» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9173 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699344 នាក់

បុណ្យចូលឆ្នាំថ្មី​៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្ដេជ្ញា​ធ្វើកំណែទម្រង់​ស៊ីជម្រៅ


​ភ្នំពេញ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​យ៉ាង​មុតមាំ​ថា នឹង​រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ធ្វើកំណែទម្រង់​ស៊ីជម្រៅ ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន កសាង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អប្រសើរ​។​a hun new year 
​

ក្នុង​សារលិខិត​ជូន​ជនរួមជាតិ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ផ្សព្វផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៩​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា « រាជរដ្ឋាភិបាល​នៃ​កម្ពុជា នឹង​ខិតខំ​ពុះពារ គ្រប់បែបយ៉ាង​ជា​បន្តទៀត ដើម្បី​បន្ត​ថែរក្សា​ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់ សាធារណៈ ឲ្យ​បាន​កាន់តែ​រឹងមាំ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​របបរាជានិយម ស្របតាម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​រាល់​សមិទ្ធផល​ដែល​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទាំងមូល​សម្រេចបាន​នាពេល​កន្លងទៅ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាស​បន្តធ្វើ​កំណែទម្រង់​រដ្ឋ​ដ៏​ស៊ីជម្រៅ​តាម​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​» ក្នុងនោះ​មានការ​ពង្រឹង​អភិបាលកិច្ច​ល្អ តាមរយៈ​ការពង្រឹង​ស្ថាប័ន​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ការធ្វើកំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ការអភិវឌ្ឍ​ធនធានមនុស្ស ការកែលម្អ​ប្រព័ន្ធ​អប់រំ​ឲ្យ​កាន់​តែមាន​គុណភាព​ខ្ពស់​។​

​លើសពីនេះ រាជរដ្ឋាភិបាល​ក៏​នឹង​លើកកម្ពស់​ប្រព័ន្ធ​ការពារ​សង្គម ការលើកកម្ពស់​គុណភាព​សេវា​សុខាភិបាល និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំណង់ ផ្លូវ ស្ពាន និង​ធារាសាស្ត្រ បង្កើន​ប្រភព​ថាមពល​អគ្គិសនី អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម សិប្បកម្ម សេវាកម្ម​ដឹកជញ្ជូន​ពាណិជ្ជកម្ម ទេសចរណ៍ និង​វិស័យ​កសិកម្ម ឲ្យ​កាន់តែ​រីកចម្រើន​ឥតឈប់ឈរ​ថែមទៀត​។​
​ ក្នុង​សារលិខិត​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូស​រំលេច​ឱ្យឃើញ​ពី​សមិទ្ធផល​ជាច្រើន ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់ បាន​ប្រឹងប្រែង​សម្រេចបាន​ប្រកបដោយ​ឧ​ត្ត​ម​ប្រយោជន៍​ខ្ពស់​សម្រាប់​ជាតិ និង​ប្រជាជន​នៅក្នុង​ឆ្នាំ​ចាស់​ផងដែរ​។​

​ក្នុងនោះសម្រាប់​ការងារ​ការបរទេស​វិញ រាជរដ្ឋាភិបាល​បាន​ខិតខំ​បំពេញបេសកកម្ម​ការទូត នៅលើ​ឆាក​អន្តរជាតិ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​លើ​គ្រប់​វិស័យ ដោយ​ទទួលបាន​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា ជាអាទិ៍ កិច្ចប្រជុំ​ទូទៅ​លើក​ទី​៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក និង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២ កាលពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​បែ​ល​ហ្សិ​ក​។​

​កិច្ចប្រជុំ​នេះ​ក៏ បានអនុម័ត​គាំទ្រ​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ ឆ្នាំ​២០២០​។ ទន្ទឹមនេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ចូលរួមចំណែក​បញ្ជូន​ក​ង​យោធពលខេមរភូមិន្ទ​ជា​បន្ត បន្ទាប់ ទៅ​ចូលរួម​បំពេញបេសកកម្ម​ក្រោម​ឆ័​ត្រ អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ សាធារណរដ្ឋ ស៊ូដង់​ខាងត្បូង សាធារណរដ្ឋ​ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន ៨១៣​នាក់ ក្នុងនោះ​ស្រី ៦៦​នាក់​៕a hun child a hun hing 

​