» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9698 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699869 នាក់

​លោក​ឌូ​ទើ​តេ​កំចាត់​ប៉ាក​គី​អៅ​ចេញពី​ឆាកនយោបាយ​និង​ប្រកាស​ឈរឈ្មោះ​ការពារ​ពី​បណ្តឹង​!

 

​ហ្វីលីពីន ៖​លោក​ម៉ា​នី ប៉ាក់​គី​អៅ ដែលជា​សមាជិក​ព្រឹទ្ធសភា និង​ជា​ស្តេច​ប្រដាល់​ហ្វីលីពីន​ដ៏​ល្បីឈ្មោះ ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជា​មេដឹកនាំ​គណបក្សកាន់អំណាច​រប​ស់​ប្រទេស​នេះ​កាលពី​ថ្ងៃ​សៅរ៍​ទី ១៧ ខែកក្កដា ។​a du ta1 

​ការបោះឆ្នោត​បណ្តេញចេញ​ពី​តំណែង​ត្រូវបាន​ធ្វើឡើង ត្រឹមតែ​ប៉ុន្មាន​សប្តាហ៍​ក្រោយពី​លោក​ប៉ាក​គិ​អៅ​បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ (Rodrigo Duterte) ជុំវិញ​ជំហរ​របស់លោក​លើ​ប្រទេស​ចិន និង​កំណត់ត្រា​ប្រឆាំងនឹង​អំពើពុករលួយ​។ សារព័ត៌មាន​រយ​ទ័​រ នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​២០២១​បាន​ឲ្យ​ដឹងថា ស្តេច​ប្រដាល់ ម៉ា​នី ប៉ាក់​គី​អៅ ប៉ាក់​គី​អៅ មាន​អាយុ ៤២ ឆ្នាំ ត្រូវបាន​គេ​មើលឃើញថា​ជា​ដៃគូរ​ប្រជែង ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ឆ្នាំក្រោយ ដែល​កន្លងមក​អ្នកគាំទ្រ​ម្នាក់​ក្នុងចំណោម​អ្នកគាំទ្រ​ខ្លាំងក្លា​បំផុត​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ លើ​សង្គ្រាម​បង្ហូរឈាម​បង្ក្រាប​គ្រឿង​ញៀ​.​ន​របស់លោក និង​ទាមទារ​ឱ្យ​មានទោស​ប្រហារជីវិត​ឡើងវិញ​ផងដែរ ។​

​តែ​កាលពី​ខែ​មុន បន្ទាប់ពី​លោក ប៉ាក់​គី​អៅ បានលើកឡើង​នូវ​អ្វីដែល​លោក​ហៅថា ជំហរ​ទន់ភ្លន់​របស់​លោក Duterte ស្តីពី​ការឈ្លានពាន​របស់​ទីក្រុង​ប៉េកាំង នៃ​ប្រទេស​ចិន នៅក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បាន​និយាយថា លោក​កំពុង​ស៊ើបអង្កេត​អំពើពុករលួយ​នៅក្នុង​រដ្ឋាភិបាល​ថែម​ទៀតផង ។​
​ក្រោយពី​ចំណងទាក់ទង​ហាក់​មាន​ភាព​រង្គោះរង្គើរ​នោះ ក្រុម​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ថាមពល លោក Alfonso Cusi ដែលជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់លោក​ប្រធានាធិបតី Duterte បាន​កោះប្រជុំ​រដ្ឋសភា ។​

​អគ្គលេខាធិការរងរ​បស់​គណបក្ស លោក Melvin Matibag បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ការបោះឆ្នោត​ត្រូវបាន​ធ្វើឡើង​ដោយសារតែ​មន្ត្រី​ដែលមាន​ស្រាប់​បាន​ផុត​អាណត្តិ​ពីរ​ឆ្នាំ​របស់​ពួកគេ​រួចទៅហើយ​។ បន្ទាប់មក​ក៏មាន​ការបោះឆ្នោត​បណ្តេញ​លោក​ប៉ាក់​គី​អៅ​ចេញពី​តំណែង ហើយ​លោក Cusi ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​គណបក្ស​ជំនួស​វិញ ។​សូមបញ្ជាក់ថា​លោក​ប៉ាក​គី​អៅ​មិនបាន​ចូលរួម​ការប្រជុំ​របស់​គណបក្ស​ទេ​។ ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៨ ស្ថាប័ន​រូបនេះ​កំពុង​ស្ថិតនៅ​ទីក្រុង​ឡូ​ស​អែន​ជេ​ឡេស​ដើម្បី​ហ្វឹកហាត់​សម្រាប់​ត្រៀម​ការប្រកួត​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ពិភពលោក​.​។​

​លោក Duterte ដែល​នៅតែ​ជា​ថ្នាក់ដឹកនាំ​គណបក្ស​បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ទៅកាន់​សភា​ថា​គណបក្ស​នេះ​មាន​ភាពរឹងមាំ​ដូច​ពីមុន​និង … រួបរួមគ្នា​ក្នុងការ​បង្រួបបង្រួម​កា​រងារ​របស់​យើង​បន្ត​!​។​ទោះជា​យ៉ាងណា​ដើម្បី​ទប់ទល់​ពាក្យបណ្តឹង​នានា​ពេលខាងមុខ​លោក​Duterte និយាយថា​លោក​អាច​ឈរឈ្មោះ​ជា​អនុ​ប្រធានាធិបតី​ជាច្រើន​ដង​ដើម្បី​ទទួលបាន​អភ័យឯកសិទ្ធិ​ពី​បណ្តឹង​របស់​គូប្រជែង​នយោបាយ ។​ប៉ូ​ន្តែ​សម្រាប់​ប្រទេស​ហ្វីលីពីន​មានតែ​ប្រធានាធិបតី​ទេ​ដែល​ទទួលបាន​អភ័យ​ឯក​សិទ្ធ​ពី​ការ​ចោទ​របស់​តុលាការ​!៕a du ta2 a du ta3 

​