» សម្រាប់កម្មវិធីនគរសង្ក្រាន៣ថ្ងៃលោកហ៊ុនម៉ានីជាតួអង្គលេចធ្លោ! » រន្ទះបាញ់សម្លាប់ជាងថតរូបក្នុងវត្តម្នាក់និងរបួសសង្សារដែលកំពុងលេងកម្សាន្ដថ្ងៃចូលឆ្នាំ » វាយជនរងគ្រោះចង់ស្លាប់ គ្រួសារជនដៃដល់បោះសម្តីសំណង 1000$ បញ្ចប់រឿង » ខឹងម្តាយក្មេងប្រុសរងគ្រោះ ទម្លាយរឿងសម្ងាត់ផ្ទាល់ខ្លួនប្រាប់ប្រពន្ធ ជនដៃដល់សម្លាប់ក្មេងប្រុសជាកូន » ខឹង​ប្រពន្ធទើបកូនខ្ចីចូល​រាំ​លេង​ហើយ​ប្ដី​ទប់​កំហឹង​មិន​បាន​វាយ​៣​ដៃ​និង​ទាត់​ចំនួន​១០​ជើង » ពិបាកបំផុតប៉ូលិសចាប់ប៉ូលិសដាក់គុក » សន្លឹកបៀរបើកច្រកព្រុំដែននៅលើដៃថៃដដែល! » អារ៉ាប៊ីសាអ៊ូឌីតផ្តល់សារទៅប៉ាគីស្ថាន «កុំបារម្ភអី ! អារ៉ាប៊ីសាអ៊ូឌីតនឹងគាំទ្រសេដ្ឋកិច្ចប៉ាគីស្ថានយ៉ាងពេញទំហឹងជាមួយនូវការវិនិយោគ» » បុរសម្នាក់បានចាក់សម្លាប់សាហាយស្លាប់និងប្រពន្ធរងរបួសធ្ងន់ព្រោះតាមទាន់កំពុងក្បត់ » បង្ក្រាបទីតាំង Online Scam នៅកណ្តាលក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី ដោយមិនដឹងខ្លួនតែឃាត់ខ្លួនជនបរទេស២៦២នាក់ផ្តាច់ប្រភពលុយខ្មៅ! » គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 512 នាក់

ម្សិលមិញ 10494 នាក់

សរុប 19006293 នាក់

មុន​ទៅ​ភូ​មាកម្ពុជា​ក្នុងនាម​ប្រធាន​អាស៊ាន​ទទួលបាន​ការគាំទ្រ​ពី​ប្រធានាធិបតី​ឥណ្ឌូណេស៊ី

​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​នៃ​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ឯកឧត្តម ចូ​កូ វី​ដូ​ដូ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​សម្ដែង​នូវ​អំណរ​សាទរ​យ៉ាង​កក់ក្ដៅ ចំពោះ​កម្ពុជា​ក្នុងការ​ចូលកាន់​តំណែង ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២​។​ a hun indo 

ការប្រកាស​គាំទ្រ​ធ្វើឡើង​មុនពេល​ដែល​សម្តេច​តេ​ជោ​ត្រូវ​ចេញ​ដំំ​ណើ​រ​ទៅ​ប្រទេស​ភូមា​នា​ថ្ងៃទី​៧​ឬ​៨​មករា​ខាងមុខ​ដើម្បី​ជួប​សន្ទនា​ជាមួយ​លោក​ម៊ី​ន​អុង​ឡាំង​មេដឹកនាំ​យោធា​ភូមា​ដែល​មេដឹកនាំ​អាស៊ាន​ឯទៀត​មិន​ហៅចូល​ប្រជុំ​កំពូល​ជា​មួយពេល​ប្រទេស​ព្រុយ​ណេ​ជ្រា​ធាន​អ​ស៊ាន​។​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើការ​សន្ទនា​តាម​ទូរស័ព្ទ​ពី ឯកឧត្តម ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២​។​

​យោងតាម​ប្រកាស​ពត៍​មាន​ឲ្យ​ដឹងថា​ឯកឧត្តម​ចូ​កូ វី​ដូ​ដូ បានបញ្ជាក់​សាជាថ្មី​ម្តងទៀត នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​របស់​ឥណ្ឌូនេស៊ី ចំពោះ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ ឲ្យ​ទទួលបាន​ជោគជ័យ ដោយ ឯកឧត្តម ជឿជាក់ថា​ជោគជ័យ​របស់​កម្ពុជា នឹង​រួមចំណែក​ដល់​ជោគជ័យ របស់​ឥណ្ឌូនេស៊ី ក្នុងការ​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២៣​។​ 

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ដែល​បាន​គាំទ្រ​កម្ពុជា ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ និង​ដែល​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ កាលពី​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​សម្តេច​តេ​ជោ ក៏បាន​កោតសរសើរ​គំនិត​ផ្តួចផ្តើម​ជាច្រើន របស់​ឥណ្ឌូនេស៊ី ដែល​បានរួម​ចំណែក​ដល់​ដំណើរការ កសាង​សហគមន៍​អាស៊ាន​។​
​ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​បច្ចុប្បន្ន នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​ផ្លាស់ប្ដូរ ទស្សនៈ​អំពី​វិវឌ្ឍន៍​ថ្មីៗ​នៅ​មី​យ៉ាន់​ម៉ា និង​បាន​គូសបញ្ជាក់​ពី​សារសំខាន់ ក្នុងការ​ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់អា​ស៊ាន ដើម្បី​ជួយ​មី​យ៉ាន់​ម៉ា​ក្នុងការ​ស្វែងរក​ដំណោះស្រាយ​សមស្រប សំដៅ​ឈានទៅ​សម្រេចបាន​នូវ ការបង្រួបបង្រួម​ជាតិ សន្តិភាព និង​ស្ថិរភាព​យូរអង្វែង និង​ការអភិវឌ្ឍ​៕a indonesia pres a hun indo1