» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8736 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698907 នាក់

លី​ទុយ​អា​នី​បិទ​ច្រក​ដឹកទំនិញ​ទៅកាន់​ដែនដី​កាលី​នី​ន​ក្រា​តរបស់​រុស្ស៊ី​

​ប្រទេស​លី​ទុ​អា​នី​៖​ក្រសួងការបរទេស​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ ទី​២០​មិថុនា បាន​តវ៉ា​ជំទាស់ ចំពោះ​ប្រទេស​លី​ទុយ​អា​នី ដែល​បានសម្រេច រឹតបន្តឹង​ការដឹក​ទំនិញ​តាម​រថភ្លើង​ឆ្លងកាត់​ប្រទេស​នេះ ឆ្ពោះទៅកាន់​ដែនដី​រុស្ស៊ី នៅ​តំបន់​កាលី​នី​ង​ហ្ក្រា​ដ​។ លី​ទុយ​អា​នី ដែលជា​សមាជិក​អឺរ៉ុប និង​អូតង់​ផង​នោះ បាន​អះអាងថា ខ្លួន​ធ្វើ​នេះ​ដោយ​អនុលោម​ទៅតាម​វិធានការ​ទណ្ឌកម្ម របស់​សហភាព​អឺរ៉ុប​ដាក់​ទៅលើ​រុស្ស៊ី​។a liningrad1 

រដ្ឋមន្ត្រី​ក្រសួងការបរទេស​លី​ទុយ​អា​នី បាន​ប្រាប់​អ្នកយកព័ត៌មាន​ទីភ្នាក់ងា​របា​រាំង AFP ថា​ខ្លួន​បានចាប់ផ្តើម​អនុវត្ត​ការដាក់កំហិត ហាមឃាត់​ការដឹកជញ្ជូន​ទំនិញ ដែកថែប និង​លោហៈធាតុ​ផ្សេងទៀត ដែល​រុស្ស៊ី​ដឹក​តាម​ផ្លូវដែក ឆ្លងកាត់​ប្រទេស​ខ្លួន ឆ្ពោះទៅកាន់​ដែនដី កាលី​នី​ង​ហ្ក្រា​ដ ចាប់ពី​ថ្ងៃទី ១៧​មិថុនា​។ ការហាមឃាត់​នេះ គឺ​ដោយ​អនុលោម ទៅតាម​វិធានការ​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ហើយ​ខ្លួន​បាន​ជូនដំណឹង​នេះ ទៅកាន់​ភាគី​រុស្ស៊ី ឲ្យ​បានដឹង​ហើយ​។​

​ក្រសួងការបរទេស​រុស្ស៊ី បាន​ចោទ​វិធានការ​ហាមឃាត់​របស់​លី​ទុយ​អា​នី ថា​ជា​វិធានការ​រករឿង ប្រឆាំងនឹង​រុស្ស៊ី​។ ទូត​លី​ទុយ​អា​នី​ប្រចាំ​នៅ​ក្រុង​ម៉ូស្គូ ត្រូវបាន​ក្រសួងការបរទេស​រុស្ស៊ី កោះហៅ​ឲ្យ​ចូលជួប ពន្យល់​ពី​បញ្ហា​នេះ​។ លោក Dmitri Peskov អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង បាន​លើកឡើងថា បញ្ហា​នេះ ជា​រឿង​មិនអាច​ទទួលយក​បានជា​ដាច់ខាត ហើយ​រុស្ស៊ី​នឹង​ចាត់វិធានការ​សង​សិ​ក​វិញ ប្រសិនបើ​លី​ទុយ​អា​នី មិន​បើក​ឲ្យ​ទំនិញ​រុស្ស៊ី​ឆ្លងកាត់​តាមផ្លូវ​ដែក ឆ្ពោះទៅកាន់​តំបន់​កាលី​នី​ង​ហ្ក្រា​ដ​។ ក្រសួងការបរទេស​រុស្ស៊ី​បាន​អះអាង​ទៀតថា ការហាមឃាត់​ទំនិញ​រុស្ស៊ី​មិន​ឲ្យ​ឆ្លងកាត់​ដែនដី​អឺរ៉ុប ឆ្ពោះទៅកាន់​តំបន់​កាលី​នី​ង​ហ្ក្រា​ដ គឺ​វា​ជាការ​បំពាន​ទៅនឹង​កិច្ចព្រមព្រៀង រវាង​រុស្ស៊ី​និង​សហភាព​អឺរ៉ុប ចុះ​នៅ​ឆ្នាំ​២០០២​។​

​ទាក់ទង​និង​បំរាម​នេះ​អភិបាល​តំបន់​កាលី​នី​ង​ហ្ក្រា​ដ បាន​អះអាងថា គេ​នឹង​ចាប់ផ្តើម​បញ្ជូន​ទំនិញ​តាមផ្លូវ​សមុទ្រ​វិញ ប្រសិនបើ​លី​ទុយ​អា​នី​នៅតែ​មិន​ព្រម​ដកចេញ​បម្រាម​។ ប្រភព​ដដែល​នេះ អះអាងថា ទំនិញ​យ៉ាងហោច ពី​៤០ ទៅ​៥០% ដែល​ត្រូវបាន​ប៉ះពាល់ មិនអាច​ដឹក​តាមផ្លូវ​ដែក​បាន ក្នុងនោះ​មាន​ធ្យូងថ្ម ទំនិញ​លោហៈធាតុ សម្ភារៈ​សំណង់ និង​ទំនិញ​បច្ចេកវិទ្យា​ទំនើប​មួយចំនួន​។​

​តំបន់​កាលី​នី​ង​ហ្ក្រា​ដ គឺជា​ដែនដី​សហភាពសូវៀត​បាន​វាយ​ដណ្តើមបាន នៅ​ឆ្នាំ​១៩៤៥​។ ក្រោយ​ការដួលរលំ​នៃ​របប​សហភាពសូវៀត រដ្ឋ​របស់​សហភាពសូវៀត​ជាច្រើន​បានប្រកាស​ឯករាជ ទុក​ឲ្យ​ដែនដី​កាលី​នី​ង​ហ្ក្រា​ដ នៅ​ដាច់​តែម្នាក់ឯង​ជាប់​សមុទ្រ​បាល់​ទិ​ក និង​ព័ទ្ធ​ដោយ​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នី​។ តំបន់​នេះ មាន​សារៈសំខាន់​យុទ្ធសាស្ត្រ​ណាស់ សម្រាប់​រុស្ស៊ី ព្រោះ​ជា​មូលដ្ឋាន​ជួរមុខ របស់​កងទ័ព​រុស្ស៊ី នៅ​កណ្តាល​ប្រទេស​សមាជិក​អឺរ៉ុប និង​អូតង់​តែម្តង​។ ជានិច្ច​ជា​កាល តំបន់​កាលី​នី​ង​ហ្ក្រា​ដ​នេះ តែងតែ​ជា​ចំណុចរសើប​បង្ក​ការ​ថ្នាំងថ្នាក់ រវាង​លោកខាងលិច ជាមួយនឹង​រុស្ស៊ី​។ គឺ​នៅ​កាលី​នី​ង​ហ្ក្រា​ដ​នេះហើយ ដែល​រុស្ស៊ី​បានដាក់​បញ្ឈរ ប្រព​ន្ធ័​បាញ់​មី​ស៊ី​ល Iskander ដែលមាន​សមត្ថភាព​ពា​ក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​៕a lituany 

​