» គ្រាន់តែទាស់សម្តីប្តីប្រើចបជីកនិងកាំបិទផ្គាក់ជាមួយប្រពន្ធត្រូវប៉ូលិសចាប់ » ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសការតវ៉ាយ៉ាងដាច់អហង្ការចំពោះការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃមកលើតំបន់បេតិកភណ្ឌវប្បធម៌របស់កម្ពុជា » ការបិទច្រកសមុទ្រហ័រមូសរបស់អាមេរិកប្រឈមនឹងផលប៉ះពាល់ធ្ងន់ធ្ងរបន្ថែមទៀតដល់សេដ្ឋកិច្ចពិភពលោក? » នារីសំអាងម្នាក់ត្រូវបានអតីតប្តីបាញ់សម្លាប់ព្រោះសុំត្រូវគ្នាវិញមិនបាន » កម្ពុជា​ទទួល​ស្គាល់​លោក មីន អ៊ុងឡាំង​ ជា​ប្រធានាធិបតី មីយ៉ាន់ម៉ា?! » អនុប្រធានាធិបតីអាម៉េរិក លោក JD Vance៖ ការចរចាជាមួយអ៊ីរ៉ង់បានបញ្ចប់ទៅវិញ ដោយគ្មានកិច្ចព្រមព្រៀងក្នុងពេលចារកម្មអាមេរិករកឃើញថាចិនកំពុងបញ្ជូនអាវុធឲ្យអ៊ីរ៉ង » នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថាភាគីថៃនឹងបន្តគោរពតាមខ្លឹមសារនៃសេចក្តីប្រកាសរួម ជាពិសេសត្រង់ចំណុចទី៣ » ស្រីស្អាតតែចិត្តបិសាចបោកតុងទីនជិត១លានដុល្លារ ប៉ងរត់គេចក្រៅប្រទេស! » មនុស្សចំនួន ៣នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណី បន្លំជាភ្នាក់ងារធនាគារអេស៊ីលីដាដើម្បីលួចយកលុយ » ជនជាតិនាំគ្នាជីកដីរុករករ៉ែអកុសល្យបាក់ដីសង្គត់ស្លាប់២នាក់ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនបើកការដ្ឋានព្រែកជីកហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ » ត្រាំ ប្រកាសថា កម្លាំងទ័ពអាមេរិក នៅតែព័ទ្ធជុំវិញអ៊ីរ៉ង់ រហូតដល់កិច្ចព្រមព្រៀងពិតប្រាកដ ត្រូវបានអនុវត្ត » កម្ពុជាទូលពិតបារាំងរឿងថៃឈ្លានពានតែមិនបានសុំបារាំងឲ្យជួយដូចឆ្នាំ១៩៤៦ទេ! » តើប្រពន្ធវិមជ្ឈការស្មៀនមានសិទ្ធបដិសេធហត្ថលេខាមេឃុំចៅសង្កាត់? » សមត្ថកិច្ចនគរបាលប្រឆាំ​ងគ្រឿងញៀនខេត្ដកំពង់ស្ពឺ​បង្រ្កាបនៅឱរ៉ាល់បានមុខសញ្ញា​២​នាក់​ថ្នាំញៀនប្រភេទចម្រុះជាង​១០គីឡូក្រាម.,,

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3929 នាក់

ម្សិលមិញ 7641 នាក់

សរុប 18982620 នាក់

អតីត​ប្រធានាធិបតី​ហ្វីលីពីន​ឌុយ​តឺ​តេ​ត្រូវបាន​ចាប់ខ្លួន​តាម​ដិ​ការ ករណី​សម្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន


​ហ្វីលីពីន​៖ នៅ​ថ្ងៃ​អង្គារ ទី​១១ ខែមីនា អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក​រ៉ូ​ហ្សេ​ឌុយ​តឹ​តេ​( Rodrigo Duterte) ដែល​នៅសល់តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ចូលដល់​ខួបកំណើត​គម្រប់​៨០​ឆ្នាំ​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រលានយន្តហោះ​ពេល​ត្រឡប់​មកពី​ហុងកុង​វិញ​តាម​ដីកា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC ដែល​កំពុងបើក​ការស៊ើបអង្កេត​លើ ការចោទប្រកាន់​រូបលោក​ជុំវិញ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ដែល​ត្រូវបាន​ប្រព្រឹត្ត​អំឡុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ក្នុងប្រទេស​ហ្វីលីពីន ក្រោម​អណ​ត្តិ​ដឹកនាំ​របស់លោក ។a tatera

