» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9618 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699789 នាក់

ប្រធានាធិបតី​ស្តីទី​លោក Ranil Wickremesinghe ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​ស្រីលង្កា

​ប្រទេស​ស្រីលង្កា​៖​លោក​រ៉ានី​ល​វិ​ក្រឹម​ស៊ិ​ង​( Ranil Wickremesinghe) ជា​បុគ្គល​ធ្លាប់​កាន់តំណែង​នាយករដ្ឋមន្ត្រី​ស្រីលង្កា ៦​អាណត្តិ​កន្លងមក​និង​ជា​ប្រធានាធិបតី​ស្តីទី​ក្នុងចំណោម​បេក្ខភាព​ប្រធានាធិបតី​ដែលមាន​បេក្ខភាព​៣​រូប​ប្រកួតប្រជែង​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៅក្នុង​ការបោះឆ្នោត​នៅ​សភា​នា​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២២ ដើម្បី​ដឹកនាំ​ប្រទេស​ជំនួស​អតីត​ប្រធានាធិបតី​លោក​រ៉ា​ចា​ប៉ា​សា​( Rajapaksa )​ដែល​រត់គេច​ចេញពី​ប្រទេស​។​a srey new pres 

​មាន​កម្លាំង​ទាហាន​រាប់រយ​នាក់​ប្រដាប់​ដោយ​អាវុធ​បានដាក់​ពង្រាយ​ការពារ​សន្តិសុខ​នៅ​ជុំវិញ​រដ្ឋសភា ក្នុងពេល​កំពុង​ប្រជុំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា រដ្ឋសភា​ស្រីលង្កា​ដែលមាន​តំណាងរាស្ត្រ​២២៥​រូប បានសម្រេច​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ដែលមាន​អ្នកចូលរួម​នៅក្នុង​ការប្រកួត​រួមមាន​ប្រធានាធិបតី​បណ្តោះអាសន្នRanilWickremesinghe,តំណាងរាស្ត្រDullasAlahapperuma មកពី​គណបក្សកាន់អំណាច និង​មេដឹកនាំ​គណបក្ស​អំណាច​ប្រជាជន លោក Anura Kumara Dissanayake​។​

​មានការ​វាយតម្លៃ​ថាបើ​ជ័យជម្នះ​បាន​ទៅលើ ប្រធានាធិបតី​ស្តីទី លោក​Ranil Wickremesinghe ដែល​ប្រជាជន​ស្រីលង្កា​ជាច្រើន​នាក់​មិន​គាំទ្រ ព្រោះ​ពួកគេ​ចាត់ទុក​រូបលោក ជា​សម្ព័ន្ធមិត្ត​របស់​អតីត​ប្រធានាធិបតី លោក Gotabaya Rajapaksa នោះ​វា​ទំនងជា​នឹង​នាំទៅរក​សកម្មភាព​តវ៉ា​ជា​បន្តបន្ទាប់​ទៀត​ពី​សំណាក់​ក្រុមបាតុករ​។​

​បេក្ខជន​ម្នាក់ទៀត​ជា​សមាជិកសភា​នៃ​គណបក្ស SLPP លោក Dullas Alahapperuma​។ ដ្បិត​លោក អា​ឡា​ហាប​ពើ​រូ​ម៉ា មិនសូវមាន​ការជំទាស់​ពី​ក្រុមបាតុករ និង​បក្សប្រឆាំង​នោះទេ ប៉ុន្តែ​រូបលោក​មិន​ធ្លាប់មាន​បទពិសោធន៍​ផ្នែក​អភិបាលកិច្ច​កម្រិត​ខ្ពស់​ឡើយ​។​​រីឯ​បេក្ខជន​ទី​៣ គឺ​លោក Anura Kumara ដែលជា​ប្រធាន​គណបក្ស​ឆ្វេងនិយម NPP ត្រូវគេ​មើលឃើញថា មិន​មានឱកាស​ពិតប្រាកដ​ក្នុងការ​ទទួលបាន​ជ័យជម្នះ​ឡើយ ព្រោះ​គណបក្ស​របស់លោក​កាន់កាប់​តែ​៣​អាសនៈ​ប៉ុណ្ណោះ នៅក្នុង​សភា​ដែលមាន​អាសនៈ​សរុប​ទាំងអស់​២២៥​អាសនៈ​។

