» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11314 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701485 នាក់

តៃកុង​ងោក​ឲ្យ​ព្រូ​បើក​ជំនួស​លេង​ម៉ា​ទំហឹង​ក្រឡាប់​៣​ត្រឡប់​ចូល​ស្រែ​

​សៀមរាប​:​ឡានក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើក​លឿន​ក្រឡាប់​ទាំង ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤ និង​២០​នាទី​នៅ​ចំណុច ចន្លោះ​បង្គោល​លេខ ៣៤០ និង​៣៤១​ស្ថិតនៅ​ភូមិ ប៉ាក់​ប៉ាន់ ឃុំ​ពួក ស្រុក​សរសរ​ស្តម្ភ និង​ស្រុក​ពួក ខេត្តសៀមរាប​។​រថយន្ត​ដឹក​អ្នកដំណើរ​ដែល​គ្រោះថ្នាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 3.4999​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ក្រឡាប់​ផ្ងារជើង​អូស​ប្រវែង ៧០០​ម៉ែត្រ​ធ្លាក់​ស្រែ​ផ្ងារជើង​ឡើង​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ចំនួន ២៧​នាក់ ក្នុងនោះ​មាន​ជនបរទេស ០៣​នាក់​ផងដែរ​។​a car acident 

​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា ÷​គាត់​បាន​ទិញ​សំបុត្រ​នៅ​ផ្សារ​សុរិយា ខាងជើង​ផ្សារ​ថ្មី​ដែលមាន​ភ្នំ​រស្មី​ភ្នំពេញ​អ៊ុ​ិ​ច​ប្រេ​ស​ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ មុនពេល​មកដល់​កន្លែង​កើតហេតុ​ខាង តៃកុង​ឡាន​ងងុយដេក (​ងោក​)​ក៏​បានអោយ​ព្រូឡាន​បើក​ជំនួស​វិញ​។​បាន​ដូច​ចិត្ត​តៃកុង​វ័យក្មេង​លេង​ម៉ា​ទំ​ហ៊ឹង​បើក​ក្នុងស្ថានភាព​លឿន​ពេល​កាច់ចង្កូត​មិនទាន់​ក៏បាន​ក្រឡាប់​ប្រមាណ​ជា​ពីរ ទៅ បី​ត្រឡប់​ធ្លាក់ចូល​ប្រឡាយ​ស្រែ​ខាងស្តាំ​ដៃ​តែម្តង​។ គាត់​រងរបួស​បាន​លូន​ចេញមកក្រៅ​ស្រែក​អោយគេ​ជួយ និង​អ្នកដំណើរ​ផ្សេងទៀត​នាំ​គ្នីគ្នា​ធាក់​កញ្ចក់​ឡាន​ដើម្បី​ចេញមកក្រៅ​ផងដែរ​។​

​មន្ត្រី​សមត្ថកិច្ច​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើការ​ជួយសង្គ្រោះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ជាក់ស្តែង ជនរងគ្រោះ​ចំនួន​១២ នាក់​នៅ​កន្លែងកើតហេតុ​ផ្ទាល់ និង​១៤​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ។​សំណាង ករណី​ខាងលើនេះ​អ្នកធ្វើដំណើរ​រងរបួស​ធ្ងន់​ស្រាល ដោយ​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ​។ ចំណែក​ព្រូឡាន និង​តៃកុង​ឡាន​បិទ​សាប៊ូ​គូថ​បោល​បាត់​៕ a car acident1 a car acident2 

​