» ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2867 នាក់

ម្សិលមិញ 10264 នាក់

សរុប 14142049 នាក់

វិនិយោគ​ចិន​នៅ​វៀតណាម​ច្រើនជាង​នៅ​ម៉ាឡេស៊ី​ទោះជា​ប្រទេស​មាន​បញ្ហា​ទឹកដីក៏ដោយ​

​ចិន​៖ ប្រទេស​ចិន និង​ប្រទេស​វៀតណាម គឺជា​ប្រទេសជិតខាង​គ្នា ប៉ុន្តែ​ចំណង​ទំនាក់ទំនង កាលពី​អតីតកាល​រវាង​ប្រទេស​ទាំងពីរ បាន​នាំឱ្យមាន​ការប៉ះទង្គិច​គ្នា​ទៅវិញទៅមក​ដោយសារ​កា​រ​ទាមទា​ធ្វើជា​ម្ចាស់​កម្ម​សិទ្ធ​តំបន់​មួយចំនួន​នៅ​សមុទ្រ​ចិន​ខាងត្បូង ។​​តែ​ទោះ​ជាមាន​បញ្ហា​ផ្នែក​ទឹកដី​ក៏ដោយ ក៏ប៉ុន្តែ​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ នៅតែ​រីកចម្រើន​តាម​ធម្មតា​។​a china vn2 

​ក្រុមហ៊ុន​ចិន​ខ្លះ បាន​បើក​សាខា​របស់​ពួកគេ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ ដែលមាន​ជំនួយ​គាំទ្រ​ពី​ចិន​ទៀតផង ដែលមាន​ទីតាំងនៅ​ទីក្រុង ហាយ ផុង (Hai Phong) ដែលជា​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​៣​ក្នុងប្រទេស​វៀតណាម​។​​លោក សុង វឹ​ន​ចៀន គឺជា​អនុប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន សឹ​ន​យៀ​ក ជាញ់ អ៊ី​ន​វេស​មឹន ខូ​អិ​ល​ធី​ឌី (Shenyue Joint Investment Co., Ltd) ដែល​បង្កើត​និង​គ្រប់គ្រង​តំបន់​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ចិន​-​វៀតណាម​បាន​ឲ្យ​ដឹងថា «​យើង​បង្កើត​តំបន់​នេះ ឡើង​ដើម្បី​ជួយ​ក្រុមហ៊ុន​ចិន​ទាំងឡាយ ដែល​ចង់​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ទៅ​បរទេស ជាពិសេស​គឺ​ជួយ​សហគ្រាស​ខ្នាតតូច និង​មធ្យម​ដែល​ចង់​បើក​អាជីវកម្ម​នៅក្នុង​ប្រទេស​ផ្សេង ដែល​ពួកគេ​ទើបតែ​ចូលមក​រកស៊ី​ជា​លើកដំបូង​តែម្តង​។

ក្រុមហ៊ុន​ចិន​ទាំងនោះ មាន​ទំនុកចិត្ត​ជាង នៅពេលដែល​គេ​បើក​អាជីវកម្ម​នៅក្នុង​តំបន់​មួយ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន ដូចជា​ក្រុមហ៊ុន​របស់​ពួកយើង​ជាដើម​នេះ​»​។​
​ដោយសារតែ​តម្លៃ​ពលកម្ម​ទាប សំបូរ​កម្មករ និង​បរិយាកាស​អាជីវកម្ម​ដ៏​កក់ក្តៅ ការវិនិយោគ​ដោយផ្ទាល់​របស់​ចិន ទៅកាន់​ប្រទេស​វៀតណាម និង​ការធ្វើ​ពាណិជ្ជ​កម្មបាន​ឈានដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន កាលពី​ឆ្នាំ​២០១៧ ដោយបាន​កើនឡើង​២៩​ភាគរយ ហើយ​មានតម្លៃ​ជាង​១​ម៉ឺន​លាន​ដុល្លារ​អាមេរិក ក្នុង​មួយខែ​។​

​ប្រទេស​វៀតណាម បាន​វ៉ា​ដាច់​ប្រទេស​ម៉ាឡេស៊ី ដោយ​គ្រង​ដំណែង​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត របស់​ប្រទេស​ចិន នៅក្នុង​សហគមន៍​អាស៊ាន​។​
​ប្រធាន​ក្រុម​សេដ្ឋកិច្ចវិទូ​នៅ​ក្រុមហ៊ុន សេដ្ឋកិច្ច​មេគង្គ (Mekong Economics) លោក អាដាម មី​ក​ខា​ធី (Adam McCarty) និយាយថា ប្រទេស​វៀតណាម​នៅតែ​ប្រុងប្រយ័ត្ន​ចំពោះ​ប្រាក់កម្ចី​និង​ឱកាស​ដែល​ប្រទេស​ចិន​ផ្តល់ឱ្យ​។​

​លោក អាដាម មី​ក​ខា​ធី ប្រធាន​ក្រុម​សេដ្ឋកិច្ចវិទូ​នៅ​ក្រុមហ៊ុន សេដ្ឋកិច្ច​មេគង្គ និយាយថា «​វៀតណាម​ដឹងថា គេ​ចាំបាច់​ត្រូវតែ​បន្ត​ភ្ជាប់​ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច​ឱ្យ​រឹងមាំ​ជាមួយ​ប្រទេស​ចិន​ដដែល​។ វា​គឺជា​វិធី​ដែល​ជួយ​ឱ្យ​ប្រទេស​វៀតណាម អាច​ដើរ​ឱ្យទាន់​ពិភពលោក និង​ក្លាយជា​ប្រទេស​ជឿនលឿន​បាន​។ ប៉ុន្តែ​វៀតណាម មិន​ចង់​ពឹងផ្អែក​ទៅលើ​ប្រទេស​ចិន​ទេ​។ អ​ញ្ជឹ​ង​ហើយ​បានជា​វៀតណាម មិន​ទទួលយក​ប្រាក់កម្ចី និង​ឱកាស​ដែល​ចិន​ផ្តល់ឱ្យ ដូចជា​ប្រទេស​ដទៃ​នោះ​។ វៀតណាម ប្រុងប្រយ័ត្ន​នឹង​រឿងនេះ​ជាង​»​។​

​អ្នកជំនួញ​នៅ​ប្រទេស​វៀតណាម ចង់ឃើញ​ប្រទេស​ទាំងពីរ​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។​លោក វ៊ូ ទាន ឡុ​ក ប្រធានសភា​ពាណិជ្ជកម្ម​វៀតណាម និយាយថា «​ខ្ញុំ​សង្ឃឹមថា រាល់​ភាព​តានតឹង​ផ្នែក​នយោបាយ​ទាំងអស់​រវាង​ប្រទេស​វៀតណាម​និង​ប្រទេស​ចិន អាច​ដោះស្រាយបាន​តាមរយៈ​មធ្យោបាយ​សន្តិភាព តុ​ចរចា តុ​ពិភាក្សា ដោយ​ផ្អែកលើ​ការយល់ស្រប​រវាង​បក្ស​កាន់អំណាច​ទាំងពីរ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ការពារ​ដល់​ផលប្រយោជន៍​របស់​ប្រទេសជាតិ​យើង​ទាំងសងខាង​»៕ (​សារព័ត៌មាន CCTV របស់​ចិន​)a china vn a china vn1