង​ធ្វើ​ការ​ហ្វឹកហ្វឺន​រួមគ្នា​ផ្ដោត​លើ​ការងារ​សង្គ្រោះ​អ្នក​រងរបួស​លើ​នាវា ផ្នែក​វេជ្ជសាស្ត្រ ជំនាញ​នាវាចរណ៍ និង​សកម្មភាព​កីឡា​ជាដើម។

នាវាចម្បាំង​របស់​ចក្រ​ភព​អង់គ្លេស អេច​អឹម​អេស តាម៉ារ (HMS Tamar )មាន​ប្រវែង​ប្រមាណ ៩០​ម៉ែត្រ ទទឹង​ជាង ១៣​ម៉ែត្រ និង​មាន​ក្រុម​នាវិក​ប្រមាណ ៦០​នាក់​។

មេបញ្ជាការនាវា HMS Tamar លោក Tom Lindsey បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកអង់គ្លេសមកកាន់កម្ពុជាពេលនេះបង្ហាញពីការរីកចម្រើននៃភាពជាដៃគូរវាងប្រទេសទាំងពីរ និងជាឱកាសសម្រាប់កងទ័ពជើងទឹកអង់គ្លេស និងកម្ពុជាធ្វើការជាមួយគ្នា ជាពិសេសលើជំនាញវេជ្ជសាស្ត្រ និងជំនាញនាវាចរណ៍។

គួរឲ្យដឹងថា ​ក្រោយពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែ​មេសា ឆ្នាំ២០២៥ កម្ពុជាបានអនុញ្ញាតឲ្យនាវាបរទេសចូលសំចតជាហូរហែរួមមាន​​ នាវាកងទ័ពជប៉ុន នាវាកងទ័ពវៀតណាម ចិន រុស្ស៊ី និងឥណ្ឌាជាដើម។

ចក្រភព​អង់គ្លេស​បាន​ដាក់​នាវា​ចម្បាំង អេ​ច​អឹម​អេស តា​ម៉ារ ឱ្យមាន​វត្តមាន​ជា​អចិន្ត្រៃយ៍​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ចាប់តាំងពី​ចុងឆ្នាំ​២០២១ ដើម្បី​បំពេញបេសកកម្ម​ល្បាត​ដែនសមុទ្រ ប្រយុទ្ធ​ប្រឆាំង​ការ​រត់​ពន្ធ និង​សកម្មភាព​ខុសច្បាប់​តាម​សមុទ្រ ការពារ​ធនធាន​ជលផល និង​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ប្រឆាំង​ភេរវកម្ម​។ លើស​ពី​នេះ នាវា​នេះ​ក៏​មាន​តួនាទី​ក្នុង​បេសកកម្ម​ស្វែងរក និង​ជួយសង្គ្រោះ ព្រមទាំង​ការ​ធ្វើ​សមយុទ្ធ និង​ហ្វឹកហាត់​រួមគ្នា​ជាមួយ​កងទ័ពជើងទឹក​នៃ​ប្រទេស​សម្ព័ន្ធមិត្ត និង​ដៃគូ​ក្នុង​តំបន់។a ream GB4