» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7044 នាក់

ម្សិលមិញ 7206 នាក់

សរុប 20671684 នាក់

កម្ពុជា នឹង​ផ្ដល់​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លារ​អាមេរិក ជា​ជំនួយ​បន្ទាន់​និង​បញ្ជូន​មន្ត្រី​២​រូប​ជួយ​មី​យ៉ាន់​ម៉ា ដែល​រង​ការរញ្ជួយ​ដី​


​ភ្នំពេញ​៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​ពិសេស​បន្ទាន់​មួយ​តាម​ព្រ​ព​ន្ធ័​អន​ឡាញ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​រសៀល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៥​នេះ ។​a brak brma 

គ្រៅពីនេះ​ដោយមាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក៏ បាន​ចាត់​បញ្ជូន​មន្ត្រី​ចំនួន ០២​រូប ដែល​សមាជិក​ក្រុម​ប៉ាន់ប្រមាណ និង​ឆ្លើយតប​បន្ទាន់​របស់​អាស៊ាន ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស ជា​សមាជិក​អាស៊ាន​ផ្សេងទៀត ក្នុង​បេសកកម្ម​អន្តរាគមន៍​សង្គ្រោះ​គ្រោះ​រញ្ជួយ​ដី ដែល​បាន​កើតឡើង​ក្នុងប្រទេស មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២៥ តាម​ការស្នើសុំ​របស់រ​ដ្ឋា​ភិ​បាល​មី​យ៉ាន់​ម៉ា និង​មជ្ឈមណ្ឌល សម្របសម្រួល​ជំនួយ​មនុស្សធម៌​អាស៊ាន សម្រាប់​ការគ្រប់គ្រង​គ្រោះមហន្តរាយ (AHA Centre)​ផងដែរ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បណ្តាញ​ព័ត៌មាន ទទួលបាន​នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២៥​នេះ​បាន​ឱ្យដឹងទៀតថា មន្ត្រី​ដែល​ត្រូវបាន​បញ្ជូនទៅ​ចូលរួម​ក្នុង​បេសកកម្ម​ខាងលើ នឹង​ផ្តល់​ការគាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង ក្នុងការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​នេះ​។ ការចូលរួម​របស់​ពួកគេ​ក្នុង​បេសកកម្ម​នេះ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត របស់​កម្ពុជា​ដោយ​ឈរលើ​ស្មារតី​សាមគ្គីភាព​ជាមួយ​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុងពេល​វេលា​ដ៏​លំបាក​នេះ​។​

​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ១៦៤៤​នាក់​បាន​ស្លាប់ និង​៣៤០០​នាក់​បាន​រងរបួស ក្រោយ​គ្រោះ​រញ្ជួយ​ដី​កម្រិតធ្ងន់ ៧.៧​រ៉ិ​ច​ទ័​រ វាយប្រហារ​លើ​ភាគ​ពាយព្យ​នៃ​ទីក្រុង Sagaing នៅ​ភាគ​កណ្ដាល​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃ​សុក្រ ទី​២៨ ខែមីនា ហើយក៏​បង្ក​ផលប៉ះពាល់​ដល់​ប្រទេស​ក្បែរ​ខាង​ដូចជា​ថៃ​ផងដែរ​។ «​គ្រប់​មន្ទីរពេទ្យ​យោធា និង​ស៊ីវិល​ទាំងអស់ រួមទាំង​បុគ្គលិក​សុខាភិបាល ត្រូវតែ​ធ្វើការ​ងារ​រួមគ្នា​ក្រោម​ការសម្របសម្រួល​មួយ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ធានា​ឱ្យបាន​នូវ​ការឆ្លើយតប​ខាង​វេជ្ជសាស្ត្រ​ឱ្យមាន​ប្រសិទ្ធភាព​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ប្រមុខ​រដ្ឋាភិបាលយោធា លោក Min Aung Hlaing ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​មី​យ៉ាន់​ម៉ា​។​

​ប្រទេស​ឥណ្ឌា ចិន និង​ថៃ ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដែល​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ និង​ក្រុម​អ្នក​ជួយសង្គ្រោះ​ទៅកាន់​មី​យ៉ាន់​ម៉ា រួមជាមួយ​ជំនួយ និង​ក្រុម​អ្នក​ជួយសង្គ្រោះ​មកពី​ប្រទេស​ផ្សេងទៀត​ដូចជា ម៉ាឡេស៊ី សិង្ហ​បុរី និង​រុ​ស្ស៉ី ខណៈ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​សន្យា​ផ្ដល់ជំនួយ​សម្រាប់​មី​យ៉ាន់​ម៉ា​ផងដែរ​។​​ការឆ្លើយតប​បន្ទាន់រ​បស់​កម្ពុជា​ក្នុងការ​បញ្ជូន​មន្ត្រី​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិការ​មនុស បានបង្ហាញ​ពី​ស្មារតី​សហប្រតិបត្តិការ និង​ឯកភាព​ក្នុង​តំបន់​អាស៊ាន​ក្នុងពេល​មាន​គ្រោះមហន្តរាយ​។​​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​សហគមន៍​ដែល​រង​ផលប៉ះពាល់ និង​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​៕a brak burma2 a brak burma3 a brakburma1 a burma quake3 


​