» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9011 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699182 នាក់

ចាប់ខ្លួន​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ចំនួន​៤​នាក់ ក្នុងចំណោម​១០​នាក់​ដែលសកម្មការពារបរិស្ថាន

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២៤​នេះ សកម្មជន​អង្គការ​មាតា​ធម្មជាតិ​ចំនួន​៤​នាក់ ក្នុងចំណោម​១០​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម ដោយ​សម្រេច​ផ្តន្ទាទោស​ជនជាប់ចោទ​ទាំង​១០​នាក់​ចន្លោះ​ពី​៦​ឆ្នាំ​ដល់​៨​ឆ្នាំ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០២១​។​a mother nature1 

​ជនជាប់ចោទ​៣​នាក់ រួមមាន លោក Alex Gonzalez-Davidson សហ​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ​, យឹម លាង​ហ៊ី និង​ស៊ុន រដ្ឋា ត្រូវបាន​ផ្តន្ទាទោស​ម្នាក់ៗ​ចំនួន​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​។​​ចំណែក​៧​នាក់​ទៀត រួមមាន ថុ​ន រដ្ឋា​,​លី ចាន់​ដារ៉ាវុត​, ភួ​ន កែវ​រស្មី​, ឡុង គ​ន្ធា និង​ប្រាំ​នាក់​ផ្សេងទៀត មិន​បង្ហាញខ្លួន​ពេល​សវនាការ​កន្លងមក ត្រូវបាន​ផ្តន្ទាទោស​ម្នាក់ៗ​ចំនួន​៦​ឆ្នាំ​ក្នុង​ពន្ធនាគារ​ពីបទ​រួមគំនិត​ក្បត់​។ នៅក្នុងពេល​ប្រកាស​សាលក្រម​នោះ ចៅក្រម​ក៏បាន​ប្រកាស​ឱ្យ​ចាប់ខ្លួន​ទាំងអស់នោះ​ផងដែរ ។

សូមបញ្ជាក់ថាសកម្មជន​ចលនា​មាតា​ធម្មជាតិ​បានបង្ហាញ​មុខ​នៅ​តុលាការ និង​បាន​ការពារ​ខ្លួន​ថា មិនបាន «​ប្រមាថ​ព្រះមហាក្សត្រ​» និង «​រួមគំនិត​ក្បត់​» ដូច​ការចោទប្រកាន់​ឡើយ​។​
​កាលពីខេឧសភាកន្លងទៅ តុលាការ​បើកសវនាកា​រ​ជំនុំជម្រះ​លើកដំបូង គេ​ឃើញ​មាន​វត្តមាន​មេធាវី​ការពារ​ក្តី និង​សកម្មជន​ចលនា​មាតា​ធម្មជាតិ រួមមាន​លោក យឹម លាង​ហ៊ី លោក លី ចាន់​ដារ៉ាវុត លោក ថុ​ន រដ្ឋា កញ្ញា ឡុង គ​ន្ធា កញ្ញា ភួ​ន កែវ​រស្មី ដែល​ស្លៀកពាក់​ស ហើយ​ដៃ​កាន់​ផ្កាឈូក​។​

​ប៉ុន្តែ​ចៅក្រម​បានសម្រេច​ឱ្យ​ពួកគេ​ចំនួន ៤​នាក់​ចេញ​ក្រៅ​បន្ទប់​សវនាការ ដោយ​ទុក​តែ​លោក យឹម លាង​ហ៊ី តែ​ម្នាក់​ប៉ុណ្ណោះ ដើម្បី​សួរនាំ​។ ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​» តាំងពី​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១​។​​នៅក្នុង​សវនាការ​នោះ អ្នកស្រី អ៊ុក រ៉េត​គ​ន្ធា ប្រធាន​ចៅក្រម​ជំនុំជម្រះ បានឱ្យដឹងថា​លោក យឹម លាង​ហ៊ី កញ្ញា ស៊ុន រដ្ឋា និង​លោក អា​ឡិច​ហ្ស​ង់​ដ្រូ ហ្គ​ន់​សា​ឡេស ដេ​វិត​សិន (Alex Gonzalez-Davidson) ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ត្រូវបាន​ចោទប្រកាន់​ពីបទ «​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួមគំនិត​ក្បត់​» ដែល​ប្រព្រឹត្ត​សកម្មភាព​ក្នុងប្រទេស​កម្ពុជា​អំឡុង​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០២១​។​

