» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5459 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695630 នាក់

មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ម្នាក់​ស្រវឹង​បើករថយន្ត បុក​រះ​ស្លាប់​មនុស្ស​ប្រុស​-​ស្រី​៤​នាក់​ភ្លាមៗ​នៅក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែវ ជាប់គុក​តែ​៥​ឆ្នាំ


​ភ្នំពេញ​៖ លោកស្រី យី សុខ​វួ​ច ប្រធាន​ក្រុមប្រឹក្សារ​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២៤ បាន​បើកសវនាការ​ដើម្បី​ប្រកាស​សាលក្រម​លើ​សំណុំរឿង លោក នាង សំ​អូន​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បើករថយន្ត Ford Ranger ទាំង​ស្រវឹង​បង្ក​គ្រោះថ្នាក​ចរាចរណ៍​បុក​ស្លាប់​មនុស្ស​នៅក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែវ​កាលពីដើមឆ្នាំ​២០២៤ ដោយ​សម្រេច​ផ្តន្ទាទោស​កម្រិត​អតិបរិមា​ដាក់ពន្ធនាគារ​ចំនួន​៥​ឆ្នាំ និង​ពិន័យ​មិនឱ្យ​បើកបរ ចំនួន​៥​ឆ្នាំ​។​តុលាការ​មិនបាន​ឲ្យ​ដឹងថា​តើ​ជនបង្ក​ត្រូវ​ផ្តល់​សំណង​ការខូចខាត​សម្ភារៈ​និង​អាយុជីវិត​ប៉ុន្មាន​ដល់​ជនរងគ្រោះ​នោះទេ​?​វា​ហាក់បី​ជា​មានការ​លាក់បាំង​យ៉ាងម៉េច​មិនដឹង​។​a ford driver1 

​សូម​រំលឹកថា មាន​មនុស្ស​ប្រុស​ស្រី​បួន​នាក់​បាន​បាត់បង់​អាយុជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​បួន​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​រថយន្ដ​សង្គ្រោះ ដឹក​យកទៅ​សង្គ្រោះ​ភា្ល​មៗ​នៅឯ​មន្ទី​ពេទ្យ ក្នុងករណី​បុរស​ម្នាក់​បើករថយន្ដ Ford Ranger បុក​រះ​ម៉ូតូ​នឹង​រថយន្ដ​ជាច្រើន​គ្រឿង នៅក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៦៖៤០​នាទី​យប់ ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២៤​។​
​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា​នៅមុន​កើតហេតុ​គេ​ឃើញ​ចរាចរណ៍​ដ៏​មមាញឹក នៅ​ចំណុច​ស្ដុ​ប​ក្រោម​ស្ពាន​អាកាស​ឬ​ស្សី​កែវ មាន​អ្នកដំណើរ​ដោយ​រថយន្ដ​នឹង​ម៉ូតូ​ជាច្រើន​គ្រឿង​ឈប់​ចាំ​ស្ដុ​ប ស្រាប់​តែមាន​រថយន្ដ Ford Ranger មួយគ្រឿង​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AZ-5854​បើក​ក្នុង​ល្បឿន​លឿន​ចុះ​ពី​ស្ពាន​ឬ​ស្សី​កែវ ក្នុងទិសដៅ​ពី​កើតមក​លិច មក​បុក​រះ​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ស្ពាន ម៉ូតូ​៤​គ្រឿង​នឹង​រថយន្ដ​ចំនួន​២​គ្រឿង បណ្ដាលអោយ​រង​ការខូចខាត គៀប​ជាប់​ក្រោម​រថយន្ដ រ៉ា​យ​ប៉ាយ​ពេញ​ផ្លូវ​។

