» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9906 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700077 នាក់

លោក ហ្សេ​លេន​ស្គី ថា​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ដោះដូរ​ទឹកដី​គ្នា ក្នុង​កិច្ចចរចា​ស្វែងរក​សន្តិភាព​រុស្ស៊ី​បដិសេធ​?


​អ៊ុយ​ក្រែ​ន​៖ ក្នុង​កិច្ច​សម្ភាស​មួយ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​១១ ខែកុម្ភៈ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា អ៊ុយ​ក្រែ​ន​នឹង​យល់ព្រម ដោះដូរ​ទឹកដី​គ្នា​ជាមួយ​រុ​ស្ស៉ី ប្រសិនបើ​មាន​កិច្ចចរចា​ស្វែងរក​សន្តិភាព ហើយ​រូបលោក បាន​បន្ត​បញ្ជាក់ថា អឺរ៉ុប​តែឯង​នឹងមិន​អាចមាន​លទ្ធភាព គាំទ្រ​កិច្ចប្រឹងប្រែង​សង្គ្រាម របស់​ទីក្រុង​កៀវ​បានទេ​។a trum macron zelenskY

ទីភ្នាក់ងារ​ព័ត៌មាន AFP​បាន​ឲ្យ​ដឹងថា​លោក ហ្សេ​លេន​ស្គី​និយាយថា «​មានមតិ​លើកឡើងថា អឺរ៉ុប​អាច​ផ្តល់​ការធានា​សន្តិសុខ ដោយ​ពុំ​ចាំបាច់​មាន​សហរដ្ឋអាមេរិក ប៉ុន្តែ​ខ្ញុំ​បដិសេធ​ជានិច្ច ចំពោះ​ការលើកឡើង​បែបនេះ ដ្បិត​ការធានា​សន្តិសុខ​ដោយ​គ្មាន​អាមេរិក មិនមែនជា​ការធានា​សន្តិសុខ​ពិតប្រាកដ​នោះទេ​»​។​​លោក ហ្សេ​លេន​ស្គី បាន​បន្តថា រូបលោក​នឹង​ស្នើ​ប្រធានាធិបតី​រុ​ស្ស៉ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ដោះដូរ​ទឹកដី ដែល​អ៊ុយ​ក្រែ​ន​ដណ្តើម​កាន់កាប់​បាន នៅ​តំបន់ Kursk ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៉ី កាលពី​៦​ខែ​មុន ប៉ុន្តែ​លោក​មិនទាន់​ច្បាស់​ថា ទឹកដី​អ៊ុយ​ក្រែ​ន​មួយណា ដែល​លោក​នឹង​ស្នើ​ជា​ថ្នូរ​ត្រឡប់មកវិញ នោះឡើយ ដោយសារ​ទឹកដី​ទាំងអស់​សុទ្ធតែ​សំខាន់​។​

​បន្ទាប់ពី​មាន​បទសម្ភាសន៍​វិមាន​ក្រឹម​ឡាំង នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញមក​ច្រានចោល​យ៉ាង​ដាច់អហង្ការ នូវ​លទ្ធភាព​ណាមួយ​ក្នុងការ​ដោះដូរ​ទឹកដី​ដែល​ខ្លួន​កាន់កាប់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន សម្រាប់​ផ្នែក​ខ្លះ​នៃ​តំបន់ Kursk របស់​រុស្ស៊ី ដែល​បច្ចុប្បន្ន​កំពុងកាន់​កាប់​ដោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង លោក Dmitry Peskov បាន​ច្រានចោល​សំណើ​នេះ​យ៉ាង​ដាច់ខាត

ដោយ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថា «​នេះ​មិនអាច​ទៅរួច​ទេ​។ រុស្ស៊ី​មិនដែល​ពិភាក្សា​ទេ ហើយ​នឹងមិន​ពិភាក្សា​អំពី​ការដោះដូរ​ទឹកដី​របស់ខ្លួន​ឡើយ​»​។​​លោក Peskov បានបញ្ជាក់​បន្ថែមថា កងកម្លាំង​រុស្ស៊ី​នឹង​បណ្តេញ​កងកម្លាំង​អ៊ុយ​ក្រែ​ន​ចេញពី​តំបន់ Kursk​។​គួរ​បញ្ជាក់ថា សព្វថ្ងៃ រុ​ស្ស៉ី​កំពុង​គ្រប់គ្រង​តំបន់​ចំនួន​៥​របស់​អ៊ុយ​ក្រែ​ន ក្នុងនោះ​តំបន់​ឧបទ្វីប​គ្រី​មៀ កាលពី​ឆ្នាំ​២០១៤ និង​បន្ទាប់មក តំបន់ Donetsk, Kherson, Lugansk និង Zaporizhzhia កាលពី​ឆ្នាំ​២០២២ ប៉ុន្តែ​រុ​ស្ស៉ី​មិនមាន​ការគ្រប់គ្រង​ទាំងស្រុង​តែម្តង លើ​តំបន់​ទាំង​៤​ក្រោយ​នេះឡើយ​។​

​ទាក់ទង​និង​ច​ម្លោះ​នេះ​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Pete Hegseth បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ​ថា រដ្ឋបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងមិន​បញ្ជូន​កងទ័ព​អាមេរិក ទៅកាន់​អ៊ុយ​ក្រែ​ន​ឡើយ​។ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅ​ថ្ងៃ​ពុធ ទី​១២ ខែកុម្ភៈ ឆ្នាំ ២០២៥​បាន​ឲ្យ​ដឹងថា​៖​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន នៅក្នុង​ប្រទេស​អាល្លឺម៉ង់ លោក Hegseth ក៏បាន​ឱ្យដឹង​ដែរ​ថា លោក​នឹង​ជំ​រុញឱ្យ​សម្ព័ន្ធមិត្ត​អឺរ៉ុប បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ នៅពេលដែល​លោក​ជួប​ពួកគេ​ក្នុង​សប្តាហ៍​នេះ​។ លោក Hegseth គូសបញ្ជាក់ថា «​តំបន់​អ៊ឺរ៉ុប មិន​សម​នឹងមាន​ការឈ្លានពាន​ណាមួយ​កើតឡើង​ទេ ប៉ុន្តែ​ការវិនិយោគ ក៏​គួរតែ​ចំណាយ​លើ​វិស័យ​ការពារជាតិ​ឱ្យបាន​ច្រើន ទាំង​នៅក្នុង​ប្រទេសមួយ និង​ជា​សមូហភាព​»​។​

​ ការ​ចេញមក​បញ្ជាក់រ​ប​ស់លោក Hegseth បានកើត​ឡើង ចំពេល​មាន​ពិភាក្សា​ក្នុងចំណោម​ប្រទេស​លោកខាងលិច អំពី​លទ្ធភាព​ដាក់ពង្រាយ​កងកម្លាំងរ​ក្សា​សន្តិភាព ប្រសិនបើ​បទ​ឈប់​បាញ់​មួយ​ត្រូវបាន​លើក​យកមក​ចរចា ជុំវិញ​សង្គ្រាម​រុ​ស្ស៉ី​-​អ៊ុយ​ក្រែ​ន​៕a putine trum a uy in russy2 a uy land 
​