​ក្នុង​សេចក្ដីថ្លែងការណ៍​របស់ វិមាន​ប្រធានាធិបតី​ហ្វីលីពីន​ប​ច្ច​ប្បន្ន បាន​គូសបញ្ជាក់ថា «​នៅ​ព្រឹក​នេះ (​ថ្ងៃ​អង្គារ ទី​១១ ខែមីនា​) ប៉ូលិស​អន្តរជាតិ​ម៉ា​នី​ឡា​( Interpol Manila) ទទួលបាន​សេចក្ដីចម្លង​នៃ​ដីកាចាប់ខ្លួន ពី ICC... ហើយ​ខណៈ​ពេលនេះ លោក (Duterte) កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​ដោយ​អាជ្ញាធរ​»​។​​នៅ​ក្រុង​ហុងកុង កាលពី​ថ្ងៃអាទិត្យ ទី​៩​មីនា នៅ​ចំពោះមុខ​អ្នកគាំទ្រ​រាប់ពាន់នាក់​ដែល​ភាគច្រើន​ជា​កម្មករ​ហ្វីលីពីន​នៅ​ហុងកុង លោក ឌុយ​ទែ​រ​តេ បាន​ថ្លែង​រិះគន់​ដោយ​ពាក្យសម្តី​ធ្ងន់ៗ​ចំពោះ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ហើយ​ថែមទាំង​ជេរប្រមាថ​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ ទៀតផង​។ លោក​ឌុយ​តឺ​តេ​( Duterte )​បញ្ជាក់ថា «​ហេតុអ្វី​បានជា ខ្ញុំ​ធ្វើ​វា​? តើ​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​? សម្រាប់​គ្រួសារ​ខ្ញុំ​ឬ​? គឺ​សម្រាប់​អ្នក​ទាំងអស់គ្នា និង​ក្មេងៗ​ជំនាន់​ក្រោយ ហើយ​សម្រាប់​ប្រទេសជាតិ​យើង​។

ប្រសិនបើ​ដីកាចាប់ខ្លួន​ជាការ​ពិត បើ​នេះ​ពិតជា​វាសនា​ក្នុង ឆាកជីវិត​របស់ខ្ញុំ គឺ​មិន​អី​នោះទេ ខ្ញុំ​នឹង​ទទួលយក​វា​។ ពួកគេ​អាច​ចាប់​ខ្ញុំ អាចដាក់​គុក​ខ្ញុំ​។ តើ​អ្វី​ទៅជា​ទោសកំហុស​របស់ខ្ញុំ​? ខ្ញុំ​បានធ្វើ​អ្វី​គ្រប់យ៉ាង​អំឡុងពេល​កាន់អំណាច គឺ​ដើម្បី​តែ​សន្តិភាព​និង​ជីវិត រស់នៅ​ដោយ​សុខសាន្ត​សម្រាប់​ប្រជាជន​ហ្វីលីពីន​»​។​តាម​សេចក្តី​រាយ​ការ​ចុងក្រោយ​នេះ​បាន​ឲ្យ​ដឹងថា​៖​ក្រោយ​ការចាប់ខ្លួន​លោក​រ៉ូ​ហ្សេ​ឌុយ​តឹ​តេ​( Rodrigo Duterte) ត្រូវបាន​ញ្ជូ​ន​ទៅកាន់​ទីក្រុង​ឡាអេ​ប្រទេស​ហូ​ឡង់​ដែលមាន​ទីស្នាក់ការ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC​តាំងនៅ​។​

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បច្ចុប្បន្នរ​បស់​លោក​ប្រធានាធិបតី Ferdinand Marcos Jr កាល​មុន​ធ្លាប់បាន​និយាយថា​នឹងមិន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ ICC ឡើយ​។ ប៉ុន្តែ ដល់​ចុងឆ្នាំ​២០២៤ ពោលគឺ ក្រោយ ជម្លោះ​នយោបាយ​រវាង​គ្រួសារ Duterte និង​គ្រួសារ​លោក Marcos ឡើង​កម្ដៅ​ខ្លាំង លោក Marcos បាន​និយាយថា​នឹង​អនុវត្តតាម​ដីកាចាប់ខ្លួន​ណាមួយ ហើយ​រដ្ឋមន្ត្រី​យុត្តិធម៌​ហ្វីលីពីន​វិញ បាន​ប្រាប់ Reuters កាលពី​ខែមករា ឆ្នាំ​២០២៥​ថា​រដ្ឋាភិបាល​ហ្វីលីពីន​បើកចំហ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ​។​ដូច្នេះ​ករណី​យ៍​នេះ​ជា​រឿង​ដ៏​កម្រ​បំផុត​ដែល ជនជាប់ចោទ​ពី​សំណាក់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាច​ត្រូវ​ចាប់​ឃាត់ខ្លួន​ក្នុងប្រទេស​កំណើត​។ ព្រោះ​ប្រសិនបើ​គ្មាន​ការអនុញ្ញាត ពី​អាជ្ញាធរ​កាន់អំណាច​ហ្វីលីពីន​សព្វថ្ងៃនេះ មិនអាច​ធ្វើទៅ​រួច​ឡើយ​។

