» សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ពីគោលបំណងនិងលទ្ធផលកិច្ចប្រជុំត្រីភាគីនៅហ្វីលីពីនជាមួយអនុទីន » កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បំបែកករណីចាប់បង្ខាំង និងជំរិតទារប្រាក់ពីស្ត្រីជនជាតិចិនម្នាក់់ » បវរកញ្ញាកម្ពុជា ប៉ូគីមថេងសុធីតា និយាយវៀតណាម បានយ៉ាងល្អតែរងការរិះគន់! » ចិន រិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស » ថៅកែហាងប្តូរលុយយីហោ «ហេង សម្បត្តិ» បើករថយន្តបិទផ្លូវ រារាំងមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ដែល ឃាត់ត្រាក់ទ័រ ២គ្រឿង » នគរបាលជាតិ ជួយសង្គ្រោះជនជាតិថៃ២៨នាក់ ដែលត្រូវបានក្រុមជនល្មើសចាប់បង្ខាំងនៅក្រុងប៉ោយប៉ែតប៉េអឹមបង្ក្រាបាន១៣១នាក់ » លោកនុតសវនាមេគុកបកស្រាយរឿងលោកគ្រូមាលីសាម៉េចអ្នកទោសបទល្មើសសូកប៉ាន់ស្លាប់ » ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង សម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមកម្មវិធីកាកបាទក្រហម៨ឧសភាខួប១៦៣ឆ្នាំទទួលជំនួយ » សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ » តើបងប្អូននៅចាំ​ក្មេងស្រី​ យ៉ុង ស្រីនីត ទេ! នាងបានលាចាកលោកនេះហើយទាំងវយ័ក្មេង! » សម្ងំមិនបាន ឧកញ៉ា ហ៊ុន តូ ចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងពាក់ព័ន្ធនឹងការចោទប្រកាន់ថា អ្នកឧកញ៉ាជាថៅកែធំរបស់ក្រុមហ៊ុន HUIONE PAY! » រាជរដ្ឋាភិបាលកម្ពុជា សម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំជាមួយថៃ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ផ្អែកលើមូលដ្ឋានច្បាប់ ក្នុងការទាមទារដែនសមុទ្រត្រួតគ្នា » បន្ទាប់មានបទឈប់បាញ់ហើយការចរចារអូសបន្លាយអាមេរិកចាប់ផ្តើមវាយអ៊ីរ៉ងនៅសមុទ្ទហូមុស! » រដ្ឋមន្ត្រីមហាផ្ទៃជម្រុញសមត្ថកិច្ចពន្លឿននីតិវិធី ដោះស្រាយឡានជួលឲ្យចិនមកម្ចាស់វិញកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញ » ប្រជាពលរដ្ឋត្រេកអរព្រោះបដិមា​ ព្ព្រះវិស្ណុគង់លើស្ដេចគ្រុឌដែលចៅហ្វាយខេត្តដកចោលមកគង់នៅទឹកដីអច្ឆរិយៈ​នៃទីក្រុងអង្គរ​វិញ!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5147 នាក់

ម្សិលមិញ 7702 នាក់

សរុប 19194031 នាក់

បង្ក្រាបបាន​ករណី អំពើ​ឃាតកម្ម​លើ​អ្នក​ជួយសង្គ្រោះ និង អំពើ​លួច យក​ម៉ូតូ​


​ភ្នំពេញ ៖ លោក​វរៈសេនីយ៍ឯក អេង សោភា នាយ​កា​រិ​យា ល័យ​នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ចំណុច​មុខផ្ទះ​លេខ​23Eo ផ្លូវ​លេខ​38 ស្ថិតនៅ ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី អំពើ​ឃាតកម្ម (​ប្រើ​ដែក​ចុង​ស្រួច​ចាក់​បណ្តា ល​ឲ្យ​ស្លាប់​) និង អំពើ​លួច (​កាច់​បំបែក​សោ​រក លួច​យក​ម៉ូតូ​) មួយ​បាន​កើតឡើង បង្កឡើង​ដោយ​ជនសង្ស័យ​៣​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព កាច់​បំបែក​សោ ក លួច​យក​ម៉ូតូ ០១​គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ផ្លាកលេខ កំពត 1I-2089 រួច​ជិះ​គេចខ្លួន ។​a kill moto 

