» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 12348 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702519 នាក់

ករណីយ៍ពលករខ្មែរបាត់ខ្លួនពេលចុះទូកនេសាទមន្ត្រីកម្ពុជា ប្រចាំនៅប្រទេសថៃបានធ្វើការ និងតាមដានជាបន្តបន្ទាប់ជាមួយអាជ្ញាធរថៃ

 

ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះបានឲ្យដឹងថា៖មន្រ្តីអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីជួយសង្រ្គោះ និងបន្តស្វែងរកពលករខ្មែរដែលបានបាត់ខ្លួនក្នុងហេតុការណ៍លិចទូកនេសាទមួយនៅសមុទ្រ ក្នុងខេត្តត្រាត ប្រទេសថៃ។a baot sink1 

បើតាមលោក ស៊ុន មេសា  ទូកនេសាទនេះ បានចាកចេញទៅនេសាទនៅសមុទ្រកាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ប៉ុន្ដែទូកនេះបានបាត់ការទាក់ទងជាមួយម្ចាស់ទូក និងអាជ្ញាធរនៅថ្ងៃទី១០ ខែកក្កដាដោយមកដល់ពេលនេះសពពលរដ្ឋខ្មែរ ២រូប និងថៃ ១រូបត្រូវបានរកឃើញ។ «រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្រ្គោះ បានរកឃើញជនរងគ្រោះចំនួន ៣នាក់ ក្នុងចំណោម ៥នាក់ ដែលបានរងគ្រោះក្នុងហេតុការណ៍លិចទូកនេសាទនោះ។ ជនរងគ្រោះដែលរកឃើញទាំង ៣នាក់នោះ មានបងប្អូនខ្មែរ ២នាក់ និងថៃម្នាក់ ហើយសាកសពបងប្អូនខ្មែរ ១នាក់ ត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីធ្វើបុណ្យ ហើយសពម្នាក់ទៀតកំពុងតម្កល់នៅមន្ទីរពេទ្យដើម្បីរង់ចាំគ្រួសារមកទទួល»។

អ្នកនាំពាក្យក្រសួងការងាររូបនេះបន្ថែមថា៖ «យើងកំពុងសហការ តាមដាន និងស្វែងរកខ្មែរពីរនាក់ទៀតដែលត្រូវបានគេជឿជាក់ថា បានបាត់បង់ជីវិត»។លោកស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានសង្កត់ធ្ងន់ថា សុវត្ថិភាពរបស់បងប្អូនយើងនៅក្រៅប្រទេស គឺជាការងារអាទិភាព ដែលរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់៕a baot sink a baot sink2