នេះ​បើតាម​ក្រុម​អ្នកជំនាញ​ស្ថានការណ៍​អាស៊ី វាយតម្លៃថា ការចាប់ខ្លួន​អតីត​ប្រធានាធិបតី​ហ្វីលីពីន​រូបនេះ មាន​ពាក់ព័ន្ធ​នឹង​នយោបាយ​ក្នុងស្រុក​ជាខ្លាំង​ជាង ដ្បិតថា លោក ឌុយ​ទែ​រ​តេ នៅតែ​បន្ត​មាន​ប្រជាប្រិយ​ភាពខ្លាំង​នៅឡើយ​ក្នុងចំណោម​ពលរដ្ឋ​ម្ចាស់ឆ្នោត​ហ្វីលីពីន ហើយ​កូនស្រី​របស់លោក ឌុយ​ទែ​រ​តេ គឺ លោកស្រី​អនុ​ប្រធានាធិបតី សា​រ៉ា ឌុយ​ទែ​រ​តេ ក៏​កំពុងតែ​រង​ពាក្យបណ្តឹង​ជាច្រើន ដែល​ទាមទារ​ឲ្យ​ទម្លាក់​លោកស្រី​ចេញពី​តំណែង​។ ករណី​យ៍​នេះ​បាន​កើតឡើង​នៅពេល​ការបោះឆ្នោតជាតិ​ពាក់កណ្តាល​អាណត្តិ កាន់តែ​ខិតជិត​ចូលមក​ដល់​។​


​មូលហេតុ​សំខាន់ៗ​អំពី​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​អំឡុង​អាណត្តិ​ជា​ប្រធានាធិបតី​របស់លោក Duterte ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២​។​ធ្លាប់​កាន់តំណែង​ជា​អតីត​ចៅហ្វាយក្រុង Davao ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte ត្រូវបាន​គេ​ដាក់​រហ័ស្ស​នាម​ឱ្យ​ថា «​អ្នក​ដាក់ទណ្ឌកម្ម​» ដោយសារតែ​គោលនយោបាយ ដ៏​តឹងរ៉ឹង​របស់លោក​។ ការ​គំរាម​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន បាន​ក្លាយជា​កម្លាំងចលក​រ​មួយ​ដែល​ជំ​រុញឱ្យ​យុទ្ធនាការ​ឃោស​បោះឆ្នោត​ប្រធានាធិបតី​របស់លោក Duterte កាលពី​ឆ្នាំ​២០១៦ ទទួលបាន ជោគជ័យ​។ នៅក្នុង​ចំណោម​សុន្ទរកថា​អំឡុង​ធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត លោក Duterte បាន​និយាយថា «​កុំ​ខ្វល់​ពី​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស​។ ប្រសិនបើ​ខ្ញុំ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ខ្ញុំ​នឹងធ្វើ​ដូចដែល ខ្ញុំ​បានធ្វើ​នៅពេល​ខ្ញុំ​កាន់តំណែង​ជា​ចៅហ្វាយក្រុង​»​។ លោក​បាន​អះអាងថា​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​របស់លោក​ក្នុង​ទីក្រុង Davao បានធ្វើឱ្យ​ប្រជាជន​ក្នុង​ទីក្រុង​មួយ​នេះ​មាន​សុវត្ថិភាព​ពី​ពួកឧក្រិដ្ឋជន​។ «​ខ្ញុំ​ចង់​និយាយថា​សម្លាប់​ពួកឧក្រិដ្ឋជន​ឱ្យបាន ៥​នាក់​ជា​រៀងរាល់​សប្ដាហ៍ នោះ​ពួកឧក្រិដ្ឋជន​នឹង​ត្រូវបាន​កម្ចាត់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Duterte ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​

