» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6295 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696466 នាក់

ពលរដ្ឋនៅស្រុកកញ្ជ្រៀច នាំគ្នាប្ដឹងលោក ស្រី វិចិត្រ ទៅACU ដោយអះអាងថា បានកំណត់យកលុយពីពួកខ្លួន ចាប់ពី៥ម៉ឺនទៅ២៥ម៉ឺនរៀលក្នុង១គ្រួសារ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)!

 

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិព្រះឥន្ទស្មត់ និងភូមិថ្មពូន ឃុំថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានលើកឡើងថា លោក ស្រី វិចិត្រ អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រៃវែង និងជាប្រធានក្រុមវាល.បានប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ! ដោយគាបសង្កត់កំណត់យកលុយ ពីអ្នកភូមិ ចាប់ពី៥ម៉ឺនរៀល ទៅ២៥ម៉ឺនរៀលក្នុង១ប្លង់ដី ដោយមិនមានវិក្កយបត្រ ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)ដល់ប្រជាពលរដ្ឋ..!។ ករណីនេះលោក ស្រី វិចិត្រ បានប្រាប់អ្នកកាសែត ថា : ខ្លួនពុំបានកំណត់ យកលុយពីពលរដ្ឋឡើយ.ពោលគឺជាលុយមនោសញ្ចេតនាបាយទឹក និងជាសេវារត់ការប៉ុណ្ណោះ!! ។a pb land 

យោងពាក្យបណ្ដឹង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ របស់ឈ្មោះ ដែន ស៊ាប តំណាងពលរដ្ឋនៅភូមិព្រះឥន្ទស្មត់ ឃុំថ្មពូន ស្រុកកញ្ជ្រៀច ដែលបានប្ដឹងលោក ស្រី វិចិត្រ ចូលអង្គភាពប្រឆាំងអំពើពុករលួយ(ACU)។បានបញ្ជាក់ថា លោក ស្រី វិចិត្រ បានប្រព្រឹត្តិអំពើពុករលួយជាប្រព័ន្ធ កំណត់យកលុយពីប្រជាពលរដ្ឋ ចាប់ពី៥ម៉ឺនរៀលទៅ ២៥ម៉ឺនរៀលក្នុង១ប្លង់ដី ជាថ្នូរនឹងចែកប័ណ្ណកម្មសិទ្ធិ(ប្លង់រឹង)។

ដោយសកម្មភាពទាំងនេះ គឺផ្ទុយពីគោលការណ៍ រាជរដ្ឋាភិបាលកម្ពុជា បណ្ដាលឱ្យប៉ះពាល់ សតិអារម្មណ៍ពលរដ្ឋជាខ្លាំង និងមិនអាចទទួលយកបាន..!។ពលរដ្ឋបន្តថា កាលពីកំឡុងខែមិថុនា ឆ្នាំ២០២៥ លោក ស្រី វិចិត្រ និងបក្ខពួកបានចុះមកចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅភូមិព្រះឥន្ធស្មត់ និងភូមិថ្មពូន ដោយកំណត់យកលុយពីពលរដ្ឋ គ្មានការលើកលែង!!។

ជាមួយគ្នានោះ តំណាងពលរដ្ឋឈ្មោះ ដែន ភាព ក៏បានប្តឹងទៅលោកអភិបាលស្រុកកញ្ជ្រៀច ហើយក៏មានការចុះធ្វើកំណត់ហេតុ និងរកឃើញថាពិតជាមានការយកលុយលើស ពីសេវារដ្ឋប្រាកដមែន!។និយាយជារួម តម្លៃសេវាសាធារណៈ តម្រូវឱ្យយកពីម្ចាស់ដី ត្រឹម១ហិកតា ២ម៉ឺនរៀលសម្រាប់ដីស្រែ និងដីលំនៅដ្ឋាន១ហិកតា ៣០ម៉ឺនរៀលប៉ុណ្ណោះ។

ប៉ុន្តែជាក់ស្ដែង លោក ស្រី វិចិត្រ បានកំណត់យកលុយពីពលរដ្ឋ ស្រាញតែអំពើចិត្ត លើសតម្លៃសេវា ចាប់ពី៥ម៉ឺនរៀល ទៅ២៥ម៉ឺនរៀលក្នុង១ប្លង់ៗ បង្កការរិៈគន់ និងប៉ះពាល់សតិអារម្មណ៍ពលរដ្ឋ រហូតកើតរឿងប្ដឹងផ្ដល់..!។ជុំវិញរឿងនេះលោក សឿង សុជាតិ អភិបាលស្រុកកញ្ជ្រៀច មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលហើយលោកមិនទទួល! ។

*រីឯលោក អ៊ាង សារ៉ុម ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកកញ្ជ្រៀច បានថ្លែងថា ពិតជាមានការយកលុយពីពលរដ្ឋលើស តម្លៃសេវាប្រាកដមែន! ចំណែកសាម៉ឺខ្លួនលោក ស្រី វិចិត្រ បានថ្លែងប្រាប់"ដើមរាំង"នៅថ្ងៃទី៣១.១០.២០២៥ថា ខ្លួនពុំបានកំណត់យកលុយពីពលរដ្ឋនោះឡើយ!។

ប៉ុន្តែលោក ស្រី វិចិត្រ បានទទួលស្គាល់ដែរថា រូបលោកពិតជាបានទទួលលុយលើសសេវាប្រាកដមែន ព្រោះជាមនោសញ្ចេតនា.និងទឹកចិត្តរបស់ពលរដ្ឋគឺគ្មានការបង្ខិតបង្ខំ..!។បើតាមលោក ស្រី វិចិត្រ លុយខ្លះគឺជាសេវារត់ការបំពេញឯកសារ.ដែលម្ចាស់ប័ណ្ណកម្មសិទ្ធិ រវល់ឬនៅឆ្ងាយ ពុំបានមកទទួលដោយផ្ទាល់ និងឱ្យអ្នកផ្សេងមកយកជំនួស។លោក ស្រី វិចិត្រ បញ្ជាក់ថា ខណៈពេលនេះ ខ្ញុំកំពុងរៀបចំឯកសារដើម្បីបំភ្លឺ បើទោះបីជា(ACU)ពុំទាន់កោះហៅសួរនាំក៏ដោយ!។

ទោះជាយ៉ាងណាក្ដី ប្រជាពលរដ្ឋនៅភូមិព្រះឥន្ធស្មត់ និងភូមិថ្មពូន ឃុំថ្មពូន សុំស្នើយ៉ាងទទូចដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាចាត់វិធានការផ្លូវច្បាប់លើលោក ស្រី វិចិត្រ និងបក្ខពួក កុំឱ្យមានការលើកលែងឱ្យសោះ ដើម្បីប្រគល់លុយឱ្យពួកខ្លួនវិញ ដោយក្ដីអនុគ្រោះ៕a pv land1 a pv land2 a pv land3 a pv land4 a pv land5