វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2279 នាក់
ម្សិលមិញ 2568 នាក់
សរុប 12587341 នាក់
ជប៉ុន៖នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ មន្ទីរពេទ្យមួយឈ្មោះ Kyoto University បានធ្វើការវះកាត់ប្តូរសួតថ្មីលើអ្នកជំងឺកូវីដ ដែលសួតត្រូវបានមេរោគស៊ីកំទេចគ្មានសល់។
ការវះកាត់ប្តូរសួតថ្មីទៅកាន់អ្នកជំងឺកូវីដ ជាស្ត្រីជនជាតិជប៉ុន ត្រូវបានធ្វើឡើងដោយក្រុមគ្រូពេទ្យចំនួន ៣០នាក់ ដោយ ចំណាយរយៈពេលជាង ១១ម៉ោង។ ចំពោះសួតវះកាត់ប្តូរទាំងសងខាង បានមកពីការបរិច្ចាគរបស់ ប្តីរបស់ស្ត្រីខាងលើ ម្ខាង និង កូនប្រុស ម្ខាង។ បើតាមការឱ្យដឹងពីខាងមន្ទីរពេទ្យ កូនប្រុស និង ប្តីរបស់ស្រី្តរូបនោះ មានសុខភាពល្អជាធម្មតាទេ។ បន្ទាប់ពីវះកាត់ទទួលបានជោគជ័យហើយ ស្រី្តខាងលើ ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២ខែទើបអាចចេញទៅផ្ទះបាន។គួរឱ្យដឹងថា ករណីវះកាត់ប្តូរសួតថ្មីដើម្បីសង្គ្រោះជីវិតអ្នកជំងីកូវីដ ធ្វើឡើងដោយមន្ទីរពេទ្យនៅប្រទេសជប៉ុន ជាករណីដំបូងបង្អស់នៅលើពីភពលោក៕ប្រភពសារព័ត៌មាន CNN ។