» សារព័ត៌ថៃ៖ យោធាថៃ គ្រោងនឹងដោះលែងយោធាកម្ពុជាទាំង១៨រូបនៅថ្ងៃទី១២ ខែវិច្ឆិកា » ព្យុះKalmaegiឆក់យកជីវិតមនុស្សកើនដល់១១៤នាក់នៅហ្វីលីពីន ឡូវកំពុងធ្វើដំណើរឆ្ពោះទៅវៀតណាម » កម្លាំងសមត្តកិច្ចជាង៦០០នាក់ដាក់ការពារក្នុងទិវាបុណ្យអុំទូកនៅខេត្តសៀមរាប » មេបង្ក្រាបអនឡាញឆបោកកម្ពុជា ជួបទូតកូរ៉េ ដើម្បីបញ្ជាក់ពីគាំទ្រគ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ស៊ើបអង្កេតឫសគល់បណ្តាញអង្គការចាត់តាំង នៃឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា » របាយការណ៍បឋមACUអំពីការស្រាវជ្រាវករណីក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ដាក់ពាក្យស្នើសុំអន្តរាគមន៍ជួយម្ដាយខ្លួនដែលកំពុងជាប់ពន្ធនាគារដោយសារម្ចាស់បំណុល » និស្សិតឆ្នាំទី ២ ម្នាក់ ត្រូវបានម៉ូតូ៣គ្រឿង ជិះដេញធាក់ផ្ដួលនិងកាប់ទៅលើពេលកំពុងតែជិះម៉ូតូបណ្តាលឲ្យបាត់បង់ជីវិត ។ជនរងគ្រោះមានឈ្មោះរ៉ាត់ ពិសិដ្ឋអាយុ២១ឆ្នាំ រស់នៅ ភូមិទួលរការ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ  » នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា » ក្រុងព្រះសីហនុធ្វើរដ្ឋបាលពេលយប់ ឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ រកឃើញបទល្មើសផ្សេងៗបានចំនួន៦ករណី » រដ្ឋមន្ត្រីក្រសួងកសិកម្ម អំពាវឱ្យគ្រប់តួអង្គពាក់ព័ន្ធត្រូវរួមគ្នាក្នុងស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីជួយកសិករក្នុងគ្រាដែលតម្លៃស្រូវធ្លាក់ចុះខ្លាំងដោយសារបញ្ហាទីផ្សារស្រូវ? » ពលករប្រមាណ ២៧ ម៉ឺននាក់ក្នុងចំណោមជិត១លាននាក់មកពីថៃ ទទួលបានការងារធ្វើ​ អ្នកនាំពាក្យសុំឲ្យទាក់ទងលេខ១២៩៧រក » ក្រសួងព័ត៌មាន៖ កម្ពុជាប្រឆាំងនិទណ្ឌភាព និងអះអាងថាក្រសួងព័ត៌មានបានបន្តលើកកម្ពស់យុត្តិធម៌ និងសុវត្ថិភាពក្នុងវិជ្ជាជីវៈសារព័ត៌មាន តែអង្គការសង្គមស៊ីវិលសុំឲ្យជួយការពារ! » ប្រមុខ UN អំពាវនាវឱ្យការពារអ្នកកាសែតនៅជុំវិញពិភពលោក ក្នុងឱកាសទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន » គណបក្សប្រជាជនកម្ពុជា បង្ហាញលទ្ធផល នៃដំណើរទស្សនកិច្ចរៀនសិល្យ៍ នៅប្រទេសចិន » ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)! » បន្ទាបពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងកូរ៉េខាងត្បូង ប្រកាសដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ លោក ចេន ហ្ស៊ី ទីប្រឹក្សាឡូវចូលដល់សឹង្ហបុរីនិងថៃម្តង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 220 នាក់

ម្សិលមិញ 4835 នាក់

សរុប 17796696 នាក់

គូ​រ៉េ​ខាងត្បូង​អាមេរិក​ពង្រឹង​ជំហរ​ទប់កូរ៉េខាងជើង​និង​ទប់ទល់​ជាមួយ​ចិន​

 

​កូរ៉េខាងត្បូង​៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិ​ន និង​សម​ភាគី​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុ​ក​-​យ៉ូ​ល​បាន​និយាយថា ពួកលោក​នឹង​ពិចារណា​ពង្រីក​ទំហំ​សមយុទ្ធ​យោធា​ដើម្បី​រារាំង​ការ​គំរាម​ប្រើ​នុយក្លេអ៊ែរ​មកពី​កូរ៉េខាងជើង ។​​រំលឹក​ឡើងវិញ​ក្នុង​សន្និសីទកាសែត​រួមគ្នា​លោក​យូ​ន​ថា ពួកលោក​មាន​គោលដៅ​រួមគ្នា​មួយ​គឺ​រំសាយ​ចោល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ទាំងស្រុង និង​ប្រទេស​ទាំងពី​អាម៉េរិក​និង​កូរ៉េខាងត្បូង​«​ប្តេជ្ញា​រក្សា​សណ្តាប់ធ្នាប់​អន្តរជាតិ​ផ្អែកលើ​ច្បាប់​» ក្រោយ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។​a korea usa 