​លទ្ធផល​ផ្លូវការ​បានបង្ហាញ​ថា​លោក​រ៉ានី​ល​វិ​ក្រឹម​ស៊ិ​ង​( Ranil Wickremesinghe) ទទួលបាន​សម្លេងគាំទ្រ​១៣៤​សម្លេង​ក្នុងការ​បោះឆ្នោត​ក្នុ​សភា ដោយ​គូប្រជែង​សំខាន់​ជាងគេ​លោក​ឌុល​ឡាស អា​ឡា​ហា​ពែ​រូ​ម៉ា​(Dullas Alahapperuma)​ទទួលបាន​៨២​សម្លេង​ហើយ​ជន​ឆ្វេងនិយម អា​នុ​រ៉ា ឌី​ស​សា​ណា​យ៉ា​កេ (Anura Dissanayake)​ទទួល​បានតែ​បី​សម្លេង​។​​ក្រោយ​ការរាប់​សន្លឹកឆ្នោត​ចប់ អគ្គលេខា​សភា​បាន​និយាយថា​«​លោក​រ៉ានី​ល វី​ក​ក្រេ​មេ​ស៊ី​ង បាន​ជាប់​ជា​ប្រធានាធិបតី​ប្រតិបត្តិ​លើក​ទី​ប្រាំបី​នៅក្រោម​រដ្ឋធម្មនុញ្ញ​»​។​

​មេដឹកនាំ​រូបនេះ​បាន​ពណ៌នា​ការជាប់ឆ្នោត​របស់លោក​ថា​ជា​«​ការផ្តល់​កិត្តិយស​និង​ឯកសិទ្ធិ​»​ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រទេស នៅពេល​លោក​ថ្លែង​ទៅកាន់​សភា​ក្រោយ​ការប្រកាស​លទ្ធផល​។​លោក​បាន​និយាយថា​«​ការបែកបាក់​របស់​យើង​ឥឡូវ​ចប់​»​។​​លោក​ក៏បាន​អញ្ជើញលោក​ឌុល​ឡាស អា​ឡា​ហា​ពែ​រូ​ម៉ា​អោយចូល​រួម​ជា​លោក​និង​«​រួមគ្នា​ធ្វើការ​ដើម្បី​នាំ​ប្រទេស​ចេញពី​វិបត្តិ​ដែល​យើង​កំពុង​ប្រឈម​»​។​
​ដោយ​ជ្រើសរើស​នាយករដ្ឋមន្ត្រី​វ័យ​៧៣​ឆ្នាំ​រូបនេះ​អោយ​កាន់តំណែង​ប្រតិបត្តិ​កំពូល គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​នឹងត្រូវ​រលាយ​ជា​ស្វ័យប្រវត្តិ​ហើយ​លោក​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ម្នាក់​ដើម្បី​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​មួយ​។​

​ប្រធានសភា​ស្រីលង្កា​បាន​និយាយថា​«​នេះ​ជា​សម័យប្រជុំ​ប្រវត្តិសាស្ត្រ​មួយ វា​មិន​ត្រឹមតែ​សភា​តែ​ប្រទេស​ទាំងមូល​។​គ្រប់​ក្រសែភ្នែក​ពិភពលោក​សម្លឹង​មក​យើង​នៅថ្ងៃនេះ នៅពេល​យើង​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​ម្នាក់​»​។​​សូមបញ្ជាក់ថា លោក រ៉ានី​ល វី​ក​ក្រេ​មេ​ស៊ី​ង បាន​ក្លាយជា​ប្រធានាធិបតី​ស្តីទី​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​ប្រធានាធិបតី​ដែល​ត្រូវ​បាតុករ​ចោ​រោម​បណ្តេញ​ពី​អំណាច​លោក​រ៉ា​ចា​ប៉ាក់​សា​(Rajapaksa)​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ទៅកាន់​កោះ​ម៉ា​ល់​ឌី​វ និង​បន្ទាប់មក​ទៅ​សិង្ហ​បុរី មុន​ប្រកាស​លាឈប់​ផ្លូវការ​៕a srey new pres1 a srey new pres2 

​