» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 11895 នាក់

ម្សិលមិញ 9639 នាក់

សរុប 20702066 នាក់

ក្មេង​ជំទង់​វៀតណាម​អាយុ ១៧ ឆ្នាំ​ម្នាក់ ជាប់ពន្ធនាគារ ១៥​ឆ្នាំ ពីបទ​ឃាតកម្ម​លើ​មិត្តស្រី

 


​វៀតណាម​៖ ក្មេង​ជំទង់​អាយុ ១៧ ឆ្នាំ​ម្នាក់ ស្ថិតនៅ​ខេត្ត​បាក់​លីវ​( Bac Lieu) ភាគខាងត្បូង​ប្រទេស​វៀតណាម នៅ​សប្តាហ៍​នេះ ត្រូវ​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ១៥ ឆ្នាំ​ពីបទ​ឃាតកម្ម​លើ​មិត្តស្រី​ដែលមាន​អាយុ​ក្រោម ១៣ ឆ្នាំ ដោយសារតែ​ការ​ប្រចណ្ឌ ។ តុលាការ​វៀតណាម ក៏បាន​ចេញ​បញ្ជា​ឱ្យ​ជនបង្ក​ឈ្មោះ Huynh Nhat Linh សងជំងឺចិត្ត​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ​នូវ​ទឹកប្រាក់​សំណង​ចំនួន ២៣៨​លាន​ដុង​នៃ​រូបិយប័ណ្ណ​វៀតណាម (៩,៣៦០ ដុល្លារ​អាម៉េរិក​) ផងដែរ​។​a vn kill fiencer 

​យោងតាម​ដីកា បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំមុន​ជនជាប់ចោទ Linh បាន​ផ្ញើ​សារ​ទៅកាន់​មិត្តស្រី​របស់ខ្លួន ហើយ​សុំ​ជនរងគ្រោះ​ទៅ​ជួប​នៅក្នុង​ខ្ទម​នៃ​ទីកន្លែង​ចិញ្ចឹម​បង្គា​ស្ថិត​នៅក្បែរ​ផ្ទះ​របស់ខ្លួន ។​​ប្រហែល​ម៉ោង​៣​រសៀល ក្នុង​ថ្ងៃ​ដដែល ពេលធ្វើ​ដំណើរ​ទៅ​ទីកន្លែង​ណាត់ជួប ជនរងគ្រោះ​បាន​ខ្ចី​ទូរ​សព្ទ​ពី​បុរស​ម្នាក់​ឈ្មោះ Dam ដើម្បី​ទូរ​សព្ទ​ទៅកាន់​ជនបង្ក (Linh) ឱ្យមក​យក​នាង ។ អំឡុង​កំពុងនិយាយ​ទូរ​សព្ទ​លិញ​( Linh) បានឮ​ដាំ​( Dam) សុំ​មិត្តស្រី​របស់ខ្លួន​ឱ្យ​ចេញទៅ​ដើរលេង​ជាមួយ ដោយ​ធ្វើឱ្យ Linh កើតមាន​ភ្លើង​ប្រចណ្ឌ​តែម្តង ។​

​នៅពេល​បាន​ជួបគ្នា Linh ក៏បាន​ឈ្លោះប្រកែក​ជាមួយ​មិត្តស្រី​របស់ខ្លួន ។ ដោយសារតែ​ភ្លើង​ប្រចណ្ឌ​កំពុងតែ​ពុះកញ្ជ្រោល​ផង Linh ក៏បាន​បង្ខាំង​មិត្តស្រី​នៅក្នុង​ខ្ទម ហើយ​យក​ភួយ​មក​ខ្ទប់​មុខ​របស់​នាង​រហូតដល់​ជនរងគ្រោះ​សន្លប់​បាត់បង់​ស្មារតី ។ គ្រានោះ Linh គិតថា​ជនរងគ្រោះ​បាន​ស្លាប់​ហើយ ក៏បាន​ដឹក​នាង​ទៅ​ទម្លាក់​ចូលក្នុង​ទឹកទន្លេ ដើម្បី​ប្រតិដ្ឋ​ថា​ជាការ​ធ្វើអត្តឃាត ។​​ប៉ុន្តែ សាកសព​របស់​ជនរ​ង​គ្រោះ ត្រូវ​អ្នកស្រុក​ប្រទះឃើញ និង​រាយការណ៍​ជា​បន្ត​ទៅកាន់​សមត្ថកិច្ច ។ បន្ទាប់មក ការធ្វើ​កោសល្យវិច័យ បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​ស្លាប់ ដោយសារតែ​លង់ទឹក ។​

​គួរ​រំ​ឮ​កថា ពេល​ប្រព្រឹត្ត​បទល្មើស Linh មាន​អាយុ ១៦ ឆ្នាំ ៥​ខែ និង​១៨​ថ្ងៃ ចំណែកឯ​ជនរងគ្រោះ មាន​អាយុ ១២ ឆ្នាំ ៥​ខែ និង​២៦​ថ្ងៃ ។​​មុនពេល​កាត់ទោស ចុងចោទ បាន​សម្តែង​នូវ​វិប្បដិសារី រួមទាំង​សូម​អភ័យទោស​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​បាន​ស្នើសុំ​បន្ធូរ​បន្ថយទោស​ថែម​ទៀតផង ។ ទោះជា​បែបណា​ក្តី ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​ថា ទង្វើ​របស់​ចុងចោទ បាន​បង្កឱ្យមាន​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ គួបផ្សំ​នឹង​ការបាត់បង់ និង​បង្ក​ការឈឺចាប់​យ៉ាងខ្លាំង​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ដោយ​នឹង​ធានាឱ្យមាន​ការដាក់ទោស​ទណ្ឌ​ឱ្យ​សម​តាម​ទង្វើ​ជាក់ស្តែង បើទោះបីជា​ជនបង្ក ស្ថិតនៅក្នុង​វ័យក្មេង​ក៏ដោយ ៕​ប្រភព​៖ VN Express

​