​សេចក្តីថ្លែងការណ៍​នេះ​ទំនងជា​ការដាក់ចេញ​ដំណាក់កាល​ថ្មី​មួយ​ដែល​អាម៉េរិក​និង​សម្ពន្ធមិត្ត​ត្រូវ​ដោះស្រាយ​ជាមួយនឹង​កូរ៉េខាងជើង​ដែល​អាច​នាំអោយ​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​កាន់តែ​ខឹងក្រេវក្រោធ​និង​បញ្ចេញ​អ្វីមួយ​ជាការ​ឆ្លើយតប​។​​ទោះជា​បង្ហាញ​ជំហរ​យោធា​តឹង​ត្អឹង ក៏​ប្រធានាធិបតី​កូរ៉េខាងត្បូង​រូបនេះ​បានប្រកាស​សុំ​ផ្តល់​វ៉ាក់សាំង​ដល់​កូរ៉េខាងជើង​ដែល​កំពុង​ជួប​ការផ្ទុះ​កូ​វីដ​១៩​ដ៏​អាក្រក់​បំផុត និង​ថា​លោក​ត្រៀម​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន​ដោយ​«​ស្មោះ​និង​មែនទែន​»​។​​លោក​បាន​និយាយ​ដូច្នេះ​ថា «​បាទ យើង​សុំ​ផ្តល់​វ៉ាក់សាំង​មិន​ត្រឹមតែ​កូរ៉េខាងជើង តែ​ចិន​ផងដែរ​។​យើង​ត្រៀម​ធ្វើ​វា​ភ្លាម តែ​មិនបាន​ចម្លើយ​តប​ទេ​»​។​

សម្រាប់ដំណើរទស្សនកិច្ចលោកចូបៃដឹនទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន លោក ជេ​ក ស៊ុ​ល​លី​វ៉ាន បាន​និយាយថា​អាម៉េរិក​បាន​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​និង​តូ​ក្យូ អំពី​ថា​តើ​ត្រូវ​ឆ្លើយតប​យ៉ាងណា​បើសិនជា​កូរ៉េខាងជើង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ ឬ​កាំជ្រួច​ក្នុងពេល​លោក​បៃ​ដិ​ន​កំពុង​ស្ថិតនៅក្នុង​តំបន់ ឬ​ក្រោយ​ចាកចេញ​ភ្លាម​។​​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន រូបនេះ​ក៏បាន​និយាយ​ជាមួយ​សម​ភាគី​ចិន យ៉ាង យី​ជិ នៅពេល​មុននេះ​ក្នុង​សប្តាហ៍​នេះ និង​បាន​ទទូច​សុំ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ប្រើ​ឥទ្ធិពល​របស់ខ្លួន​បញ្ចុះ​បញ្ចូល​អោយ​កូរ៉េខាងជើង​កុំ​ធ្វើការ​សាកល្បង​។​ក​

​សម្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី ដែលមាន​យុទ្ធសាស្ត្រ​ខិត​រក​អាមេរិក​ខ្លាំង បានទទួល​ប្រធានាធិបតី​អាមេរិក​តែ​១០​ថ្ងៃ​ក្រោយពី​បាន​ចូលកាន់​តំណែង​ដែល​ត្រូវបាន​មើលឃើញថា ជា​ឱកាស​ដ៏​ប្រពៃ​ណាស់​សម្រាប់​សម្រេច​ផែនការ​ដឹកនាំ​ប្រទេស​។​​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ប្រធានាធិបតី លោក យូ​ន ស៊ុ​ក​យោល បាន​អះអាងថា​មិន​ផ្តោតលើ​តែ​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​តែមួយ​ទេ តែ​រដ្ឋា​បាល​កូរ៉េខាងត្បូង​ថ្មី នឹង​ពង្រីក​វិស័យ​ការទូត​ជាមួយ​សហភាព​អឺ​រុ​ប និង​អាស៊ី​ទាំង​មី​ល ពោលគឺ​មាន​ជំហរ​ដូច​អាមេរិក​។ ក្នុង​វិស័យ​ការពារជាតិ សេ​អ៊ូ​ល​ចង់ឱ្យ​សហរដ្ឋអាមេរិក​ពង្រឹង​ពង្រីក​កម្លាំង ដើម្បី ឱ្យមាន​លក្ខណៈ​កំ​ញ៉ោ​ញ​កាន់តែខ្លាំង ដូចជា​ត្រូវ​ពង្រាយ​បន្ថែម​អាវុធ​យុទ្ធ​ភ័​ណ្ឌ ឬ​អាវុធ​នុយក្លេអ៊ែរ​លើ​ផ្ទៃ​ប្រទេស​កូរ៉េខាងត្បូង​។​

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​ជាមួយ​លោក​ចូ​បៃ​ដិ​ន​ក៏​នឹង​ជជែក​អំពី​សេដ្ឋកិច្ច​និង​ពិសេស​អំពី​គ្រឿងបន្លាស់ semi-conducteurs ដ៏​ចាំបាច់​។ ព្រោះ​គ្រាន់តែ​អញ្ជើញ​មកដល់​ក្រុង​សេ​អ៊ូ​ល​ភ្លាម លោក​ប្រធានាធិបតី​អាមេរិក​បាន​អញ្ជើញ​ទៅ​ទស្សនា​រោងចក្រ​ផលិត​បន្ទះ​ឈី​ប​របស់​រោងចក្រ Samsung Electronics ភ្លាម​តែម្តង​។​​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Yoon Suk-yeol នឹង​ប្រកាស​ចូលរួម​ក្នុង​គម្រោង​សេដ្ឋកិច្ច​ឥណ្ឌូ​ប៉ាស៊ីហ្វិក​របស់លោក​បៃ​ដិ​ន ដើម្បី​ធានា​សុវត្ថិភាព​បណ្តាញ​ផ្គង់​ផ្គង់​ភស្តុភារ ដោយ​គ្មាន​ចិន​។​បន្ទាប់ពី​ប្រទេស​កូរ៉េ​លោក​ប្រធានាធិបតី​អាមេរិក​នឹង​ចេញដំណើរ​ទៅកាន់​ប្រទេស​ជប៉ុន​៕