វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2587 នាក់
ម្សិលមិញ 3261 នាក់
សរុប 13059376 នាក់
ភ្នំពេញ៖បុរសម្នាក់បើករថយន្ដសេរីទំនើប Ford EVEREST ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា BOK.KALO បើកបុកជាមួយរថយន្ដហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AJ-4681 រួចអូសគ្នាចូលមកមុខផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះស្ថិតតាមបណ្ដោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣តែមិនមានមនុស្សរងគ្រោះទ។រថយន្តនេះត្រូវបានគេស្គាល់ថាជាកម្មសិទ្ធរបស់តារ៉ាចម្រៀងរ៉េបល្បីឈ្មោះវ៉ាន់ដាដែលមានលុយហូហៀរ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងចរចាគ្នាដោះស្រាយបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនឲ្យរវល់ដល់នគរបាល។ក្រុមការងាររបស់លោកវ៉ាន់ដាក៏មកប្រាប់កាសែតថាគេជាអ្នកដោះស្រាយជូនឡានហៃឡិនឌឺសុំកាសែតយោគយល់។គេមិនដឹងថាតើអ្នកណាឬក៏ជាលោកវ៉ានដាជាអ្នកបើកឡានស៊េរីទំនើបទោះបុកឡានហៃឡឺឌឺនោះទេ?។ព្រោះប៉ូលិសត្រូវពិនិត្យមើលថាអ្នកបើកបរមានជាតិអាកុលដែរឬអត់?។តែបើគេសម្រួលគ្នាហើយស្អីក៏នគរបាលមើលមិនឃើញដែរ?៕