» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6463 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696634 នាក់

មេពន្ធនាគារចេញលិខិតបដិសេធថាគ្មានការបៀតបៀនផ្លីវភេទ នៅក្នុងគុគខេត្តព្រះសីហនុដូចការចោទប្រកាន់នោះទេតែមិនបើកឲ្យមានអ្នកចូលស៊ើបអង្កេត!.!

ខេត្តព្រះសីហនុ៖លិខិតបំភ្លឺ ចំពោះករណី លោក Goodnight Chicken (ឈ្មោះពិត Chen Nengchuan) ផ្តល់បទសម្ភាសន៍ជាមួយតារាសម្ដែង "Rose” បាននិយាយថា « នៅយប់ដំបូងដែលគាត់ចូលពន្ធនាគារ ប្រធានបន្ទប់បាន បញ្ញាឱ្យគាត់ដោះសម្លៀកបំពាក់ ដើម្បីត្រួតពិនិត្យរាងកាយ។ គាត់បានអះអាងថា មនុស្សក្រោមបង្គាប់របស់ប្រធានបន្ទប់បានយកខ្មៅដៃវែងមួយ មានក្បាលជ័រលុប បញ្ចូលទៅក្នុងរន្ធគូថរបស់គាត់ និងធ្វើសកម្មភាពរុកចុះឡើង។a prison sihanu 

លោក Goodnight Chicken បាននិយាយថា ទោះបីគាត់មិនស្រែកយំខ្លាំងក៏ដោយ ប៉ុន្តែការឈឺចាប់ខ្លាំងរហូតស្ទើរតែទប់ទឹកភ្នែកមិនបាន។ គាត់បានសុំទោសម្ដងហើយម្ដងទៀតនិងមានអារម្មណ៍ថា មានឈាមហូរចេញ។ គាត់អះអាងថា ដោយសារមិនមានសារធាតុរំអិលការបញ្ចូលវត្ថុនោះបានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង។ ក្នុងអំឡុងពេលកើតហេតុ មានមនុស្សជាង៣០នាក់នៅក្នុងបន្ទប់ឈរមើល និងសើចចំអក ដែលធ្វើឱ្យគាត់មានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។

គាត់បានបន្តថាបន្ទាប់ពីដកខ្មៅដៃចេញ មនុស្សនោះថែមទាំងយកវាទៅដុសធ្មេញរបស់គាត់ទៀត ដែលគាត់ចាត់ទុកថាជាការប្រមាថសេចក្តីថ្លៃថ្នូររបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ ដោយខ្លាចរងអំពើហិង្សាគាត់អះអាងថាខ្លួនអាចត្រឹមតែសុំទោស និងបង្ខំចិត្តញញឹមប៉ុណ្ណោះ » និងករណីមួយទៀត « លោក Goodnight Chicken ក៏បាននិយាយអំពីបាតុភូតមួយទៀតនៅក្នុងពន្ធនាគារ ដែលធ្វើឱ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់អះអាថានៅពេលចេញហាត់ប្រាណ អ្នកទោសស្រីនឹងអង្គុយលើកៅអី ដើម្បីឱ្យអ្នកទោសប្រុសជ្រើសរើស។

បន្ទាប់ពីជ្រើសរើសរួច អ្នកទោសប្រុសអាចបង់ប្រាក់ ដើម្បីនាំអ្នកទោសស្រីទៅបន្ទប់សួរសុខទុក្ខក្បែរនោះ សម្រាប់ការប៉ះពាល់រាងកាយ និងថើប។ គាត់បាននិយាយថា តម្លៃសម្រាប់រយៈពេល១៥នាទីគឹ២៥,០០០រៀល ហើយអាចបន្តបានរហូតដល់មួយម៉ោង ប៉ុន្តែមានការហាមឃាត់មិនឱ្យមានទំនាក់

ទំនងផ្លូវភេទពេញលេញ។ គាត់អះអាងថា ដោយសារបែបនេះ អ្នកទោសប្រុស និងស្រីជាច្រើនបានបង្កើតទំនាក់ទំនងស្នេហា ហើយខ្លះបានក្លាយជាគូស្នេហ៍ក្រោយពេលចេញពីពន្ធនាគារ »។

ក្នុងករណីខាងលើនេះ លោក Goodnight Chicken (ឈ្មោះពិត Chen Nengchuan)ជាជនជាតិចិនតៃវ៉ាន់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន០២ឆ្នាំ (ពីរឆ្នាំគត់)ពីបទៈ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដើម្បីជៀសវាងការភ័ន្តច្រឡំពីសំណាក់

