» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9846 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700017 នាក់

ជម្លោះ​បារាំង​និង​អង់គ្លេស​ជុំវិញ​ដែន​នេសាទ​សមុទ្ទ​បាន​ផ្ទុះឡើង​!

 

​ប្រទេស​បារាំង​៖​នៅ​ថ្ងៃទី​២៨​តុលា​នេះ​អាជ្ញាធរ​បារាំង​បាន​រឹបអូស​កប៉ាល់​នេសាទ​អង់គ្លេស​មួយគ្រឿង ដែល​ចូល​នេសាទ​នៅក្នុង​ដែនទឹក​របស់ខ្លួន​ដោយ​គ្មាន​អាជ្ញាប័ណ្ណ និង​បានចេញ​ការព្រមាន​ផ្ទាល់មាត់​ដល់ក​ប៉ាល់​ទី​ពីរ​ចំពេល​មាន​ជម្លោះ​ជូរចត់​រវាង​ប្រទេសជិតខាង​នេះ​ជុំវិញ​សិទ្ធិ​ចូលទៅ​ដែន​នេសាទ​បន្ទាប់ពី​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប (Brexit)​។​a france GB 

​កាលពី​ថ្ងៃ​ពុធ​ទី​២៧​តុលា​ប្រទេស​បារាំង​មានការ​ខឹងសម្បារ​ចំពោះ​ចក្រភព​អង់គ្លេស​ដែល​បាន​បដិសេធ​មិន​ផ្តល់​អាជ្ញាប័ណ្ណ​ដល់​អ្នកនេសាទ​របស់ខ្លួន​ក្នុង​ចំនួន​ពេញលេញ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ខាងក្នុង​ដែនទឹក​អង់គ្លេស​ដែល​បារាំង​និយាយថា​ត្រូវបាន​ធានា​ហើយ ទីក្រុង​ប៉ារីស​បានប្រកាស​នូវ​វិធានការ​សងសឹក​កាលពី​ថ្ងៃ​ពុធ ប្រសិនបើ​មិនមាន​វឌ្ឍនភាព​ក្នុង​កិច្ចចរចា​។​

ទីក្រុង​ប៉ារីស​បាន​និយាយថា​ចាប់ពី​ថ្ងៃទី​២​ខែវិច្ឆិកា ខ្លួន​នឹងដាក់​ការត្រួតពិនិត្យ​គយ​បន្ថែម​លើ​ទំនិញ​របស់​អង់គ្លេស​ដែល​ចូលមក​ប្រទេស​បារាំង​ដោយ​បង្កើន​ការរំពឹងទុក​អំពី​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​បន្ថែមទៀត​នៅមុន​បុណ្យ​ណូអែល​សម្រាប់​ចក្រភព​អង់គ្លេស ដែល​កំពុង​ប្រយុទ្ធ​នឹង​កង្វះខាត​កម្លាំង​ពលកម្ម​និង​តម្លៃ​ថាមពល​កើនឡើង​។​

​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​អេ​ម​ម៉ា​នុយ​អែល ម៉ា​ក្រុង ក៏​កំពុង​ពិនិត្យមើល​ការដាក់ទណ្ឌកម្ម​ជា​លើក​ទី​ពីរ​ផងដែរ​ហើយ​មិនបាន​រាប់បញ្ចូល​ការពិនិត្យ​ឡើងវិញ​លើ​ការនាំចេញ​ថាមពល​អគ្គិសនី​របស់​ខ្លួន​ទៅកាន់​ចក្រភព​អង់គ្លេស​នោះទេ​។​​រដ្ឋមន្ត្រី​សមុទ្រ​បារាំង​លោកស្រី អាន​និក ជី​រ៉ា​ឌី​ន បាន​ប្រាប់​វិទ្យុ RTL​ថា “​វា​មិនមែនជា​សង្គ្រាម​ទេ ប៉ុន្តែ​វា​ជាការ​ប្រយុទ្ធ​”​។​​រដ្ឋមន្ត្រី​កិច្ចការ​អឺរ៉ុប​របស់​បារាំង​លោក ក្លេ​ម៉​ង់ បូ​ន បាន​និយាយថា ប្រទេស​បារាំង​ឥឡូវនេះ​នឹង​ប្រើប្រាស់​ភាសា​កម្លាំង ព្រោះ​វា​ជា​ភាសា​ដែល​ជនជាតិ​អង់គ្លេស​ទាំងអស់​អាចយ​ល់​បាន​៕

​