» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9268 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659775 នាក់

មេដឹកនាំ​ចិន​មក ពង្រឹង​កិច្ច​សហប្រតិបត្តិ​និង​ការ​ការអនុវត្ត​ច្បាប់ ប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ និង​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ស្រុក​ខ្មែរ​

​ភ្នំពេញ​៖​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ប្រាប់​ទៅ នាយ​ឧ​ត្ត​ម​សេនីយ៍ ហឺ វ័យ​ទុង (He Weidong) អនុប្រធាន​(​ទី​ពីរ​) នៃ​គណៈកម្មាធិការ​យោធា​ម​ជ្ឈឹ​ម​បក្ស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ថា រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៅតែ​បន្ត​រក្សា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​ទាំងពីរ​។​​សម្តេច​មហា​បវរ​ធិបតី​បាន​ទទួល​ជួប ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ ហឺ វ័យ​ទុង ដធ្វើឡើង​នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែធ្នូ ឆ្នាំ​២០២៣​។​a china phall3 

​តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​កិច្ច​ប្រជុំបាន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ដែល​ចំណង​ការទូត​នេះ បានចាប់ផ្តើម​តាំងពី​ឆ្នាំ​១៩៥៨ ក្នុង​សម័យកាល​ថ្នាក់ដឹកនាំ​ជំនាន់​មុន គឺ​ព្រះ​នរោត្តម សីហមុនី ព្រះ​បរម​រតន​កោដ្ឋ និង​ឯកឧត្តម ម៉ៅ សេទុង និង​ឯកឧត្តម ជូ អេ​ន​ឡាយ ហើយ​ទំនាក់ទំនង​នេះ ត្រូវបាន​ពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ ដោយ​សម្តេច​តេ​ជោ និង​ឯកឧត្តម ស៉ី ជិន​ពីង ហើយ​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៅតែ​បន្ត​រក្សា​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ នៃ​ប្រទេស​ទាំងពីរ​»​។ នាយ​ឧ​ត្ត​ម​សេនីយ៍ ចិន​ថា ក្រោម​ការដឹកនាំ​របស់ សម្តេច​ធិបតី ក្នុង​អាណត្តិ​ទី​៧ ទំនាក់​ទំនងជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ កាន់តែ​រឹងមាំ និង​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា នៃ​ការជំរុញ​ការកសាង សហគមន៍​ជោគវាសនា​រួម​កម្ពុជា​-​ចិន ផងដែរ​។​

​ព្រឹក​ថ្ងៃទី​៤​ធ្នូ​នេះដែរ​ប្រតិភូ​ក្រសួងមហាផ្ទៃ​ដឹកនាំ​ដោយ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក សុខ ផល បាន ជួបប្រជុំ​ជាមួយ គណៈប្រតិភូ​ជាន់ខ្ពស់​ចិន ដឹកនាំ​ដោយ លោក YANG CHUNLEI អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​នយោបាយ​ច្បាប់ ម​ជ្ឈឹ​ម​បក្ស​កុំម្មុយនីស្ត​ចិន នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។​កិច្ចប្រជុំ បាន​ផ្តោតលើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ លើ​ការប្រយុទ្ធប្រឆាំង​ល្បែងស៊ីសង​តាម​អន​ឡាញ​(online) និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។​ភាគី​សមត្ថកិច្ច​កម្ពុជា ជាពិសេស​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ជំហរ​យ៉ាង​ម៉ឺង​មាត់​លើ​ការអនុវត្ត​ច្បាប់​តាម​ការសម្រេច​របស់​រា​ជ​រដ្ឋាភិបាល ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ជា​នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក ស សុខា ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​សមត្ថកិច្ច​ចិន និង​បណ្តា​ប្រទេស​ពាក់ព័ន្ធ​ស៊ើបអង្កេត និង​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ជាច្រើន​ពាន់​នាក់ បញ្ជូនទៅ​ផ្តន្ទាទោស​តាមច្បាប់​នាពេល​កន្លងមក និង​កំពុង​ធ្វើជា​បន្តបន្ទាប់​។​

សូមបញ្ជាក់ថា កាល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​អាណត្តិ​ទី​៦ បានចេញ​លិខិត​បង្គាប់​ការចាត់តាំង លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំងប្រទេស​។​កាលនោះ​ជា​លទ្ធផល​សមត្ថកិច្ច​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត បាន​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បាន​ប្រមាណ​ជាង ៩​ពាន់​ទីតាំង និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣.០៣២​នាក់​(​ស្រី​ចំនួន ៥.៥៨៩​នាក់​) ក្នុងនោះ​មាន​មួយចំនួន​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ក៏បាន​ចាត់វិធានការ​ច្បាប់ បញ្ជូនទៅ​តុលាការ គិត​ត្រឹម​រយៈពេល ១៧​ថ្ងៃ ពោលគឺ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​។​ក្រសួងមហាផ្ទៃមិនបានបង្ហាញថាមានចិនប៉ុន្មាននាក់ត្រូវបានចាប់ខ្លួននោះឡើយកាលនោះ។

​លោក សុខ ផល ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ បានឱ្យដឹងថា ជនសង្ស័យ​ចំនួន ១២.៧៨៦​នាក់​(​ស្រី ៥.៤៩៤​នាក់​) បានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា និង​បាន​បញ្ជូនទៅ​តុលាការ​ចំនួន ២៤៦​នាក់​(​ស្រី ៩៥​នាក់​)​។​ការបង្ក្រាប​នេះ​បានធ្វើ​ឡើង​ក្រោយពី​រកឃើញថា​បទបញ្ជា​បិទ​ល្បែងស៊ីសង​ដែលជា​សំណូមពរ​របស់​ភាគី​ចិន​ដូចជា​មិនបាន​លទ្ធផល​អ្វី​ឡើយ​ពិសេស​នៅ​ក្រុងព្រះសីហនុ​។​a china phall a china phall1 a china phall2 a game phall 

 

 

​