ឯ​អ្នកជិះ​លើ​ម៉ូតូ​បាន​បាត់បង់​អាយុជីវិត​៤​នាក់​ស្រី​៣​នាក់​ប្រុស​១​នាក់ នឹងរង​របួសធ្ងន់​ស្រាល​ចំនួន​៤​នាក់ ត្រូវបាន​រថយន្ដ​សង្គ្រោះ​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ នៅឯ​មន្ទី​ពេទ្យ​កាល់ម៉ែត ដោយ​ម៉ូតូ​រងគ្រោះ​ទី​១​ម៉ាក​ហុងដា​ប៊ីត ពណ៍​សលាយ​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1KG-7548 ទី​២​ម៉ាក​ហុងដា​ខ្លី​កព​ណ៍ស ពាក់​ស្លាក​លេខ​បាត់ដំបង 1AP-7471 ទី​៣​ម៉ាក​ហុងដា​ឌ្រី​ម​សង់​ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1J-3821 ទី​៤​ម៉ាក​ហុងដា​ហ្សូ​មើ​អិ​ច មិន​ស្គាល់​ស្លាក​លេខ​។ ឯ​រថយន្ដ​រងគ្រោះ​មាន​ចំនួន​ពីរ​គ្រឿង ទី​១​ម៉ាក​តូយ៉ូតា​ព្រូស ពណ៍​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2BB-4208 រង​ការខូចខាត​ផ្នែ​ង​ក្រោយ នឹង​ហោះ​ឡើងលើ​សួន​ខាងស្ដាំ​ដៃ ទី​២​ម៉ាក​លុច​សុ​ី​ស NX200t ពណ៍​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BT-3779 រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ឲ ដោយ​គៀប​ជាប់​ជាមួយ​រថយន្ដ​បង្ករ​។​
​ភ្លាមៗ​នោះ​អ្នកបើកប​រថយន្ដ​បង្ក ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​ប៉ុ​ស្ដ​ឬ​ស្សី​កែវ​។​

​ភាគី​បង្ក​បើករថយន្ត​ម៉ាក Ford Ranger ព​ណ៍ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AZ-៥៩៥៤ មានឈ្មោះ នាង សំ​អូន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ មាន​ទីលំនៅ​ផ្ទះ​លេខ​៤០A ផ្លូវ​លេខ​២១០ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​កំរិត​ជាតិ​អាកុល ០.៥៤?)​។​​ជនរងគ្រោះ​រួមមាន​៖ ម៉ូតូ​ម៉ាក Honda Click ពណ៌​ស ពាក់​ផ្លាកលេខ បាត់ដំបង ១AP-៧៤៧១ បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ ស្រី ២​នាក់​) រងរបួស​ធ្ងន់ បញ្ចូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​។ ម៉ូតូ​ម៉ាក Honda Beat ពណ៌​ស​-​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ ១KG-៧៥៤៨ បើកបរ​ដោយ​ឈ្មោះ ហ៊​ន ឧស្សាហ៍ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​រងរបួស​ស្ត្រី​ពីរ​នាក់​សំរាក​ព្យាបាល​ពេទ្យ​កាល​ម៉ែត្រ​។​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ពោធិ៍សាត់ ១J-៣៨២១ បើកបរ​ដោយ​ឈ្មោះ ង៉ែត ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​និស្សិត មាន​ទីលំនៅ​ខេត្តពោធិ៍សាត់ (​ស្លាប់​នៅ​កន្លែងកើតហេតុ​)​។​

ម៉ូតូ​ម៉ាក Honda Scoopy ពណ៌​ស ពាក់​ផ្លាកលេខ បើកបរ​ដោយ ឈ្មោះ តុល បញ្ញា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​បុគ្គលិក​ល​ក់​គ្រឿងសំណង់ និង​ឈ្មោះ ពេ​ជ សុ​ផា​ឡែ​ន ភេទ​ស្រី អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស ភូមិ​ព្រែ​ករាំង សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ (​ស្លាប់​ទាំង ២ នៅ​កន្លែងកើតហេតុ​)​។​​ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​ម៉ូតូ​រក្សាទុក រីឯ​សព​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី​។​សម្រាប់​ការសម្រេច​របស់​ចៅក្រម​ក​គេ​មិនបាន​ដឹងថា​តើ​មាន​សំណង​ប៉ុន្មាន​ត្រូវ​សង​ដោយ​ការសម្រេច​របស់​តុលាការ​ដល់​ជនរងគ្រោះ​នោះទេ​??​។​a ford driver a ford driver2 

​