​ចំណែក​សកម្មជន​ចំនួន ៧ នាក់​ផ្សេងទៀត ដែល​រួមមាន​លោក លី ចាន់​ដារ៉ាវុត លោក ថុ​ន រដ្ឋា កញ្ញា ឡុង គ​ន្ធា កញ្ញា ភួ​ន កែវ​រស្មី លោក ម៉ិ​ញ ពិសិដ្ឋ កញ្ញា រ៉ី រក្សា និង​លោក ពក ខឿ​យ រង​ការចោទប្រកាន់​ពីបទ​«​រួមគំនិត​ក្បត់​»​។​​ភស្តុតាង​ដែល​ដាក់បន្ទុក​លើ​ពួកគេ គឺ​ឃ្លី​ប​វីដេអូ​ដែលជា​ការសន្ទនា​គ្នា​រវាង​សកម្មជន​ចលនា​មាតា​ធម្មជាតិ ជាមួយ​លោក​អា​ឡិច​ហ្ស​ង់​ដ្រូ តាម​ប្រព័ន្ធ Zoom កាល​អំឡុង​ឆ្នាំ ២០២១ ការផ្តល់​បទសម្ភាសន៍​របស់លោក អា​ឡិច​ហ្ស​ង់​ដ្រូ ជាមួយ​សារព័ត៌មាន​អាស៊ីសេរី និង​សារព័ត៌មាន ឌឹ​ខេ​ម​បូ​ឌា​ដេលី និង​ការទទួលបាន​លុយ ឬ​ប្រាក់ខែ​ក្នុង​ការធ្វើសកម្មភាព​ជា​ដើម​។ នេះ​បើតាម​ប្រធាន​ចៅក្រម​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េត​គ​ន្ធា ដែល​បាន​អាន​សំណុំរឿង​នោះ​ក្នុង​សវនាការ​។​

​ទាំង​អ្នកស្រី អ៊ុក រ៉េត​គ​ន្ធា និង​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទសួរ​លោក យឹម លាង​ហ៊ី ពាក់ព័ន្ធ​នឹង​សម្រង់​សម្តី​ដែល​សមត្ថកិច្ច​បាន​ដកស្រង់​ចេញពី​ការប្រជុំ Zoom និង​ចោទសួរ​អំពី​ការចូលរួម​សកម្មភាព​ជាមួយ​ចលនា​មាតា​ធម្មជាតិ ក៏ដូចជា​ការទទួលបាន​លុយ ឬ​ប្រាក់ខែ​ដែល​លោក​ទទួលបាន​ប្រមាណ ៥០០ ដុល្លារ​អាមេរិក​។​
​លោក យឹម លាង​ហ៊ី បាន​ការពារ​ខ្លួន និង​ប្រាប់​ចៅក្រម​ថា លោក​មិនបាន​ប្រមាថ​ព្រះមហាក្សត្រ​ឡើយ និង​ថា លោក​តែងតែ​ការពារ​ព្រះមហាក្សត្រ​។ លោក​បន្តថា លោក​ទើប​ចូលរួម​ជាមួយ​ចលនា​មាតា​ធម្មជាតិ​បាន​ប្រមាណ ១​ខែ ទៅ ២​ខែ​ប៉ុណ្ណោះ ដោយសារ​លោក​ចង់ការ​ពារ​ធនធានធម្មជាតិ និង​បរិស្ថាន ដែល​បញ្ហា​ទាំងនេះ​នៅតែ​កើតមាន​ក្នុងប្រទេស ឱ្យស្រប​តាមច្បាប់ និង​រដ្ឋធម្មនុញ្ញ​។​

