» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6656 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696827 នាក់

កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង

 

សេអ៊ូល៖ នៅថ្ងៃសុក្រទី១៥សីហា​កូរ៉េខាង​ជើង​ បានចេញមកថ្កោលទោស​សមយុទ្ធយោធារួម​គ្នា​ របស់​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នា​ពេល​ខ្លី​ខាង​មុខ ដោយ​ព្រមានថា​ ទីក្រុងព្យុង​យ៉ាង​នឹងឆ្លើយតបទៅនឹងការគំរាមកំហែង​កាន់តែខ្លាំង​​ ចំពោះសន្តិសុខរបស់​ខ្លួន។a us south korea 

សម​យុទ្ធទ្រង់ទ្រាយធំ ដែល​មានឈ្មោះថា «Ulchi Freedom Shield» គ្រោង​នឹង​ចាប់ផ្តើម​នៅថ្ងៃទី១៧ ខែសីហាខាងមុខ​នេះ​​ ហើយ​នឹងមានកងទ័ពរាប់​ម៉ឺននាក់ ឧបករណ៍យោធា និង​បុគ្គលិក​យោធា​មកពីសហរដ្ឋ​អាមេរិក កូរ៉េខាងត្បូង និងរដ្ឋ​ជាសមាជិកនៃបញ្ជាការអង្គការសហប្រជាជា​តិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ​ ចេញផ្សាយនៅលើគេហទំព័ររបស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA)។

 

សមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក  ចាប់ពីថ្ងៃទី១៧ ដល់ ២៧ ខែសីហា ដោយផ្តោតសំខាន់លើការទប់ទល់នឹងដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារសាយប័រ (Cyberattacks)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីយោធាអាមេរិក លោកវរសេនីយ៍ឯក រីយ៉ាន់ ដូណាល់ (Ryan Donald) បានបញ្ជាក់ថា សមយុទ្ធ Ulchi Freedom Shield (UFS) នេះ ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរទម្រង់សង្គ្រាមទំនើប។ លោកបានសង្កត់ធ្ងន់ថា ទាហានកូរ៉េខាងជើងបានទទួលបទពិសោធន៍ផ្ទាល់ពីសង្គ្រាមនៅអ៊ុយក្រែន ដែលធ្វើឱ្យសមត្ថភាពយោធារបស់ពួកគេកាន់តែគ្រោះថ្នាក់ ដូច្នេះសម្ព័ន្ធមិត្តត្រូវតែហ្វឹកហាត់ដើម្បីត្រៀមទប់ទល់នឹងការគំរាមកំហែងទាំងនេះ។ សមយុទ្ធការពារនេះ នឹងមានការចូលរួមពីកងទ័ពកូរ៉េខាងត្បូងប្រមាណ ១៨,០០០នាក់។

គួរបញ្ជាក់ថា ទោះបីជាអាមេរិក និងកូរ៉េខាងត្បូងអះអាងថាជាការហ្វឹកហាត់ការពារខ្លួនក្តី ប៉ុន្តែទីក្រុងព្យុងយ៉ាង តែងតែថ្កោលទោសសមយុទ្ធនេះថាជាការបង្កហេតុ។ ការប្រកាសធ្វើសមយុទ្ធនេះ កើតឡើងស្របពេលដែលទំនាក់ទំនងកូរ៉េទាំងពីរកំពុងតានតឹងខ្លាំង ខណៈដែលកូរ៉េខាងជើងទើបតែបានបាញ់មីស៊ីលសាកល្បងកាលពីសប្តាហ៍មុន និងបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលុបចោលគោលដៅ «បង្រួបបង្រួមជាតិ» ព្រមទាំងប្រកាសខ្លួនឯងថាជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ជាផ្លូវការថែមទៀតផង។

សូមបញ្ជាក់ថាបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នាថ្ងៃសៅរ៍័ ទី១៥ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថា ទីក្រុងម៉ូស្គនិងទីក្រុងព្យុងយ៉ាង កំពុងសហការគ្នាលើគ្រប់វិស័យ និងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខក៏ដូចជាស្ថិរភាពនៅក្នុងតំបន់។

លោក ពូទីន បានលើកឡើងក្នុងសារមួយផ្ញើជូនលោក គីម នាឱកាសខួបនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនថា លោកជឿជាក់ថា រុស្ស៊ីនិងកូរ៉េខាងជើង នឹងបន្តធ្វើកិច្ចការរួមគ្នាប្រកបដោយភាពស្ថាបនា ទាំងលើបញ្ហាទ្វេភាគីនិងអន្តរជាតិ។ បើតាម KCNA អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ក៏បានផ្ញើការស្វាគមន៍ជូនលោក គីម ផងដែរ។

ទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍បន្ថែមថា កាលពីថ្ងៃសុក្រ លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់ស្តូប Liberation Tower ក្នុងរដ្ឋធានីព្យុងយ៉ាង ដើម្បីគោរពវិញ្ញាណក្ខន្ធទាហានសូវៀត ដែលបានប្រយុទ្ធជាមួយជប៉ុន ក្នុងសង្គ្រាមលោកលើកទីពីរ។ កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធនោះ ដែលមានឈ្មោះលោក គីម បានសរសេរថា «យើងមិនភ្លេចស្នាដៃវីរភាពរបស់យុទ្ធជនពលីកងទ័ពសូវៀតឡើយ»»។ លោក គីម បានសង្កត់ធ្ងន់ថា កេរដំណែលនៃទំនាក់ទំនងផ្សារភ្ជាប់ដោយតំណក់ឈាម និងចំណងមិត្តភាពកសាងនៅលើសមរភូមិរវាងប្រទេសទាំងពីរ បានក្លាយជាមូលដ្ឋានគ្រឹះនៃការពង្រីកទំនាក់ទំនងកូរ៉េខាងជើង-រុស្ស៉ី។

សារទាំងនេះ និងទស្សនកិច្ចរបស់លោក គីម បានគូសបញ្ជាក់ពីចំណងទាក់ទងកាន់តែស៊ីជម្រៅជាខ្លាំងរវាងទីក្រុងម៉ូស្គូ និងទីក្រុងព្យុងយ៉ាង ដែលបានបង្កការព្រួយបារម្ភជាអន្តរជាតិ ជុំវិញការគាំទ្ររបស់កូរ៉េខាងជើង ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអះអាងម្តងហើយម្តងទៀតថា រុស្ស៊ីបាននិងកំពុងប្រើប្រាស់មីស៊ីលកូរ៉េខាងជើងប្រឆាំងនឹងអ៊ុយក្រែន ហើយចោទប្រកាន់ទីក្រុងព្យុងយ៉ាងថា បានផ្តល់មីស៊ីលនិងគ្រាប់សព្វាវុធដល់ទីក្រុងម៉ូស្គូ ព្រមទាំងបានសន្យាបញ្ជូនទ័ពបន្ថែមទៀត សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី។a kim putin