​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់លោក Duterte បាន​ក្លាយទៅជា​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន ប៉ុន្មាន​ខែក្រោយ​រូបលោក​ឡើងកាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន ក្នុង​ឆ្នាំ​២០១៦​។ គិត​ត្រឹម​ចុងឆ្នាំ​ដដែល សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក Duterte បាន​រាលដាល​នៅ​ទូទាំងប្រទេស​ហ្វីលីពីន ហើយ​មនុស្ស​រាប់ពាន់នាក់​ត្រូវបាន​សម្លាប់​។ ប៉ូលិស​ហ្វីលីពីន​ក្រោម​អាណត្តិ​របស់លោក Duterte បានសម្លាប់ មនុស្ស​ជាង ២០០០​នាក់ ដែលជា​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក Duterte ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ រហូតដល់​ចុងឆ្នាំ​ដដែល​។​​ភាគច្រើន​នៃ​អ្នកស្លាប់​គឺ​ត្រូវបាន​បាញ់សម្លាប់​។ អង្គការសិទ្ធិមនុស្ស​ជឿជាក់ថា​តួលេខ​អ្នកស្លាប់ គឺមាន​ច្រើនជាង​ច្រើន​តួលេខ​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​។ ប៉ុន្តែ រដ្ឋាភិបាល​លោក Duterte បាន​ច្រានចោល​។ ការបង្ក្រាប និង​ការកើនឡើង​ចំនួន​អ្នកស្លាប់ មិនបាន​ធ្វើឱ្យ​ប្រជាប្រិយភាព​លោក Duterte ធ្លាក់ចុះ​នោះទេ​។ តាម​ការស្ទង់មតិ​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ស្រាវជ្រាវ Social Weather Stations ក្នុង​ខែធ្នូ ឆ្នាំ​២០១៦ បានបង្ហាញ​ប្រជាជន​ហ្វីលីពីន ៧៧​ភាគរយ ពេញចិត្ត​ទៅនឹង​ការដឹកនាំ​របស់លោក Duterte​។​

តួលេខ​ចុងក្រោយ​នៃ​អ្នកស្លាប់​៖​គិត​ត្រឹម​ពេល​លោក Duterte ចប់​អាណត្តិ​ជា​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០២២ តួលេខ​អ្នកស្លាប់​ផ្លូវការ​ក្នុង​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​បាន​កើនឡើង​យ៉ាងហោច ៣​ដង​។ ប៉ូលិស​ហ្វីលីពីន​បាន​និយាយថា​ជនសង្ស័យ ៦២០០​នាក់​ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​គ្រឿងញៀន​។ ក្រោយមកទៀត រដ្ឋាភិបាល​ហ្វីលីពីន​បានទទួល​ស្គាល់​ជា​ផ្លូវការ​ថា​អ្នក​ស្លាប់មាន​ចំនួន ៦២៤៨​នាក់​។ ប៉ុន្តែ​ក្រុម​សកម្មជន​ការពារ​សិទ្ធិមនុស្ស នៅតែ​ជឿថា​តួលេខ​អ្នក​ស្លាប់មាន​ច្រើនជាង​តួលេខ​របស់​រដ្ឋាភិបាល ដ្បិត​មាន​មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់​ក្នុង​កាលៈទេស​ដ៏​អាថ៌កំបាំង​។​

ការស៊ើបអង្កេត​របស់ ICC និង​ដីកាចាប់ខ្លួន​៖​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៨ ការិយាល័យ​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ICC បានប្រកាសថា​ខ្លួន​នឹង​ដឹកនាំ​ការស៊ើបអង្កេត​បឋម​លើ​អ្នកស្លាប់​នៅក្នុង​ប្រទេស​ហ្វីលីពីន​។ ជិត​មួយខែ​ក្រោយមក លោក Duterte បាន​និយាយថា​លោក​នឹង​ដក​ហ្វីលីពីន​ចេញពី ICC​។ ហ្វីលីពីន​បាន​ដកខ្លួន​ចេញពី ICC ជា​ផ្លូវការ​នៅ​ខែមីនា ឆ្នាំ​២០១៩​។ ចំណែក ការស៊ើបអង្កេត​របស់ ICC ត្រូវបាន​ផ្អាក​ក្នុង​ឆ្នាំ​២០២១ បន្ទាប់ពី​ហ្វីលីពីន បាន​អះអាងថា​ខ្លួន​មាន​សមត្ថភាព​ស៊ើបអង្កេត និង​កាត់ទោស​អ្នក​ល្មើសច្បាប់​ដោយ​ខ្លួនឯង​។ តែ​ទោះជា​បែបនេះ​ក្ដី ក្នុង​ឆ្នាំ​២០២៣ ការស៊ើបអង្កេត​របស់ ICC បានចាប់ផ្ដើម​ឡើងវិញ ដោយ​តុលាការ​នេះ​សំអាងថា ខ្លួន​មិន​ពេញចិត្ត​ជាមួយ​កិច្ចប្រឹងប្រែង​របស់​ហ្វីលីពីន​នោះទេ​។​a tater a tater1 a tater2