» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5754 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695925 នាក់

អាជ្ញាធរ​ថៃ​បិទ​ទូរទស្សន៍​អន​ឡាញរ​បស់​កូនលោក​ថាក់ស៊ីន​ដោយ​ចោទថា​ផ្សាយ​ពត៍​មាន​នាំ​ឲ្យ​ភ​ន្ត័​ច្រឡំ​!

 

​ថៃ ៖ អាជ្ញាធរ​និយតករ​ទូរគមនាគមន៍​នៃ​ប្រទេស​ថៃ​ក្រោម​អំណាច​យោធា កាលពី​ថ្ងៃ​អង្គារ ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៩​បានសម្រេច​ផ្អាក​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​របស់​ប៉ុស្តិ៍​ទូរទស្សន៍​មួយ ដែលមាន​ទំនាក់ទំនង​ជាមួយ​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ក្រោម​ហេតុផល​បញ្ហា​សន្តិសុខ​ជាតិ ខណៈដែល​ការបោះឆ្នោត​សាកល​នឹង​ប្រព្រឹត្ត​នា​ខែក្រោយ​។ a tv thaksin 

សារ​ព័ត៌មាន Channel News Asia​បាន​ឲ្យ​ដឹងថា​៖​គណៈកម្មការ​ត្រួតពិនិត្យ​សេវា​ទូរគមនាគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​ថៃ (NBTC) បាន​អះអាងថា កម្មវិធី​ធំៗ​ពី​របស់​ប៉ុស្តិ៍​ទូរទស្សន៍ Voice TV រួមមាន ៖ Tonight Thailand និង Wake Up News បាន​ចែកចាយ​ព័ត៌មាន​ដែល​បង្ក​ឲ្យ​សាធារណជន​មានការ​ភ័ន្តច្រឡំ និង​ខ្វែងគំនិត​គ្នា ប៉ុន្តែ​មិនមាន​ការបញ្ជាក់​លម្អិត​ច្បាស់​នោះឡើយ​។ សម្អាង​លើ​ហេតុនេះ NBTC បានសម្រេច​ផ្អាក​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​របស់ Voice TV រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍​នេះ​កែខ្លួន​ឲ្យ​ត្រឹមត្រូវ​។​

​សូមបញ្ជាក់ថា​៖​ប៉ុស្តិ៍​ទូរទស្សន៍ Voice TV គឺជា​កម្មសិទ្ធិ​របស់​កូនៗ​ពីរ​នាក់​របស់លោក ថាក់ស៊ីន ដែល​ត្រូវបាន​យោធា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង​នៅ​ឆ្នាំ​២០០៦ ហើយ​កំពុង​រស់​នៅឯ​ក្រៅប្រទេស​ដោយ​ការ​និរទេស​ខ្លួន ចាប់តាំងពី​ឆ្នាំ​២០០៨​មក ដើម្បី​រត់គេច​ការចោទប្រកាន់​ពីបទ​ពុករលួយ ។​

​ប៉ុស្តិ៍​ទូរទស្សន៍​ខាងលើ​កន្លង​មក​ក៏​ធ្លាប់​ត្រូវបាន​បិទ​០២​ដង​មកហើយ​ផងដែរ ដោយ​លើកទីមួយ​នៅ​ពីរ​ថ្ងៃមុន​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០១៤ ដែល​បានធ្វើ​ឲ្យ​ប្អូនស្រី​បង្កើត​របស់លោក ថាក់ស៊ីន គឺ​លោកស្រី យី​ង​ឡាក់ ដែល​បច្ចុប្បន្ន​កំពុងស្ថិត​នៅឯ​ក្រៅប្រទេស​ថៃ​ដូចគ្នា ជ្រុះ​ចេញពី​កៅអី​នាយករដ្ឋមន្ត្រី ហើយ​មួយលើកទៀត​នៅ​ឆ្នាំ​២០១៧​។​សូមបញ្ជាក់ថាកាលពីខែតុលាឆ្នាំ២០១៨កុនប្រុសលោកថាក់ស៊ីនក៏ធ្លាប់រងការចោទប្រកាន់ថាលាងលុយផងដែរតែបានបញ្ចប់ទៅវិញ។a a tv 
​