​ភ្លាមនោះ​ជនរងគ្រោះ​ឃើញ ក៏​ស្រែក​ឆោ​រ​ឡោ​ឡើង ហើយក៏​មាន​មិត្តភក្តិ​របស់​ជនរងគ្រោះ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក CSOOPY ពណ៌​ខ្មៅ ដេញតាម​ជនសង្ស័យ ។​ពេលនោះ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ខាងក្រោយ បាន​ធ្លាក់​ពីលើ​ម៉ូតូ ហើយ​ជនរងគ្រោះ​ស្ទុះ​ចូលទៅ​ចាប់ ទើប​មានការ​ប្រវាយ​ប្រតាយប្រតប់​គ្នា ជាមួយ​ជន​ស​ង្ស័ យ​ម្នាក់​នោះ បន្ទាប់មក​ជនសង្ស័យ​បាន​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ជនរងគ្រោះ​ត្រូវចំ​ដើមទ្រូង​ខាងឆ្វេង បណ្តាល​ឲ្យ​ដួល​ស្លាប់​នៅ កន្លែង ហើយ​ជនសង្ស័យ​៣​នាក់ ក៏​ជិះ​ម៉ូតូ​ដែល​លួចបាន​គេចខ្លួនបាត់ ។​

​លោក​វរៈសេនីយ៍ទោ អេង សោភា បន្តថា ដោយមាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការសម្របសម្រួល​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង នៃ​អ យ្យ​ការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​ការិយាល័យ​នគរ បាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូតដល់​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​២៣​និង​០០​នាទី ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣ នាក់ ជា បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ដោយមាន​ការចូល​រួមសហកា​រ​ពី​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បន្ត​ការស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​អ្នកទទួលផល​បន្ត​គ្នា​ចំនួន​០៤​នាក់ បន្ថែមទៀត នៅ​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​១៥ និង ០០​នាទី នៅ​ចំណុច​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​ជនរងគ្រោះ​ក្នុងករណី​អំពើ​ឃាត​កម្មន​ឈ្មោះ តុញ ខេង ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ បុគ្គលិក​ចាក់​សាំង​កាល់​តិច ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​​ចំណែក​ជនរងគ្រោះ​ក្នុងករណី​លួច កាច់​បំបែក​សោរ​ម៉ូតូ មានឈ្មោះ ស៊ី រ័ត្ន​ផា ភេទ​ប្រុស អាយុ​៣២ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

​សម្ភារៈ​បាត់បង់​ម៉ូតូ​១​គ្រឿង ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៥ ពាក់​ផ្លាកលេខ កំពត 1I-2089 ។ រីឯ​ជនសង្ស័យ​ទាំង​៧​នាក់ ដែល​ចាប់ខ្លួន​មាន ៖ ១.​ឈ្មោះ សួន បញ្ញា ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ មិន​ពិត ប្រាកដ ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដើ មគរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ (​ជា​ជនដៃដល់​ចាក់​សម្លាប់​ជនរងគ្រោះ និង​លួច​ម៉ូតូ​) ។​
២-​ឈ្មោះ នុត សុ​ផានិត ភេទ​ប្រុស អាយុ​២៦ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​គ្មាន​លេខ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​សហចារី​) ។​

៣-​ឈ្មោះ លី សេងហុង ភេទ​ប្រុស អាយុ​៣០ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ មិន​ពិតប្រាកដ (​សហចារី​) ។​៤-​ឈ្មោះ ម៉ម សុវណ្ណ ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ មុខរបរ រត់​ផាស​អាប់ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​មង្គល សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ (​អ្នកទទួលផល​) ។​៥-​ឈ្មោះ ពៅ សំណាង ហៅ ដែន ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅ ភូមិ​តា​ពេជ្រ ឃុំ​ឈ្វាំង ស្រុក​ពញ្ញារ​ឮ ខេត្ត​កណ្តា (​អ្នកទទួលផល​) ។​៦-​ឈ្មោះ ជៀវ សុជាតិ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ គក់​ជេរ​រថយន្ត ស្នាក់នៅ​ភូមិ​ស្រែអំពិល ឃុំ​ឈ្វាំង ស្រុក​ពញ្ញាឮ ខេត្ត កណ្តាល (​អ្នកទទួលផល​) ។​៧-​ឈ្មោះ ផេង សុខ​ផា ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ ធ្វើ​មេន​បូជាសព ស្នាក់នៅ​ភូមិ​ទួល​ខ្លុង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល (​អ្នកទទួលផល​) ។​

​វត្ថុតាង​ចាប់យក ៖-​ម៉ូតូ ១​គ្រឿង ម៉ាក HONDA DREAM ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ (​ជា​ម៉ូតូ​របស់​ជនរងគ្រោះ​) ។​-​សោរ​ច្នៃ​សម្រាប់​កាច់​បំបែក ក ម៉ូតូ ចំនួន​៣​ដើម និង​ដង​សោ​ភ្ជាប់ ០២​ដើម ។​
​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ០៣​ថង់​តូច នឹង​សម្ភារ​ផ្សេងៗ មួយចំនួន ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ និង​វត្ថុតាង សម​ត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី តាម​នីតិវិធី​ច្បាប់ ៕a kill moto1 a kill moto2 a kill moto3 a kill moto4