​លោក យឹម លាង​ហ៊ី ប្រាប់​ចៅក្រម​ទៀតថា លោក​ធ្លាប់​ជាប់ពន្ធនាគារ​ជាង ៤ ខែ ដោយ​អាជ្ញាធរ​បាន​ឃាត់ខ្លួន​អំឡុង​ខែមិថុនា ឆ្នាំ ២០២១ និង​ត្រូវបាន​ដោះ​លែងឱ្យ​ស្ថិត​នៅក្រៅ​ឃុំ អំឡុង​ខែវិច្ឆិកា ឆ្នាំ ២០២១​។​ បន្ទាប់ពី​សវនាការ​បា​ន​បិទ​បញ្ចប់ លោក យឹម លាង​ហ៊ី ប្រាប់​អ្នកសារព័ត៌មាន​នៅក្រៅរ​បង​តុលាការ ដែល​ឃ្លាំមើល​ដោយ​កងកម្លាំង​ចម្រុះ​មួយចំនួន​ថា​៖ «​ខ្ញុំ​បញ្ជាក់​ឡើងវិញ ពូជពង្ស​របស់ខ្ញុំ គឺ​ពូជពង្ស​គោរព​ព្រះមហាក្សត្រ ជីតា​របស់ខ្ញុំ​ទទួលបាន​មេដាយមាស​ពី​ព្រះមហាក្សត្រ​។ ខួរក្បាល​របស់ខ្ញុំ ការងារ​របស់ខ្ញុំ​ធ្វើ​កន្លងមក គឺ​ខ្ញុំ​គោរព​អង្គ​ព្រះមហាក្សត្រ​ជាងគេ​បំផុត​។ បើទោះបី​ជាមាន​ការជជែក​ទាក់ទង​អង្គ​ព្រះមហាក្សត្រ ក៏​ខ្ញុំ​លើកឡើង​ស្កាត់​មិនឱ្យ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដាច់ខាត​»​។​


​ចំណែក​កញ្ញា ភួ​ន កែវ​រស្មី ដែល​ធ្លាប់​ជាប់ពន្ធនាគារ​ជាង ១​ឆ្នាំ ពីបទ «​ញុះញង់​» នៅតែ​ចាត់ទុកថា សកម្មភាព​របស់​សកម្ម​ជន​ចលនា​មាតា​ធម្មជាតិ​ស្អាតស្អំ និង​មិនបាន​ប្រព្រឹត្ត​ខុសច្បាប់​អ្វី​ឡើយ​។ កញ្ញា​បន្តថា តុលាការ​នឹង​បន្ត​សវនាការ​ជំនុំជម្រះ នៅ​ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤​។​​កញ្ញា​ប្រាប់​អ្នកសារព័ត៌មាន​ថា​៖ «​ក្នុងនាម​ជា​ជនជាប់ចោទ ពួកយើង​អត់​ចង់ឱ្យមាន​សវនាការ​មួយថ្ងៃ​ពេញ​ទេ ព្រោះ​ពួកយើង​មានការ​នឿយហត់​នៅក្នុង​ការ​ចោទសួរ នៅក្នុង​បញ្ហា​មួយចំនួន ដែល​យើង​អត់​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​គ្រាន់តែ​ជា​សកម្មភាព​ស្អាតស្អំ​ដែរ​។ ប៉ុន្តែ​ចៅក្រម​បានសម្រេច​ហើយ​ថា​នឹងធ្វើ​សវនាការ​មួយថ្ងៃ​ពេញ​នៅ​ថ្ងៃទី ៥ ខែមិថុនា ខែក្រោយ​នេះ​»​។​


​លោក អំ សំអាត នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ ធ្លាប់និយាយថា អង្គការ​ជាតិ​និង​អង្គការ​អន្តរជាតិ​ដែល​ធ្វើការ​លើកកម្ពស់​ផ្នែក​បរិស្ថាន​យល់ថា ការចោទប្រកាន់​លើ​ពួកគេ គឺជា​រូបភាព​គំរាមកំហែង និង​បំភិតបំភ័យ​។​​គួរ​បញ្ជាក់ថា សកម្មជន ៣ នាក់ ក្នុងចំណោម​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​រួមមាន​កញ្ញា ភួ​ន កែវ​រស្មី កញ្ញា ឡុង គ​ន្ធា និង​លោក ថុ​ន រដ្ឋា ធ្លាប់​ជាប់ពន្ធនាគារ​ជាង ១​ឆ្នាំ​ពីបទ «​ញុះញង់​» ពាក់ព័ន្ធ​ទៅនឹង​គម្រោង​យុទ្ធនា​ការដើរ​តែម្នាក់ឯង​របស់​កញ្ញា ឡុង គ​ន្ធា ទៅកាន់​គេហដ្ឋាន​របស់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដើម្បី​ស្នើ​សុំឱ្យ​បញ្ឈប់​ការ​លុប​បឹង​តា​មោក​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ​៕a mother nature a mother nature2 


​

​