» ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន   » ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចុះផ្ទាល់ពិនិត្យការ បោសសម្អាត Online Scamsនៅកោះកុង » ប្រតិភូសមាគមឧកញ៉ាកម្ពុជាបំបែកភាពស្ងាត់ នឹង ទៅកាន់ប្រទេសចិន ដើម្បីទាក់ទាញការវិនិយោគអមដំណើរឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល » ឯកឧត្តមហ៊ុនម៉ានីប្រកាសជាផ្លូវការ «បណ្តាញអគ្គលេខាធិការ នៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»ដែលស្ថិតក្រោមការទទួលខុសត្រូវរដ្ឋមន្ត្រីមុខងារ! » ព្រឹទ្ធសភា អនុមត័សេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ទោះមានការតវ៉ាពីគណបក្សក្រៅរដ្ឋាភិបាលក៏ដោយ » លោកស្រីSara Duterte បង់ប្រាក់ធានានៅក្រៅឃុំបន្ទាប់ពីតុលាការចេញដីការចាប់ខ្លួនពាក់ព័ន្ធគំរាមសម្លាប់ប្រធានាធិបតី » ក្រុមហ៊ុនបារាំងប្រមាណ ៤០០អាចនឹង មកចូលរួមវេទិកាធុរកិច្ចកម្ពុជា-បារាំង និងសិក្សាវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2077 នាក់

ម្សិលមិញ 10668 នាក់

សរុប 20284092 នាក់

ជនល្មើស​បា ញ់​ប្រ ហារ នៅក្នុង​កាស៊ីណូ​រ៉ា​ម៉ា​៣​នៅ​ប្រទេស​ថៃ ជា​មនុស្ស​ញៀន​ថ្នាំ​ល្បែង​និង​ធ្លាប់​សម្លាប់​មនុស្ស​!

 

​ករណី​អំពើ ឃាតកម្ម​បា ញ់​ប្រហារ​នៅក្នុង​កាស៊ីណូ​ខុសច្បាប់​មួយកន្លែង នៅក្នុង​ទីក្រុង​បាងកក កាលពី​វេលា​ម៉ោងជាង ១១ យប់ ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ ដែល​បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់ ក្នុងនោះ​មាន​ស្ត្រី​ខ្មែរ​ម្នាក់​ជា​អ្នក​ចែក​បៀរ​ឈ្មោះ ម៉ៅ ស្រី​ពៅ បាន​ឈានដល់​ការចាប់ខ្លួន​ជនល្មើស​បាន​ហើយ ដែលជា​បុរស​វ័យ​ចំណាស់​ម្នាក់​។​a game kill2 

តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ខាវ​សុ​ត​( Khaosod) នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា​៖ ជនល្មើស​មានឈ្មោះ​ពី​ពិត​ស្រ៊ី​ស៊ូ​វ៉ាន​( Pipit Srisuwan) ឬ​ហៅ​ប៊​យ​បាន​ក្រួ​( Boy Ban Krua) អាយុ ៦១ ឆ្នាំ​។ ជន​រូបនេះ​មាន​ប្រវត្តិ​សម្លាប់​មនុស្ស និង​ញៀន​ល្បែង​តាំងពីក្មេង​មកម្ល៉េះ ហើយ​តែងតែ​មកលេង​ល្បែង​នៅ​កាស៊ីណូ​រ៉ា​ម៉ា​៣ (​កន្លែងកើតហេតុ​) ជាប្រចាំ​។​

​លោក​វរសេនីយ៍ទោ​ផា​ភុង​ផង​ផេ​ត្រា​( Phakphong Phongphetra )​មេបញ្ជាការ​ប៉ូលិស​ក្រុង​បាងកក បាន​ប្រាប់​ឲ្យ​ដឹងថា កម្លាំង​របស់លោក​បាន​ធ្វើការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ ក្រោយ​ហេតុការណ៍​នេះ​បាន​កើតឡើង ហើយ​ទីបំផុត នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា ជនល្មើស​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ទៅសម្ងំ​លាក់ខ្លួន​នៅ​តំបន់​ដាច់ស្រយាល​មួយ នៅ​ភាគខាងត្បូង​នៃ​ទីក្រុង​បាងកក​។​

​បន្ទាប់ពី​ធ្វើការ​ឃាត់ខ្លួន ប៉ូលិស​បាន​នាំ​ជនសង្ស័យ​ទៅកាន់​ទីកន្លែង​កើតហេតុ ដើម្បី​ធ្វើ​ត្រាប់​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ឡើងវិញ ។ ជនសង្ស័យ​ក៏បាន​សារភាពថា ខ្លួន​ពិតជា​បានធ្វើ​រឿង​ទាំងអស់នេះ​មែន តែ​គេ​ធ្វើបែបនេះ គឺ​ព្រោះតែ​បាញ់ ការពារ​ខ្លួន​តែប៉ុណ្ណោះ មូលហេតុ គឺ​ផ្ដើមចេញ​មកពី​ជំពាក់​លុយ​។​

លោក​ផាក​ផុង​( Phakphong) ពុំបាន​បញ្ជាក់​លម្អិត​អំពី​ករណី​លោក​ប៊​យ​( Boy )​ធ្វើ​សកម្មភាព​នៅក្នុង​កាស៊ីណូ​នេះ​ទេ ព្រោះតែ​ពេលនេះ កំពុងបើក​ការស៊ើបអង្កេត​ស៊ីជម្រៅ​បន្ថែម និង​ប្រកាស​ដល់​អ្នកសារព័ត៌មាន​នៅពេល​ក្រោយ​៕a game kill a game kill3 a casino thai1 a casino thai3 a casino thai7