សាធារណជន និងមជ្ឈដ្ឋានទូទៅ អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺដូចខាងក្រោម៖១- បន្ទាប់ពីបានទទួលព័ត៌មានបង្ហោះបទសម្ភាសន៍ខាងលើ អង្គភាពបានរៀបចំក្រុមការងារ ដើម្បីធ្វើការសួរនាំទាំងមន្ត្រីគ្រប់គ្រងអគារផ្ទាល់ និងជនជាប់ឃុំធ្លាប់រួមបន្ទប់ជាមួយគ្នា មានទាំងជនជាតិចិននិងជនបរទេសជាច្រើនជាតិសាសន៍ទៀត ពួកគាត់បានរួមគ្នាលើកឡើងថា ពុំមានករណីដូចលោកGoodnight Chicken (ឈ្មោះពិត Chen Nengchuan) បានលើកឡើងនោះទេ ដើម្បីបញ្ជាក់ពីចម្លើយការពិត ពួកគាត់ស្ម័គ្រចិត្តផ្តិតមេដៃបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគាត់ផងដែរ។

២- សាធារណជនជាទីគោរព អង្គភាពពន្ធនាគារខេត្តព្រះសីហនុតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងជនជាប់ឃុំ ប្រកបដោយសន្តិសុខសុវត្ថិភាព សុខុមាលភាព និងមនុស្សធម៌ មិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ អង្គភាពគឺប្រកាន់ខ្ជាប់លើគោលការណ៍មនុស្សធម៌ជាចម្បង។ ចំណែក

ជនជាប់ឃុំមានវ័យចាស់ជរា ជនជាប់ឃុំមានជំងឺប្រចាំកាយ ជនជាប់ឃុំជាស្រ្តីមានគភ៌ កូនតូចតាមម្តាយអង្គភាពតែងតែត្រួតពិនិត្យតាមដានពីសុខភាពរបស់ពួកគាត់ជាប្រចាំ ដោយបានរៀបចំកាលវិភាគផ្តល់ថ្នាំទៀងទាត់ និងដឹកបញ្ជូនគាត់ទៅទទួលសេវាបន្ថែមនៅមណ្ឌលសុខភាពត្រឹមត្រូវតាមពេលវេលាកំណត់របស់គ្រូពេទ្យ។ ដូចនេះពុំមានហេតុផលណាមួយដែលអង្គភាពបណ្ដោយឱ្យមានទង្វើគ្មានមនុស្សធម៌ដូចការចោទប្រកាន់ខាងលើកើតមានឡើងក្នុងអង្គភាពនោះទេ។

៣- អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមគោរពអនុញ្ញាតជម្រាបជូនពីសាវតាររបស់ លោកChen Nengchuan ធ្លាប់បានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន០២ឆ្នាំ (ពីរឆ្នាំគត់)ពីបទៈ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ឃុំខ្លួននៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានដោះលែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួចប្រគល់ជូនមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តនីតិវិធីបន្ត គឺត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

មុនពេលជាប់ឃុំលោក Chen Nengchuan និងមិត្តភក្តិមួយនាក់ទៀត បានសម្ដែងផ្សព្វផ្សាយជាវីដេអូនៅលើបណ្ដាញសង្គម ដែលមានសកម្មភាពពាក់មុខខ្មោចធ្វើជាមានខ្មោចលង មានសកម្មភាពចាប់ខ្លួនវាយដំ រួចសម្តែងធ្វើជាមានសកម្មភាពរត់គេចខ្លួន ដោយភាពភ័យខ្លាច និងស្រែកប្រាប់ឱ្យគេជួយបង្ក

ចលាចលអសន្តិសុខក្នុងខេត្តព្រះសីហនុ។ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុគ្គលទាំង០២នាក់នេះ ចូលចិត្តផលិតវីដេអូសម្តែងក្លែងក្លាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានាពិសេសបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងតិកតុក(TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា(View) ឬចុចឡាច(Like) រហូតដល់លាននាក់។

ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុងចំពោះករណីខ្លឹមសារមួលបង្កាច់ដែលលោក Chen Nengchuan បានចោទប្រកាន់មកលើអង្គភាពពន្ធនាគារដោយគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អង្គភាពពន្ធនាគារខេត្តព្រះសីហនុ។ការពិតសម្រាប់កាសែតការចេញមកបកស្រាយបដិសេធចឹងសមរម្យហើយ។តែបើក្រសួងមហាផ្ទៃឬរាជរដ្ឋាភិបាលចង់ឲ្យមានតម្លាភាពគឺត្រូវបើការស៊ើបអង្កេតរកមើលថាតើវាពិតដូជគេចោទប្រកាន់ដែរឬអត់?។a prison sihanu1 a prison sihanu2 a prison sihanu3